សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់បទចោទប្រកាន់លើអ្នកសារព័ត៌មាន ហែម វណ្ណា

ភ្នំពេញ, ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦ – យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល និង ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន  ដែលធ្វើការលើកកម្ពស់សេរីភាពបញ្ចេញមតិ និងសេរីភាព សារព័ត៌មាន អំពាវឲ្យមានការដោះលែង អ្នកសារព័ត៌មាន លោក ហែម វណ្ណា នៃស្ថាប័នសារព័ត៌មានអនឡាញ HVNN TV Online ក្នុងខេត្ត បន្ទាយមានជ័យ។

សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់បទចោទប្រកាន់លើអ្នកសារព័ត៌មាន ហែម វណ្ណា Read More

ប្រជាពលរដ្ឋ និងយុវជន មួយក្រុម ដាក់ញត្តិស្មើទៅរដ្ឋមន្ត្រី នៃក្រសួងព័ត៌មាន ស្នើពិនិត្យឡើងវិញ និងអនុញ្ញាតឱ្យបើកដំណើរការសារព័ត៌មាន VOD និងសារព័ត៌មានឯករាជ្យផ្សេងទៀតឡើងវិញ ។

ការដាក់ញត្តិនេះ ធ្វើឡើងនៅវេលាម៉ោង៧:៣០ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដោយចាប់ផ្តើម ដើរដង្ហែចេញពីហាងCaffe Amazon ទល់មុខមន្ទីពេទ្យកាល់ម៉ែត្រ ឆ្ពោះទៅក្រសួងព័ត៌មាន ដោយមានអ្នកចូលរួមប្រមាណជា ១០នាក់ មកពីក្លឹបយុវជនបៃតង(GYC) ក្លឹបអភិវឌ្ឍន៍សមត្ថភាពយុវជនខ្មែរ(KYCD) ក្លឹបយុវជន ដើម្បីការយល់ដឹង(YA) និងក្លឹបយុវជនអភិវឌ្ឍន៍សង្គម ដើម្បីប្រជាធិបតេយ្យ(YSDD)។ ពេលទៅដល់ក្រសួងព័ត៌មាន យើងឃើញមានមន្ត្រីរដ្ឋបាល ២រូប ចេញមកទទួលញត្តិ ដោយប្រាប់ថា ឆ្លើយតបនូវសប្តាហ៍ក្រោយ ។

ប្រជាពលរដ្ឋ និងយុវជន មួយក្រុម ដាក់ញត្តិស្មើទៅរដ្ឋមន្ត្រី នៃក្រសួងព័ត៌មាន ស្នើពិនិត្យឡើងវិញ និងអនុញ្ញាតឱ្យបើកដំណើរការសារព័ត៌មាន VOD និងសារព័ត៌មានឯករាជ្យផ្សេងទៀតឡើងវិញ ។ Read More

ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់វីអូឌី (VOD)

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់វីអូឌី (VOD) ពាក់ព័ន្ធនឹងជុំវិញ ការផ្សាយព័ត៌មាន កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ និងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់កំហិតឱ្យសារព័ត៌មានសំឡេងប្រជាធិបតេយ្យត្រូវតែសុំទោសរដ្ឋាភិបាល និងកូនប្រុសច្បងរបស់លោកមកត្រឹម២៤ម៉ោងវិញ ជុំវិញការផ្សាយព័ត៌មានថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រទេសតួកគី (Turkey) ។

ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់វីអូឌី (VOD) Read More