សាលាដំបូងរាជធានីភ្នំពេញបន្តបើកសវនាការសំណុំរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ  សាលាដំបូងរាជធានីភ្នំពេញបានបន្តបើកសវនាការលើសំណុំរឿង ពាក់ព័ន្ធនឹងក្រុមអ្នកបញ្ចេញមតិលើបញ្ហាតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម  (CLV)  ដែលក្នុងនោះរួមមាន៖

សាលាដំបូងរាជធានីភ្នំពេញបន្តបើកសវនាការសំណុំរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV Read More

សេចក្តីថ្លែងការណ៍

អង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ”អាដហុក” មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់កងរាជអាវុធហត្ថស្រុកអណ្តូងមាស ខេត្តរតនគិរី ចំនួន០៣នាក់មិនស្គាល់ឈ្មោះ ដែលបានចុះទៅធ្វើការតាមចាប់ខ្លួនតំណាងពលរដ្ឋទាំងយប់អធ្រាត្រទាក់ទិនករណីទំនាស់ដីធ្លី ។

សេចក្តីថ្លែងការណ៍ Read More

សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់បទចោទប្រកាន់លើអ្នកសារព័ត៌មាន ហែម វណ្ណា

ភ្នំពេញ, ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦ – យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល និង ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន  ដែលធ្វើការលើកកម្ពស់សេរីភាពបញ្ចេញមតិ និងសេរីភាព សារព័ត៌មាន អំពាវឲ្យមានការដោះលែង អ្នកសារព័ត៌មាន លោក ហែម វណ្ណា នៃស្ថាប័នសារព័ត៌មានអនឡាញ HVNN TV Online ក្នុងខេត្ត បន្ទាយមានជ័យ។

សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់បទចោទប្រកាន់លើអ្នកសារព័ត៌មាន ហែម វណ្ណា Read More

សេចក្តីថ្លែងការណ៍រួម ប្រកាសថ្មីរបស់ក្រសួងព័ត៌មាន មិនមានការប្រឹក្សាយោបល់គ្រប់គ្រាន់ហើយរឹតត្បិតសេរីភាពសារព័ត៌មានកាន់តែខ្លាំងឡើង

ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ យើងខ្ញុំ ជាបណ្តាញអ្នកសារព័ត៌មាន និងក្រុមសង្គមស៊ីវិល​ដែលមានរាយនាមខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំង ដែលក្រសួងព័ត៌មាន បានចេញនូវប្រកាសថ្មីមួយ ស្តីពី “លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍” ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ព្រមទាំងផ្លាស់ប្តូរលក្ខខណ្ឌ​មួយចំនួន ក្នុងការទទួលបានប័ណ្ណអ្នកសារព័ត៌មាន (Press Card) ។ វិធានការទាំងពីរនេះ នឹងធ្វើឱ្យការរាយការណ៍ព័ត៌មានកាន់តែពិបាក កាន់តែគ្រោះថ្នាក់ និងរឹតត្បិតកាន់តែខ្លាំងទៅលើសេរីភាពសារព័ត៌មានដែលកំពុងចុះទន់ខ្សោយស្រាប់ ។

សេចក្តីថ្លែងការណ៍រួម ប្រកាសថ្មីរបស់ក្រសួងព័ត៌មាន មិនមានការប្រឹក្សាយោបល់គ្រប់គ្រាន់ហើយរឹតត្បិតសេរីភាពសារព័ត៌មានកាន់តែខ្លាំងឡើង Read More

សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ

នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ នេះសាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់ក្រុមយុវជនចលនាមាតាធម្មជាតិចំនួន០៥រូបរួមមាន ១- លោក ថុន រដ្ឋា ២-លោក លី ចាន់ដារ៉ាវុធ ៣- លោក យឹម លាងហ៊ី ៤-កញ្ញា ភួង កែវរស្មី និងទី៥- កញ្ញា ឡុង គន្ធា ក្រោមបទចោទ ” ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ” ។ ដោយសម្រេចមិនអនុញ្ញាត្តិតាមការស្នើសុំនៅក្រៅឃុំរបស់មេធាវីចំពោះក្រុមយុវជនចលនាមាតាធម្មជាតិ។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ Read More

សេចក្តីថ្លែងការណ៍រួម អង្គការសង្គមស៊ីវិលរួបរួមគ្នាប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទ៖ «ពង្រឹងសិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»

រាជធានីភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ​២០២៥ យើងខ្ញុំ​​ទាំងអស់គ្នាជាក្រុម​អង្គការ​សង្គម​ស៊ីវិល ​រួមមាន​ អង្គការ​ សមាគម សហភាព​សហជីព និងសហព័ន្ធ សហជីពឯករាជ្យ បណ្តាញ​យុវជន ​សហគមន៍មូលដ្ឋាន​ និងប្រជាពលរដ្ឋ​ ដែលកំពុងធ្វើការងារក្នុង​វិស័យផ្សេងៗ ដូច​មាន​រាយ​នាម​ខាងក្រោម ​បានរួប​​រួមគ្នារៀបចំប្រារព្ធខួបលើកទី ១១៤ នៃទិវាអន្តរជាតិនារី ០៨ មីនា ក្រោម ប្រធានបទ «ពង្រឹងសិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»។​

សេចក្តីថ្លែងការណ៍រួម អង្គការសង្គមស៊ីវិលរួបរួមគ្នាប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទ៖ «ពង្រឹងសិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម» Read More

របាយការណ៍ ការរឹតត្បឹតសេរីភាពបញ្ចេញមតិ-សេរីភាពជួបជុំដោយអាជ្ញាធរមូលដ្ឋាន

“សិទ្ធិសេរីភាពបញ្ចេញមតិតាមរយៈការជួបជុំដោយសន្តិវិធី ត្រូវបានអាជ្ញាធរមូលដ្ឋានមួយចំនួនអនុវត្តផ្ទុយ ច្បាប់ជាតិ-ច្បាប់អន្តរជាតិ ជាពិសេស ស.ជ.ណ ២០០៦ ចុះថ្ងៃទី២៧-វិច្ឆិកា-២០១៨​ ក្រសួងមហាផ្ទៃ​” 

របាយការណ៍ ការរឹតត្បឹតសេរីភាពបញ្ចេញមតិ-សេរីភាពជួបជុំដោយអាជ្ញាធរមូលដ្ឋាន Read More

ប្រជាពលរដ្ឋប្រមាណជា១០០នាក់ ឡើងមកតវ៉ានៅខាងមុខសាលាខេត្តក្រចេះ

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ មានប្រជាពលរដ្ឋប្រមាណជា១០០នាក់ តំណាង ២៤៧គ្រួសារ មកពីឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បាននាំគ្នាមកតវ៉ានៅខាងមុខសាលាខេត្តក្រចេះ ដើម្បីស្នើសុំឱ្យអភិបាលខេត្តជួយរកដំណោះស្រាយ និងសួរនាំពីមូលហេតុដែលមេភូមិ និងអនុភូមិ ដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋផ្សេងដែលគ្មានដីនៅទីនោះ ដើម្បីគាំទ្រឱ្យ​អាជ្ញាធរ​ដកហូតយកដី​ពួកគាត់​ទុកជាសម្បត្តិ​សាធារណៈ​របស់រដ្ឋវិញ។ នៅពេលកំពុងតវ៉ានោះ ​មានមន្ត្រីសាលាខេត្ត បានឱ្យពួកគាត់ទៅជួបមេឃុំវិញ ប៉ុន្តែពួកគាត់មិនព្រមទៅវិញនោះទេ ដោយពួកគាត់​បានអះអាង​ថា ៖ ពួកគាត់បានជួបលោកមេឃុំជាច្រើនដងមកហើយ មិនមានដំណោះស្រាយ ។ មួយសន្ទុះក្រោយមក មានលោកអភិបាលរងស្រុកចិត្របុរី និងលោកមេឃុំបុសលាវ មកជួបពួកគាត់ ហើយបានសន្យាថា …

ប្រជាពលរដ្ឋប្រមាណជា១០០នាក់ ឡើងមកតវ៉ានៅខាងមុខសាលាខេត្តក្រចេះ Read More

ក្រុមស្ត្រីថ្ងៃសុក្រជាង ១០នាក់ដើរដង្ហែទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៨នឹង៣០នាទីព្រឹក ក្រុមស្ត្រីថ្ងៃសុក្រ ប្រមាណជាង១០នាក់ បានមកជួបជុំគ្នាស្ថិតនៅស្ថានីប្រេងសូគីម៉ិច ក្បែរស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទាមទារឱ្យមានការដោះលែង អ្នកទោសនយោបាយ និងអ្នកទោសមនសិការ។ សកម្មភាពពួកគាត់ថ្ងៃនេះដើរដង្ហែ ក្នុងដៃមានកាន់បដាដោយសរសេរពាក្យថា “ដោះលែងអ្នកទោសនយោបាយ”និង “ដោះលែងឪពុកខ្ញុំ គាត់គ្មានកំហុសទេ” […] រួមជាមួយនឹងរូបថត និងមានការស្រែកទាមទារផងដែរ ការដង្ហែនេះ ត្រូវបានតាមឃ្លាំមើលពីសំណាក់កងសន្តិសុខប្រមាណជា២០នាក់ រហូតទៅដល់ផ្សារថ្មី និងត្រូវបានរំសាយនៅម៉ោង១០នឹង៣០នាទីព្រឹកនេះ ៕

ក្រុមស្ត្រីថ្ងៃសុក្រជាង ១០នាក់ដើរដង្ហែទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ Read More

សមាគម​អាដហុក បានប្រជុំបណ្តាញ “អ្នកការពារសិទ្ធិមនុស្ស​មូលដ្ឋាន និង តំណាងសហគមន៍​ថ្នាក់ខេត្ត”

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ សមាគម​ការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា ហៅកាត់ថា “សមាគម​អាដហុក” បានប្រជុំបណ្តាញ “អ្នកការពារសិទ្ធិមនុស្ស​មូលដ្ឋាន និង តំណាងសហគមន៍​ថ្នាក់ខេត្ត”

សមាគម​អាដហុក បានប្រជុំបណ្តាញ “អ្នកការពារសិទ្ធិមនុស្ស​មូលដ្ឋាន និង តំណាងសហគមន៍​ថ្នាក់ខេត្ត” Read More

លោក នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា ហៅកាត់​ថា សមាគម​អាដហុក ថ្លែងថា “ ថ្ងៃនេះ ខ្ញុំ ចង់រំលឹក​ឡើងវិញ ពីការលះបង់​របស់​បងប្អូន​សហគមន៍ ដើម្បី​យុត្តិធម៌​ក្នុងសហគមន៍ ត្រូវតែមាន​ការចូលរួម ជាមួយ រាជរដ្ឋាភិបាល ក្នុងការស្វែងរក​យុត្តិធម៌ដល់ជនរង​គ្រោះ តាមផ្លូវច្បាប់…”

ការថ្លែងនេះ​ធ្វើឡើងនៅក្នុង​សិក្ខាសាលា ស្តីពី “ ការពង្រឹង​កិច្ចសន្ទនា អ្នកការពារ​សិទ្ធិមនុស្សមូល​ដ្ឋាន ” ដែលរៀប​ចំឡើងដោយ​សមាគម​អាដហុក ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នេះ ស្ថិតនៅ​សណ្ឋាគារ រ៉ូយ៉ាល់ អេមផាយ (Royal Empire Hotel) ខេត្តសៀមរាប ដែលមាន​អ្នកចូលរួម ១០២នាក់ មកពីបណ្តា​ខេត្ត ដូចជា៖ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តកំពង់ធំ និងខេត្ត​កណ្តាល ។ …

លោក នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា ហៅកាត់​ថា សមាគម​អាដហុក ថ្លែងថា “ ថ្ងៃនេះ ខ្ញុំ ចង់រំលឹក​ឡើងវិញ ពីការលះបង់​របស់​បងប្អូន​សហគមន៍ ដើម្បី​យុត្តិធម៌​ក្នុងសហគមន៍ ត្រូវតែមាន​ការចូលរួម ជាមួយ រាជរដ្ឋាភិបាល ក្នុងការស្វែងរក​យុត្តិធម៌ដល់ជនរង​គ្រោះ តាមផ្លូវច្បាប់…” Read More

សេចក្ដីថ្លែងការណ៍រួម ស្ដីពី ការស្នើទម្លាក់ចោលបទចោទលើសកម្មជនដីធ្លីខេត្តកោះកុងទាំង ១០នាក់ និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ

សេចក្ដី​ថ្លែងការណ៍​រួម ស្ដីពី ការស្នើ​ទម្លាក់ចោលបទ​ចោទលើ​សកម្មជន​ដីធ្លីខេត្តកោះកុង​ទាំង ១០ នាក់ និង​ដោះលែងពួកគេដោយ​ឥតលក្ខខណ្ឌ រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ យើងខ្ញុំ ជាអង្គការ​សង្គមស៊ីវិល សហគមន៍​មូលដ្ឋាន និងសហជីព ដែលមានរាយ​ឈ្មោះដូច​ខាង​ក្រោម សូមស្នើ​សុំឱ្យ​ទម្លាក់​ចោលឱ្យ​បានឆាប់​នូវការចោទ​ប្រកាន់ពី បទ​ញុះញង់​ឱ្យ​​ប្រព្រឹត្តិបទ​ឧក្រិដ្ឋ​ជាអាទិ៍ ដែលគ្មាន​មូលដ្ឋាន​ច្បាស់លាស់ ទៅលើសកម្មជន​ដីធ្លីចំនួន 10នាក់ មកពីសហគមន៍​ចំនួន 3 នៅក្នុង​ខេត្តកោះកុង និងដោះលែង​ពួកគេដោយឥត​លក្ខខណ្ឌ ។ សកម្មជនដីធ្លីទាំង​នេះមិនបានប្រព្រឹត្ត​កំហុសអ្វីនោះទេ ប៉ុន្តែពួកគេ​គ្រាន់តែ​លើកឡើង​ពីទុក្ខកង្វល់ និងសម្ដែង​មតិដោយ​អហិង្សា ដើម្បីការពារដីធ្លី និងក្រុម​សមាជិកសហគមន៍​របស់ពួកគេ …

សេចក្ដីថ្លែងការណ៍រួម ស្ដីពី ការស្នើទម្លាក់ចោលបទចោទលើសកម្មជនដីធ្លីខេត្តកោះកុងទាំង ១០នាក់ និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ Read More