អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ៩រូប ចូលសវនាកានៅសាលាដំបូងរាជធានីភ្នំពេញ

សវនាការ​នេះ បានធ្វើ​ឡើងនៅ​ព្រឹកថ្ងៃ​ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមបទ​ចោទប្រកាន់ “ញុះញង់​បង្កឲ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម” កាល​ពីឆ្នាំ២០២១ ។ អ្នករងការ​ចោទប្រ​កាន់ទាំង៩រូបនោះ រួមមាន៖ ១.កញ្ញា ឈឹម ស៊ីថរ ២.កញ្ញា ឈឹម សុខន ៣.អ្នកស្រី រី សុវណ្ណឌី ៤.អ្នកស្រី សុន ស្រីពេជ្រ ៥.អ្នកស្រី ហៃ សុភាព ៦.អ្នកស្រី ឃ្លាំង សុបិន្ត ៧.កញ្ញា ទូច …

អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ៩រូប ចូលសវនាកានៅសាលាដំបូងរាជធានីភ្នំពេញ Read More

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​នៃក្រុម​ហ៊ុនណាហ្គាវើលដ៍ ចូល​សវនាការ​នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ

ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរនៃក្រុម​ហ៊ុនណា​ហ្គាវើលដ៍ បានចូល​សវនា​ការ​នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល កញ្ញា ស្នើសុំ​នៅក្រៅ​ឃុំ ។ សវនាការ​ថ្ងៃនេះ បញ្ច​ប់នៅម៉ោង​១០និង១៨នាទី​ព្រឹក ជាលទ្ធផល ចៅក្រម​បានសម្រេច​មិនអនុញ្ញាត​ឲ្យ កញ្ញា ឈឹម ស៊ីថរ នៅក្រៅ​ឃុំបណ្តោះ​អាសន្នទេ ។

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​នៃក្រុម​ហ៊ុនណាហ្គាវើលដ៍ ចូល​សវនាការ​នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ Read More

ការប៉ះទង្គិចគ្នារវាងក្រុមអាជ្ញាធរ និងកងសន្តិសុខខណ្ឌទួលគោកជាមួយក្រុមកូដករណាហ្គាវើលដ៍ នៅពេលដែលតំណាងសហជីពទាមទារដល់ក្រសួងការងារ និងទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យមានការដោះស្រាយ

យ៉ាង​ហោច​ណាស់មាន​កូដករ ២នាក់​បានដួល​សន្លប់ និង​អ្នកខ្លះ​ទៀត​រងរបួសស្រាល បន្ទាប់ពីមានការរារាំងពីសំណាក់ក្រុមអាជ្ញាធរ និង​កងសន្តិសុខខណ្ឌ​ទួលគោក ទៅលើក្រុមកូដករ​ណាហ្គាវើលដ៍ ស្ថិត​នៅត្រង់​ចំណុច​គល់ស្ពាន​អាកាស ៥មករា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ​នេះ នៅ​ពេលដែល​ថ្នាក់ដឹក​នាំសហភាព​សហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និងសមាគម ធ្វើការ​ក្នុងវិស័យ​សិទ្ធិការងារ​នៅក្នុង​ព្រះរាជា​ណាចក្រកម្ពុជា បូករួមទាំង​កូដករ​បានដើរ​ហែរក្បួន ដើម្បី​យកលិខិត​ចេញពីក្រសួង​ការងារ​ទៅដាក់​នៅទីស្តីការ​គណៈ​រដ្ឋមន្ត្រី ។

ការប៉ះទង្គិចគ្នារវាងក្រុមអាជ្ញាធរ និងកងសន្តិសុខខណ្ឌទួលគោកជាមួយក្រុមកូដករណាហ្គាវើលដ៍ នៅពេលដែលតំណាងសហជីពទាមទារដល់ក្រសួងការងារ និងទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យមានការដោះស្រាយ Read More