សាលាឧទ្ធរណ៍បាត់ដំបង ព្រឹកនេះបានសម្រេចលើកពេលប្រកាសសាលក្រមករណីអ្នកសារព័ត៌មានពីររូប

កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ១០ព្រឹក សាលាឧទ្ធរណ៍បាត់ដំបង បានបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់លោក ផន សុភាព អ្នកសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និង លោក ភាព ភារ៉ា ជាអ្នកសារព័ត៌មាន TSP68 TV Online ដែលជាប់ចោទពីបទ ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិតាមអំណាចមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

សមាសភាពជំនុំជំរះព្រឹកនេះរួមមាន៖
១/លោក អ៊ី ឃាង ជាប្រធានក្រុមប្រឹក្សា
២/លោក សោ សុភ័គ្គជាចៅក្រមប្រឹក្សា
៣/លោក ញូង ចន្ធី ជាចៅក្រមប្រឹក្សា
៤/ឯកឧត្តម តន់ សីហតេជ ជាតំណាងអយ្យការ
៥/លោកស្រី ឡី ការនី ជាក្រឡាបញ្ជីសវនាការ
បន្ទាប់ពីធ្វើការសាកសួរដេញដោលអស់រយៈពេលប្រមាណជាង១ម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជំរះបានសម្រេចលើកពេលប្រកាសសាលដីកាទៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៨ព្រឹក។
សូមបញ្ជាក់ថាៈ អ្នកសារព៍ត័មានទាំងពីររូបនេះ ត្រូវបានសាលាដំបូងខេត្តសៀមរាប សម្រេចផ្តន្ទាទោសកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗមានរយៈ១៤ឆ្នាំ ក្រោមបទចោទខាងលើដោយសារតែ ពួកគេទាំងពីរនាក់បានបង្ហោះរូបភាពដែលខ្លួនបានថតនៅប្រាសាទតាក្របី ជាប់គ្រាប់មីននៅចំហៀងខាងក្រោយ ខណៈលោកទាំងពីរបានយកជំនួយមនុស្សធម៌ទៅជូនក្រុមទាហានជួរមុខ។