សមាគមអាដហុកខេត្តមណ្ឌលគិរី បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី “ផលវិបាកនៃការរៀបការវ័យក្មេង”

គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា នៅ ខែតុលា ឆ្នាំ២០២៣ កន្លងមកនេះ សមាគមអាដហុកខេត្តមណ្ឌលគិរី បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី “ផលវិបាកនៃការរៀបការវ័យក្មេង” ចំនួន ៨វគ្គ ផ្សេងៗគ្នាស្ថិតក្នុង ខេត្តមណ្ឌលគិរី ដោយជោគជ័យ។ ស្ថិតនៅ ភូមិឡាំមេះ ឃុំប៊ូស្រា, ភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា និងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ដែលមានអ្នកចូលរួមសរុប ១៧៨នាក់ ក្នុងនោះស្ត្រី ១៣១នាក់ ជាយុវជន ១២៦នាក់ ក្នុងគោលបំណង៖
១. ផ្តល់ចំណេះដឹងពាក់ព័ន្ធនឹងការរៀបការវ័យក្មេង
២.ដើម្បីទប់ស្កាត់ការរៀបអាពាហ៏ពិពាហ៏វ័យក្មេង និងបង្កើនការផ្លាស់ប្តូរអាកប្បកិរិយាលើចំណេះដឹងពាក់ព័ន្ធនឹងការរៀបការវ័យក្មេង
៣. យល់ដឹងពីផលវិបាកនៃការរៀបការវ័យក្មេង