វគ្គផ្សព្វផ្សាយស្តីពី “អំពើជួញដូរមនុស្ស និងសុវត្ថិភាពទេសន្តប្រវេសន៍”

កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ គម្រោងសិទិ្ធស្រ្តី និងកុមារ នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក) បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី “អំពើជួញដូរមនុស្ស និងសុវត្ថិភាពទេសន្តប្រវេសន៍” ទីតាំងស្ថិតនៅ ភូមិទួលឈើនាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានអ្នកចូលរួម ៣០នាក់ ។

គោលបំណងវគ្គបណ្តុះបណ្តាលស្តីពី៖ អំពើជួញដូរមនុស្ស កេងប្រវ័ញ្ចកម្លាំពលកម្ម និងសុវត្ថិភាពការធ្វើទេសន្តរប្រវេសន៍

១.ដើម្បីផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋសហគមន៍ឱ្យបានយល់ពីអំពើជួញដូរមនុស្ស (ភេទ កេងប្រវ័ញ្ចកំលាំងពលកម្ម និងការធ្វើទេសន្តរប្រវេសន៍ឱ្យមានសុវតិ្ថភាព

២.ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋសហគមន៍ សិក្សាស្វែងយល់អំពីច្បាប់មួយចំនួន ល្បិចមេខ្យល់ ការជួញដូរមនុស្ស និងការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព

៣.ជំរុញការយល់ដឹង ក្នុងការស្វែងរកសេវាកម្មពីអាដហុក ដើម្បីអាចជួយខ្លួន គ្រួសារ និងសហគមន៍ ព្រមទាំងធ្វើការផ្សព្វផ្សាយចំណេះដឹងបន្តទៅបងប្អូន មិត្តភក្តិ នៅក្នុងសហគមន៍របស់ខ្លួន។