កម្មវិធីវគ្គផ្សព្វផ្សាយ ស្តីពី សិទ្ធិស្ត្រី អំពើហិង្សា យេនឌ័រ សុវត្ថិភាពការធ្វើទេសន្តរប្រវេសន៍ និងអំពើជួញដូរមនុស្ស

កម្មវិធីវគ្គផ្សព្វផ្សាយ ស្តីពី​ សិទ្ធិស្ត្រី អំពើហិង្សា យេនឌ័រ សុវត្ថិភាពការធ្វើទេសន្តរប្រវេសន៍ និងអំពើជួញដូរមនុស្ស(Caritas) នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៣ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត
គោលបំណង៖
▪ ដើម្បីផ្តល់ចំណេះដឹងដល់ ប្រជាពលរដ្ឋ សហគមន៍ ឱ្យបានយល់ពី សិទ្ធិស្ត្រី អំពើហិង្សាក្នុងគ្រួសារ និងការលែងលះ សមភាពយេនឌ័រ ការជួញដូរមនុស្ស(ភេទ ,កេងប្រវ័ញ្ច កំលាំងពលកម្ម) និងការធ្វើទេសន្តរប្រវេសន៍ឱ្យមានសុវតិ្ថភាព ។
▪ ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យ ប្រជាពលរដ្ឋ សហគមន៍ សិក្សាស្វែងយល់អំពីផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារ សមភាពយេនឌ័រ ល្បិចមេខ្យល់ ការជួញ ដូរ មនុស្ស និងការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព។
▪ ជំរុញការយល់ដឹង ក្នុងការស្វែងរកសេវាកម្ម អាដហុក ដើម្បីអាចជួយខ្លួន គ្រួសារ និង សហគមន៍ ព្រមទាំងធ្វើការផ្សព្វផ្សាយចំណេះដឹងបន្តទៅ បងប្អូន មិត្តភក្តិ នៅក្នុងសហគមន៍របស់ខ្លួន។