សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ

នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ នេះសាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់ក្រុមយុវជនចលនាមាតាធម្មជាតិចំនួន០៥រូបរួមមាន ១- លោក ថុន រដ្ឋា ២-លោក លី ចាន់ដារ៉ាវុធ ៣- លោក យឹម លាងហ៊ី ៤-កញ្ញា ភួង កែវរស្មី និងទី៥- កញ្ញា ឡុង គន្ធា ក្រោមបទចោទ ” ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ” ។ ដោយសម្រេចមិនអនុញ្ញាត្តិតាមការស្នើសុំនៅក្រៅឃុំរបស់មេធាវីចំពោះក្រុមយុវជនចលនាមាតាធម្មជាតិ។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ Read More

សមត្ថកិច្ចខេត្តត្បូងឃ្មុំចាប់ខ្លួនស្ត្រីម្នាក់ករណីជួញដូរមនុស្សទៅប្រទេសចិន

កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិសម្បទានកាំពី ឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ ការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចាប់ឃាត់ខ្លួនស្រ្តីឈ្មោះ ទូច យោន តាមដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនរបស់សាលាដំបូងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីជួញដូរមនុស្សទៅប្រទេសចិនកាលពីអំឡុងឆ្នាំ២០១៧ ។

សមត្ថកិច្ចខេត្តត្បូងឃ្មុំចាប់ខ្លួនស្ត្រីម្នាក់ករណីជួញដូរមនុស្សទៅប្រទេសចិន Read More

កម្មករ កម្មការនី ផ្ទុះការតវ៉ាទាមទារអត្ថប្រយោជន៍

នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ កម្មករ កម្មការនីរោងចក្រតារាល អ៊ីនធើណេសិនណល ឯ.ក (TARAL INTERATIONAL CO., LTD) រាប់ពាន់នាក់ ផ្ទុះការតវ៉ាបិទផ្លូវទាមទារអត្ថប្រយោជន៍ និងឈានទៅប៉ះទង្កិចគ្នាជាមួយអាជ្ញាធរនៅខាងមុខរោងចក្រ ស្ថិតនៅផ្លូវជាតិលេខ៣ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

កម្មករ កម្មការនី ផ្ទុះការតវ៉ាទាមទារអត្ថប្រយោជន៍ Read More

សាលាដំបូងរាជធានីភ្នំពេញ លោក រ៉ុង ឈុន ជាទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៤ឆ្នាំ

នៅព្រឹកថ្ងៃទី០៥ ខែឧសភា  ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើលោក រ៉ុង ឈុន ជាទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៤ឆ្នាំ ដកហូតសិទ្ធិពលរដ្ឋ(ក្នុងការចូលរួមបោះឆ្នោត ឈរឈ្មោះឱ្យគេបោះឆ្នោត)

សាលាដំបូងរាជធានីភ្នំពេញ លោក រ៉ុង ឈុន ជាទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៤ឆ្នាំ Read More

កម្រងរូបភាព៖ #ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៣៩!

នេះជាសកម្មភាពនៃការចូលរួមរបស់បណ្តាសមាគម សហភាព​សហជីព សហព័ន្ធសហជីព បណ្តាញ​យុវជន ​សហគមន៍មូលដ្ឋាន​ និងប្រជាពលរដ្ឋ​រស់នៅក្នុងតំបន់មិនទាន់អភិវឌ្ឍន៍ ដែលធ្វើការងារក្នុង​វិស័យផ្សេងៗ ដូចជា ឧស្សាហកម្មវាយនភណ្ឌកាត់ដេរ ចំណីអាហារ សេវាកម្ម សេដ្ឋកិច្ចក្រៅប្រព័ន្ធ សណ្ឋាគារ កាស៊ីណូ សំណង់ ការងារតាមផ្ទះ កសិកម្ម ដីធ្លី​និង/ឬ​ធនធាន​ធម្មជាតិ យេនឌ័រ​ និង​យុត្តិធម៌សង្គម កាលពីថ្ងៃទី០១ ខែឧសភា។ ការជួបជុំនេះបានដំណើរការយ៉ាងរលូន និងទទួលបានផ្លែផ្កា ដោយបានរំឭក​អំពី​វីរៈភាពរបស់​វីរៈជន​សហជីពតាំង​ពី​អតីតកាល​ រហូត​មកដល់បច្ចុប្បន្ន​នេះ​ដែល​បាន​ខិត​ខំពុះពារ​ជម្នះនូវ​ឧសគ្គនានា ​ទាម​ទារ​សិទ្ធិ​ និងលក្ខខណ្ឌការងា ព្រមទាំងយុត្តិធម៌សង្គម​ជាដើម​​ ​ដែល​ជាគំរូភាពដ៏​អង់អាចក្លាហាន​​​​គួរ​ឱ្យ​​ស្ងើច​សរសើរ។

កម្រងរូបភាព៖ #ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៣៩! Read More

សាលាដំបូងរាជធានីភ្នំពេញបើកសវនាការលើទីប្រឹក្សាគណបក្សកម្លាំងជាតិ

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្ស  កម្លាំងជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្រោមការចោទប្រកាន់ពីបទ: «ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ និង ៤៩៤ មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤  ក្រោយរូបលោក បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចុះជួបពលរដ្ឋរងគ្រោះដីធ្លី ដែលរស់នៅជុំវិញបឹងតាម៉ោក និងពលរដ្ឋរងគ្រោះដោយសារគម្រោងប្រលានយន្តហោះថ្មីនៅខេត្តកណ្តាល និងការចុះជួបសមាជិកគណបក្ស កម្លាំងជាតិតាមមូលដ្ឋាន។

សាលាដំបូងរាជធានីភ្នំពេញបើកសវនាការលើទីប្រឹក្សាគណបក្សកម្លាំងជាតិ Read More

តំណាងក្រសួងការងារសន្យាថានឹងព្យាយាមស្វែងរកដំណោះស្រាយជូនកូដករក្រុមហ៊ុនណាហ្គាវើលដ៍

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមកូដករនៃសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) បានដាក់ញត្តិតាមដានពាក្យបណ្តឹងរបស់ខ្លួនជូន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងនាយកដ្ឋានវិវាទការងារ

តំណាងក្រសួងការងារសន្យាថានឹងព្យាយាមស្វែងរកដំណោះស្រាយជូនកូដករក្រុមហ៊ុនណាហ្គាវើលដ៍ Read More

២១ ឆ្នាំ រងចាំយុត្តិធម៌

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ សហជីព សកម្មជន កម្មករ អង្គការសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយប្រមាណជាង ១០០នាក់ បានប្រមូលផ្តុំគ្នាដោយសន្តិវិធីដើម្បីដាក់កម្រងផ្កា អុជធូបគោរពវិញ្ញាណក្ខន្ធ នៅមុខរូបសំណាក លោក ជា វិជ្ជា ក្បែរវត្តលង្កា រាជធានីភ្នំពេញ ដើម្បីរំលឹកខួបគម្រប់២១ ឆ្នាំ នៃការបាញ់សម្លាប់លោក កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។

២១ ឆ្នាំ រងចាំយុត្តិធម៌ Read More

សេចក្តីថ្លែងការណ៍រួម ទម្លាក់ចោលបទចោទ និងដោះលែង លោក កើត សារ៉ាយ

ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល សហជីព ពិតជាមានការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចសេចក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លើករណី លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ(KSILA)

សេចក្តីថ្លែងការណ៍រួម ទម្លាក់ចោលបទចោទ និងដោះលែង លោក កើត សារ៉ាយ Read More

សាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមលើករណី លោក កើត សារ៉ាយ

ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសេចក្តីសម្រេចសាលក្រម ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ២៣១៤ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ដែលបានជំនុំជម្រះកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២៤ ដែលមានលោក កើត សារ៉ាយ  ជាប្រធានសមាគមនិស្សិតបញ្ញាវន្តខ្មែរ

សាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមលើករណី លោក កើត សារ៉ាយ Read More

សិក្ខា​សាលាថ្នាក់​តំបន់ស្តីពី “ពង្រឹងកិច្ច​សន្ទនាអ្នកការពារ​សិទ្ធិមនុស្ស​មូលដ្ឋាន” ដល់អ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅ​កម្ពុជា(អាដហុក)ក្រោមការគាំទ្រ​ថិវិកាដោយទីភ្នាក់​ងារ​សហរដ្ឋអាមេរិក​​សម្រាប់កិច្ច​អភិវឌ្ឍអន្តរជាតិ (United States Agency for International Development ‘’USAID ‘’) កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានរៀប​ចំសិក្ខា​សាលាថ្នាក់​តំបន់ស្តីពី “ពង្រឹងកិច្ច​សន្ទនាអ្នកការពារ​សិទ្ធិមនុស្ស​មូលដ្ឋាន” ដែលប្រព្រឹត្តទៅ​ភោជនីយដ្ឋាន​ពេជ្រដា​ ​ភូមិមានលាភ សង្កាត់សុខដុម ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី ចំនួន០២ថ្ងៃ។ ដែលមានអ្នក​ចូលរួម​សរុប៧៣នាក់ ស្រ្តី ២៥​​នាក់ ​អ្នកចូលរួម​ដែលជា​យុវជន(ប្រុស ៧នាក់​ស្រ្តី ៣​នាក់)​ជាអ្នក​ការពារសិទ្ធិមនុស្សមូលដ្ឋានក្នុងនោះ​​បុគ្គលិក​​ស្នាក់ការ​​កណ្តាល ០៥នាក់ ​បុគ្គលិកខេ​ត្ត​ពាក់ព័ន្ធ …

សិក្ខា​សាលាថ្នាក់​តំបន់ស្តីពី “ពង្រឹងកិច្ច​សន្ទនាអ្នកការពារ​សិទ្ធិមនុស្ស​មូលដ្ឋាន” ដល់អ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន Read More