៩ឆ្នាំរង់ចាំយុត្តិធម៌ បណ្ឌិត កែមឡី
ក្រុមអង្គការសង្គមស៊ីវិល សហជីព សមាគម យុវជន បានជួបជុំគ្នារំលឹក ខួប៩ឆ្នាំនៃ មរណៈភាពរបស់លោក បណ្ឌិត កែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់
៩ឆ្នាំរង់ចាំយុត្តិធម៌ បណ្ឌិត កែមឡី Read MoreCambodian Human Rights and Development Association-ADHOC
ក្រុមអង្គការសង្គមស៊ីវិល សហជីព សមាគម យុវជន បានជួបជុំគ្នារំលឹក ខួប៩ឆ្នាំនៃ មរណៈភាពរបស់លោក បណ្ឌិត កែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់
៩ឆ្នាំរង់ចាំយុត្តិធម៌ បណ្ឌិត កែមឡី Read More
នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើបណ្តឹងរបស់មេធាវីការពារសិទ្ធិ ដែលបានស្នើសុំដោះលែងសកម្មជន២៣ តុលា និងអ្នកពាក់ព័ន្ធដ៏ទៃឱ្យមានសេរីភាពឡើងវិញ
សាលាដំបូងរាជធានីភ្នំពេញសម្រេចមិនដោះលែង សកម្មជន២៣ តុលា និងអ្នកពាក់ព័ន្ធដ៏ទៃ តាមការស្នើសុំរបស់មេធាវី Read More
ថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៥ ថ្ងៃនេះ គឺជាថ្ងៃគម្រប់មួយឆ្នាំ ដែលសកម្មជននៃចលនាមាតាធម្មជាតិទាំង ៥ រូប រួមមានកញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងលោក យីម លាងហ៊ី ត្រូវបានចាប់ខ្លួន និងត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារចំនួនពី ៦ ទៅ ៨ …
សេចក្តីថ្លែងការណ៍រួម មួយឆ្នាំក្រោយ ៖ ការផ្តន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិ គឺនៅតែជារឿងគួរឱ្យអាម៉ាស់ Read More
ក្រុមអង្គការសិទ្ធិមនុស្ស និងសកម្មជនសង្គមស៊ីវិល អ្នកសារព័ត៌ សមាជិកក្រុមគ្រួសារសកម្មជនបរិស្ថាន យុវជន សហគមន៍ និងសកម្មជនបរិស្ថានប្រមាណជាង ៥០នាក់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២៥នេះបានជួបជុំដើម្បី រំលឹកខួបមួយឆ្នាំនៃការឃុំខ្លួនសកម្មជនបរិស្ថាន
ខួប១ឆ្នាំនៃការឃុំខ្លួនសកម្មជនបរិស្ថាន Read More
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល សមាគមសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស មានការសោកស្ដាយ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនដោយបំពាន និងការចោទប្រកាន់មកលើអ្នកសារព័ត៌មានបរិស្ថាន លោក អ៊ុក ម៉ៅ។ លោក អ៊ុក ម៉ៅ កំពុងជាប់ឃុំបណ្ដោះអាសន្ននៅពន្ធនាគារខេត្តស្ទឹងត្រែង ក្រោមបទចោទញុះញង់ និងបរិហារកេរ្តិ៍ជា សាធារណៈ។ យើងខ្ញុំ សូមអំពាវនាវឲ្យដោះលែងលោក ម៉ៅ ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ និងលើកលែងការចោទប្រកាន់ប្រឆាំមកលើរូបលោក។ សេចក្តីថ្លែងការណ៍រួម៖ [Joint Statement on the Arrest of …
សេចក្តីថ្លែងការណ៍រួម ដោះលែងលោក អ៊ុក ម៉ៅ ជាបន្ទាន់ គ្មានលក្ខខណ្ឌ និងលើកលែងការចោទប្រកាន់ Read More
លោក អ៊ុក ម៉ៅ ត្រូវបានចាប់ខ្លួន ដោយជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់៣នាក់ ដែលក្នុងនោះ មានម្នាក់ស្លៀកពាក់ឯកសណ្ឋានជាកងរាជអាវុធហត្ថ។
ការចាប់ខ្លួនសកម្មជនព្រៃឈើ និងបរិស្ថាន លោកអ៊ុក ម៉ៅ Read More
នៅព្រឹកថ្ងៃទី០៥ ខែឧសភា ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើលោក រ៉ុង ឈុន ជាទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៤ឆ្នាំ ដកហូតសិទ្ធិពលរដ្ឋ(ក្នុងការចូលរួមបោះឆ្នោត ឈរឈ្មោះឱ្យគេបោះឆ្នោត)
សាលាដំបូងរាជធានីភ្នំពេញ លោក រ៉ុង ឈុន ជាទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៤ឆ្នាំ Read More
រាជធានីភ្នំពេញ ថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥ យើងខ្ញុំជាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិដែលមានរាយនាមដូចខាងក្រោម អ្នកការពារសិទ្ធិមនុស្ស និងអ្នកតស៊ូមតិសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយ សូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងទៅនឹងការកើនឡើងនៃការរឹតបន្តឹងនិងការគំរាមកំហែងទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់នៅកម្ពុជា។ បន្ថែមពីលើបញ្ហាប្រឈមជាច្រើនដែលអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យប្រឈមនឹងរដ្ឋាភិបាល និងតួអង្គដ៏មានឥទ្ធិពល ដែលក្នុងនោះរួមមានការយាយីតាមផ្លូវច្បាប់ ការគំរាមកំហែង ការចាប់ខ្លួន ការដកហូតអាជ្ញាបណ្ណ ការដាក់កំហិត តែឥឡូវនេះពួកគេប្រឈមនឹងការកាត់ផ្តាច់មូលនិធិបន្ថែមទៀត។ ឧបសគ្គហិរញ្ញវត្ថុទាំងនេះ ជាការរារាំងយ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងការបន្តប្រតិបត្តិការរបស់ខ្លួន។ ការកាត់ផ្តាច់មូលនិធិនេះនឹងមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជា ពីព្រោះការទទួលព័ត៌មានគួរឱ្យទុកចិត្តរបស់ពួកគេនឹងត្រូវបានកាត់បន្ថយ ហើយដំណើរការប្រជាធិបតេយ្យនឹងរងផលប៉ះពាល់។ ក្នុងឱកាសខួបលើកទី៣២ នៃទិវាសេរីភាពសារព័ត៌មានពិភពលោកនៅថ្ងៃទី៣ ខែឧសភា អង្គការសង្គម ស៊ីវិលរួមជាមួយដៃគូអភិវឌ្ឍន៍បានប្រារព្ធទិវាដ៏សំខាន់នេះនៅថ្ងៃទី២ ខែឧសភា ក្រោមប្រធានបទ …
សេចក្តីប្រកាសរួម ក្រុមអង្គការសង្គមស៊ីវិលជាង១០ បានចេញសេចក្តីប្រកាសរួម ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៥ ដោយជំរុញឲ្យមានការការពារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា ដែលកំពុងងស្ថិតក្នុងការរឹតត្បិត និងវិបត្តិហរញ្ញវត្ថុ Read More
រាជធានីភ្នំពេញ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ យើងខ្ញុំទាំងអស់គ្នាជាក្រុមសង្គមស៊ីវិល ដូចជា សហភាពសហជីព និងសហព័ន្ធសហជីពឯករាជ្យ អង្គការធ្វើការងារផ្នែកសិទ្ធិស្ត្រី និងការងារ បណ្តាញយុវជន អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគមន៍មូលដ្ឋាន និងកម្មករនិយោជិតក្នុងវិស័យផ្សេងៗ ដូចមានរាយនាមខាងក្រោម បានរួបរួមគ្នាប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី ១៣៩ ក្រោម ប្រធានបទ « រួមគ្នាបន្តអនុវត្តសេរីភាពមូលដ្ឋាន ដើម្បីធានាយុត្តិធម៌សង្គម»។
សេចក្តីថ្លែងការណ៍រួម អង្គការសង្គមស៊ីវិលប្រារព្ធទិវាពលកម្មអន្តរជាតិ លើកទី ១៣៩ ក្រោមប្រធានបទ «រួមគ្នាបន្តអនុវត្តសេរីភាពមូលដ្ឋាន ដើម្បីធានាយុត្តិធម៌សង្គម» Read More
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្ស កម្លាំងជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្រោមការចោទប្រកាន់ពីបទ: «ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ និង ៤៩៤ មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ ក្រោយរូបលោក បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចុះជួបពលរដ្ឋរងគ្រោះដីធ្លី ដែលរស់នៅជុំវិញបឹងតាម៉ោក និងពលរដ្ឋរងគ្រោះដោយសារគម្រោងប្រលានយន្តហោះថ្មីនៅខេត្តកណ្តាល និងការចុះជួបសមាជិកគណបក្ស កម្លាំងជាតិតាមមូលដ្ឋាន។
សាលាដំបូងរាជធានីភ្នំពេញបើកសវនាការលើទីប្រឹក្សាគណបក្សកម្លាំងជាតិ Read More
១. ប្រវត្តិភូមិ សហគមន៍ជនជាតិដើមភាគតិចកួយស្ថិតនៅភូមិដងផ្លិត ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារបានប្រើប្រាស់និងកាន់កាប់តាំងពីដូនតារបស់ខ្លួនមកម៉្លេះ ដែលប្រវត្តិនិងរបៀបនៃការប្រើប្រាស់ដីទាំងនេះជាចម្ការ ហើយដីអ្នកខ្លះប្រើប្រាស់ឬប្រែក្លាយពីដីចម្ការទៅជាស្រែនៅទីទំនាប ចំណែកដីអ្នកខ្លះទៀតវិវឌ្ឍន៍ការប្រើប្រាស់មកជាដីលំនៅឋាននូវផ្នែកខ្លះៗដែលមានទីតាំងជាប់ដងផ្លូវនៅពេលរដ្ឋាភិបាលកសាងផ្លូវប៉ះចំដីរបស់ពួកគាត់ពីឃុំឆែបមួយ ស្រុកឆែបកាត់ចំដីចម្ការ ដីស្រែ និងភូមិដងផ្លិត ទៅកាន់ឃុំកំពង់ស្រឡៅ ស្រុកឆែប ព្រំដែនរវាងប្រទេសកម្ពុជា និងឡាវ ។
សេចក្ដីថ្លែងការស្ដីពី៖ អំពីបញ្ហាដីធ្លី នៅភូមិដងផ្លិត និងភូមិណារ៉ុង Read More
នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមកូដករនៃសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) បានដាក់ញត្តិតាមដានពាក្យបណ្តឹងរបស់ខ្លួនជូន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងនាយកដ្ឋានវិវាទការងារ
តំណាងក្រសួងការងារសន្យាថានឹងព្យាយាមស្វែងរកដំណោះស្រាយជូនកូដករក្រុមហ៊ុនណាហ្គាវើលដ៍ Read More