ជាប្រជា​សហគមន៍​ចំនួន ២២នាក់ ខេត្តកំពង់​ធំ ចូលរួមវគ្គបណ្តុះ​បណ្តាល​រំលឹក​ស្តីពី “អ្នកការពារ​សិទ្ធិមនុស្ស”

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ សមាគមអាដហុក ខេត្តកំពង់ធំ បានរៀបចំវគ្គបណ្តុះ​បណ្តាល​រំលឹកស្តីពី “អ្នកការពារសិទ្ធិមនុស្ស” ដែលមានអ្នកចូលរួមជាប្រជាសហគមន៍ចំនួន ២២នាក់ ក្នុងនោះស្ត្រី ១៣នាក់។

ជាប្រជា​សហគមន៍​ចំនួន ២២នាក់ ខេត្តកំពង់​ធំ ចូលរួមវគ្គបណ្តុះ​បណ្តាល​រំលឹក​ស្តីពី “អ្នកការពារ​សិទ្ធិមនុស្ស” Read More

តុលា​ការកំពូល​បានប្រកាស​លើបណ្តឹង​សារទុក្ខ​សុំនៅ​ក្រៅឃុំ​របស់ កញ្ញា ឈឹម ស៊ីថរ ទុក​ជាអត់​បាន​ការ

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ វេលា​ម៉ោង៨ព្រឹក តុលា​ការ​កំពូល​បានប្រកាស​សាលដីការ​សុំនៅ​ក្រៅឃុំ​របស់ កញ្ញា ឈឹម ស៊ីថរ ដែលបាន​បើក​សវនា​ការ​កាល​ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ តុលាការ​កំពូលប្រកាស​ទុកជាអត់បានការ​បណ្តឹងសារ​ទុក្ខសុំនៅក្រៅឃុំរបស់មេធាវី ដោយមូលហេតុជនជាប់ចោទ មិនបានផ្ទេរសិទ្ធិឲ្យមេធាវី។ ថ្ងៃនេះផងដែរ មានអ្នកមកគាំទ្រប្រហែលជា ៣០នាក់ ក៏មានការចូលរួមឃ្លាំពីសមាគមអាដហុក អង្គការលីការដូរ ការង្គការសង់ត្រាល់ និងក្រុមស្លៀកពាក់ស៊ីវិលប្រមាណជា ១០នាក់បានថតរូបអ្នកគាំទ្រផងដែរ។ គួរបញ្ជាក់ថា កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរនៃក្រុម​ហ៊ុនណា​ហ្គាវើលដ៍ ត្រូវបាននគរបាលអន្តោប្រវេសន៍ ឃាត់ខ្លួនក្រោយពីត្រលប់ពីប្រទេសអូសស្រ្តាលីអស់រយៈពេល ១២ថ្ងៃ …

តុលា​ការកំពូល​បានប្រកាស​លើបណ្តឹង​សារទុក្ខ​សុំនៅ​ក្រៅឃុំ​របស់ កញ្ញា ឈឹម ស៊ីថរ ទុក​ជាអត់​បាន​ការ Read More

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្តបើក​សវនា​ការលើក​ទី៤ លើថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារកម្មករ​ខ្មែរ នៃក្រុមហ៊ុន​ណាហ្គាវើលដ៍​ ៩រូប

ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ម៉ោង៨​និង៣០នាទី​ព្រឹក សាលាដំបូង​រាជធានី​ភ្នំពេញ បានបើក​សវនការលើក​រណីថ្នាក់​ដឹកនាំ និងសកម្មជន​សហជីព​ទ្រទ្រង់​សិទ្ធិការងារ​កម្មករ​ខ្មែរ នៃក្រុម​ហ៊ុនណា​ហ្គាវើលដ៍ ៩រូប រួមមាន៖ ១.កញ្ញា ឈឹម ស៊ីថរ ២.កញ្ញា ឈឹម សុខន ៣.អ្នកស្រី រី សុវណ្ណឌី ៤.អ្នកស្រី សុន ស្រីពេជ្រ ៥.អ្នកស្រី ហៃ សុភាព ៦.អ្នកស្រី ឃ្លាំង សុបិន្ត ៧.កញ្ញា ទូច …

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្តបើក​សវនា​ការលើក​ទី៤ លើថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារកម្មករ​ខ្មែរ នៃក្រុមហ៊ុន​ណាហ្គាវើលដ៍​ ៩រូប Read More

អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ៩រូប ចូលសវនាកានៅសាលាដំបូងរាជធានីភ្នំពេញ

សវនាការ​នេះ បានធ្វើ​ឡើងនៅ​ព្រឹកថ្ងៃ​ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមបទ​ចោទប្រកាន់ “ញុះញង់​បង្កឲ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម” កាល​ពីឆ្នាំ២០២១ ។ អ្នករងការ​ចោទប្រ​កាន់ទាំង៩រូបនោះ រួមមាន៖ ១.កញ្ញា ឈឹម ស៊ីថរ ២.កញ្ញា ឈឹម សុខន ៣.អ្នកស្រី រី សុវណ្ណឌី ៤.អ្នកស្រី សុន ស្រីពេជ្រ ៥.អ្នកស្រី ហៃ សុភាព ៦.អ្នកស្រី ឃ្លាំង សុបិន្ត ៧.កញ្ញា ទូច …

អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ៩រូប ចូលសវនាកានៅសាលាដំបូងរាជធានីភ្នំពេញ Read More

ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់វីអូឌី (VOD)

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់វីអូឌី (VOD) ពាក់ព័ន្ធនឹងជុំវិញ ការផ្សាយព័ត៌មាន កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ និងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់កំហិតឱ្យសារព័ត៌មានសំឡេងប្រជាធិបតេយ្យត្រូវតែសុំទោសរដ្ឋាភិបាល និងកូនប្រុសច្បងរបស់លោកមកត្រឹម២៤ម៉ោងវិញ ជុំវិញការផ្សាយព័ត៌មានថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រទេសតួកគី (Turkey) ។

ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់វីអូឌី (VOD) Read More

ពលរដ្ឋប្រមាណ ២០០នាក់ នៅទំនប់៩៤ ធ្វើសន្និសីទការសែតអំពីស្ថានភាពប្រឈមទៅនឹងគម្រោងព្រលានយន្តហោះថ្មី និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយរំដោះទឹក របស់សាលាខេត្តកណ្តាល

ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៩និង៣០នាទី ពលរដ្ឋដែលរស់នៅតំបន់ទំនប់៩៤ ដែលមានទីតាំង ក្នុងភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង និង ភូមិ អាចម៌កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ភាគខាងត្បូង រាជធានីភ្នំពេញ ។

ពលរដ្ឋប្រមាណ ២០០នាក់ នៅទំនប់៩៤ ធ្វើសន្និសីទការសែតអំពីស្ថានភាពប្រឈមទៅនឹងគម្រោងព្រលានយន្តហោះថ្មី និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយរំដោះទឹក របស់សាលាខេត្តកណ្តាល Read More

ដង្ហែរក្បួនធម្មយាត្រាដើម្បី “ លើកកម្ពស់សីលធម៌សង្គម”

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ រួមទាំងសកម្មជនសង្គម និងគ្រួសារសកម្មជននយោបាយ បានដើរដង្ហែរក្បួនធម្មយាត្រាពីភ្នំពេញទៅបូជនីយដ្ឋានប្រវត្តិសាស្ត្រលោកតាឧកញ៉ា ឃ្លាំង មឿង ខេត្តពោធិ៍សាត់ ដើម្បីកម្ពស់សីលធម៌សង្គម ។ ការដើរដង្ហែរក្បួនធម្មយាត្រានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយចាប់ផ្តើមពីរូបសំណាក់លោកយាយ ពេញ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជា ៥០នាក់ ការដង្ហែរក្បួនធម្មយាត្រាឆ្ពោះទៅខេត្តពោធិ៍សាត់នេះ

ដង្ហែរក្បួនធម្មយាត្រាដើម្បី “ លើកកម្ពស់សីលធម៌សង្គម” Read More

លោក ស៊ុំ ចន្ទគា អ្នកសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ

“ អ្នកជួយដល់រដ្ឋាភិបាល ឃ្លាំមើលនៅពេលដែលការអសកម្មណាមួយរបស់រដ្ឋាភិបាល ឬក៏មន្ត្រីភ្ងាក់ងាររដ្ឋដែលគាត់មិនបានបំពេញកាតព្វកិច្ចគ្រប់ជ្រុងជ្រោយ ដូចរដ្ឋាភិបាលដែលបានទទួលយកនូវយន្តការសិទ្ធិមនុស្សបានផ្តល់សច្ចាប័នហ្នឹងទេយើងតែងតែប្រាប់គាត់អំពីបញ្ហាទាំងអស់នឹងជូនគាត់។ ” លោក ស៊ុំ ចន្ទគា អ្នកសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ ត្រូវបាន សាលាដំបូងខេត្តបន្ទាយមានជ័យ ឲ្យចូលបំភ្លឺពីបទ “ ញ៉ុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ” កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក។ យូធូប អាដហុក៖https://youtu.be/_dm7UOomjpM

លោក ស៊ុំ ចន្ទគា អ្នកសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ Read More

“១៩ឆ្នាំ រង់ចាំពន្លឺយុត្តិធម៌” ថ្ងៃខួប ១៩ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ សមាជិក សមាជិកាសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា(FTUWKC) ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ ប្រមាណជិត ១០០នាក់ ។ បានមកជួបជុំគ្នាស្ថិតនៅទីតាំងតម្កល់រូបសំណាករបស់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ដ៏ល្បីឈ្មោះ ដែលត្រូវឃាតកបាញ់សម្លាប់យ៉ាងព្រៃផ្សៃកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤កន្លងទៅ ដើម្បីរំលឹកនូវគុណូបការៈដ៏ថ្លៃថ្លា និងរវីរភាពដ៏អង់អាចក្លាហានរបស់លោក កាលនៅរស់រានមានជីវិត ក្នុងការទាមទារសិទ្ធិសេរីភាព លក្ខខណ្ឌការងារល្អប្រសើរជូនកម្មករ កម្មការិនីខ្មែរ ជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា …

“១៩ឆ្នាំ រង់ចាំពន្លឺយុត្តិធម៌” ថ្ងៃខួប ១៩ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា Read More

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​នៃក្រុម​ហ៊ុនណាហ្គាវើលដ៍ ចូល​សវនាការ​នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ

ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរនៃក្រុម​ហ៊ុនណា​ហ្គាវើលដ៍ បានចូល​សវនា​ការ​នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល កញ្ញា ស្នើសុំ​នៅក្រៅ​ឃុំ ។ សវនាការ​ថ្ងៃនេះ បញ្ច​ប់នៅម៉ោង​១០និង១៨នាទី​ព្រឹក ជាលទ្ធផល ចៅក្រម​បានសម្រេច​មិនអនុញ្ញាត​ឲ្យ កញ្ញា ឈឹម ស៊ីថរ នៅក្រៅ​ឃុំបណ្តោះ​អាសន្នទេ ។

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​នៃក្រុម​ហ៊ុនណាហ្គាវើលដ៍ ចូល​សវនាការ​នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ Read More

តំណាងអង្គការសង្គមស៊ីវិល និងក្រុមគ្រួសារអ្នកទោសនយោបាយរួមគ្នាដាក់លិខិតស្នើទៅតុលាការ និងសម្តេចនាយករដ្ឋមន្ត្រី ឱ្យមានការដោះលែងអ្នកជាប់ឃុំ

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ប្រជាពលរដ្ឋ តំណាងថ្នាក់ដឹកនាំសហភាព សហព័ន្ធ សហជីព សមាគម និស្សិតបញ្ញាវ័ន្ត និងក្រុមគ្រួសារអ្នកទោសនយោបាយ ក្រុមស្ត្រីថ្ងៃសុក្រ ដែលដឹកនាំដោយលោក រ៉ុង ឈុន អ្នកស្រី អ៊ុក ឆាយណាវី អ្នកស្រី យ៉ាង សុភ័ណ្ឌ លោក កើត សារ៉ាយ និងតំណាងស្ថាប័នផ្សេងៗទៀត ប្រមាណជា ១០០នាក់មកជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ ក្នុងន័យទាមទារឲ្យមានការដោះលែងអ្នកទោសមនសិការទាំងអស់ឲ្យមានសេរីភាពឡើងវិញដោយឥតលក្ខ័ណ្ឌ ប៉ុន្តែត្រូវបានអាជ្ញាធរសាលារាជធានីភ្នំពេញ បិទរបាំងដែកនៅទីលានប្រជាធិបតេយ្យមិនអនុញ្ញាត្តឲ្យចូលជួបជុំគ្នាតវ៉ានោះទេ …

តំណាងអង្គការសង្គមស៊ីវិល និងក្រុមគ្រួសារអ្នកទោសនយោបាយរួមគ្នាដាក់លិខិតស្នើទៅតុលាការ និងសម្តេចនាយករដ្ឋមន្ត្រី ឱ្យមានការដោះលែងអ្នកជាប់ឃុំ Read More

ព្រឹកមិញនេះ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសាលាឧទ្ធរណ៍មិនអនុញាតឲ្យបាននៅក្រៅឃុំតាមការប្តឹងសុំឡើយ

នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសាលាឧទ្ធរណ៍មិនអនុញាតឲ្យបាននៅក្រៅឃុំនោះឡើយ សេចក្តីសម្រេចនេះធ្វើឡើង បន្ទាប់ពីសាលាឧទ្ធរណ៍ បើកសវនាការសុំនៅក្រៅឃុំ​របស់មេធាវីកញ្ញា ឈឹម ស៊ីថរ គឺលោក សំ ចំរើន និងអ្នកស្រីមេធាវី សាម សុគន្ធា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។ កញ្ញា ស៊ីថរ ត្រូវបានរថយន្តមណ្ឌលអបរំកែប្រែទី២ (ម២ ) ដឹកមកដល់សាលាឧទ្ធរណ៍ នៅម៉ោងប្រមាណជា ៧និង៥០នាទីព្រឹកនេះ …

ព្រឹកមិញនេះ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសាលាឧទ្ធរណ៍មិនអនុញាតឲ្យបាននៅក្រៅឃុំតាមការប្តឹងសុំឡើយ Read More