សូមដោះលែង​អ្នកសារព័ត៌មាន​ដែលកំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ និងបញ្ឈប់​  រ​បង្ក្រាប​លើប្រព័ន្ធ​ផ្សព្វផ្សាយ

សូមដោះលែង​អ្នកសារព័ត៌មាន​ដែលកំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ និងបញ្ឈប់​  រ​បង្ក្រាប​លើប្រព័ន្ធ​ផ្សព្វផ្សាយ រាជធានីភ្នំពេញ​ ថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២០ យើងខ្ញុំ​ ជាក្រុមសង្គមស៊ីវិល​ ដែលមាន​រាយនាម​ដូចខាងក្រោម​ សូមស្នើសុំ​ដល់រាជរដ្ឋាភិបាល​កម្ពុជា​ សូមមេត្តា​ទម្លាក់ចោល​ការចោទប្រកាន់​ចំពោះ​ អ្នកសារព័ត៌មាន​ដែលកំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ លោក សុខ​ ឧត្តម​ និង​លោក សុវណ្ណ រឹទ្ធី​

សូមដោះលែង​អ្នកសារព័ត៌មាន​ដែលកំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ និងបញ្ឈប់​  រ​បង្ក្រាប​លើប្រព័ន្ធ​ផ្សព្វផ្សាយ Read More

សេចក្តីថ្លែងការណ៍រួម ស្តីពី ការឃាត់ខ្លួនលោក អ៊ូច ឡេង ប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទិ្ធមនុស្សកម្ពុជា និងសកម្មជនបរិស្ថានបីរូបទៀត

ភ្នំពេញថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ សេចក្តីថ្លែងការណ៍រួម ស្តីពី ការឃាត់ខ្លួនលោក អ៊ូច ឡេង ប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទិ្ធមនុស្សកម្ពុជា និងសកម្មជនបរិស្ថានបីរូបទៀត យើងខ្ញុំជា ក្រុមសកម្មជនបរិស្ថាន សមាគម និងអង្គការសង្គមស៊ីវិលដែលកំពុងធ្វើការងារលើវិស័យ​​សិទ្ធិមនុស្ស ព្រៃឈើ និងបរិស្ថានសូមធ្វើការថ្កោលទោសចំពោះ ក្រុមហ៊ុនស៊ីងបាយអូថេក (ខេមបូឌា) ខូអិលធីឌី (Think Biotech Co., Ltd) ដែលបានប្រើកងកម្លាំងសន្តិសុខ​ដោយ​មិនសមហេតុផលក្នុង​​ការឃាត់ខ្លួនសកម្មជនបរិស្ថាននិងព្រៃឈើចំនួន៤ នាក់ រួមមានលោក អ៊ូច ឡេង ប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទិ្ធមនុស្សកម្ពុជា …

សេចក្តីថ្លែងការណ៍រួម ស្តីពី ការឃាត់ខ្លួនលោក អ៊ូច ឡេង ប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទិ្ធមនុស្សកម្ពុជា និងសកម្មជនបរិស្ថានបីរូបទៀត Read More

សេចក្ដីថ្លែងការណ៍រួមស្ដីពី ការហាមឃាត់ពីសំណាក់អាជ្ញាធរចំពោះភាពសកម្មរបស់ប្រជាពលរដ្ឋមូលដ្ឋានប៉ះពាល់យ៉ាងខ្លាំងដល់ការអភិរក្សព្រៃឡង់

សេចក្ដីថ្លែងការណ៍រួមស្ដីពី ការហាមឃាត់ពីសំណាក់អាជ្ញាធរចំពោះភាពសកម្មរបស់ប្រជាពលរដ្ឋ​មូលដ្ឋានប៉ះពាល់យ៉ាងខ្លាំងដល់ការអភិរក្សព្រៃឡង់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ យើងខ្ញុំ​ មានរាយនាម​ដូចខាងក្រោម​ សូមសម្ដែងការ​សោកស្ដាយ ​និងហួសចិត្ត​ជាខ្លាំង​ ចំពោះការ​រឹតត្បិត​របស់អាជ្ញាធរ​ក្នុងការ​ហាមឃាត់​សមាជិក​សហគមន៍​ ព្រះសង្ឃ 

សេចក្ដីថ្លែងការណ៍រួមស្ដីពី ការហាមឃាត់ពីសំណាក់អាជ្ញាធរចំពោះភាពសកម្មរបស់ប្រជាពលរដ្ឋមូលដ្ឋានប៉ះពាល់យ៉ាងខ្លាំងដល់ការអភិរក្សព្រៃឡង់ Read More

សេចក្តីថ្លែងការណ៍រួមស្ដីពីផលប៉ះពាល់នៃច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងដំណើរធ្វើវិសោធនកម្ម

ថ្ងៃព្រហស្បន៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ រាជធានីភ្នំពេញ, ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០   សេចក្តីថ្លែងការណ៍រួមស្ដីពីផលប៉ះពាល់នៃច្បាប់​ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងដំណើរធ្វើវិសោធនកម្ម   សមាគម និងអង្កការមិនមែនរដ្ឋាភិបាល ដូចមានរាយនាមខាងក្រោម ដែលកំពុងប្រតិបតិ្តការនៅក្នុងប្រទេសកម្ពុជា សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រឈមនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើឱ្យប៉ះពាល់ដល់សេរីភាពក្នុងការអនុវត្តសកម្មភាព​របស់អង្គការសង្គមស៊ីវិល។ យើងមើលឃើញថា ​ច្បាប់នេះជាការដាក់កាតព្វកិច្ច និងរំលោភសិទ្ធិស្វ័យភាពបុគ្គល ដូចជាការដាក់របាយការណ៍ជូនក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការបរទេស …

សេចក្តីថ្លែងការណ៍រួមស្ដីពីផលប៉ះពាល់នៃច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងដំណើរធ្វើវិសោធនកម្ម Read More

សវនាការ​អតីត​ប្រធាន​គណបក្ស​ជំទាស់​ គួរត្រូវបាន​អនុញ្ញាតឱ្យ​មានការចូលរួម​ពីក្រុមគ្រួសារ​ អ្នកសារព័ត៌មាន​ និងអង្គការ​សង្គមស៊ីវិល

ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០ – យើងខ្ញុំ​ ជាអង្គការ​សង្គមស៊ីវិល​មានរាយនាម​ដូចខាងក្រោម​ សូមស្នើសុំ​ឱ្យសាលា​ដំបូងរាជធានី​ភ្នំពេញ​ ធានាថា ​សវនាការ​របស់​ឯកឧត្តម​ កឹម សុខា​អតីត​ប្រធាន​គណបក្ស​ជំទាស់​ដែលត្រូវបាន​រង់ចាំអស់​រយៈពេល​ជាយូរមកហើយ​ គួរតែ​បើកទូលាយ​ដល់​សាធារណជន​ ​សារព័ត៌មាន​ ​និងការចូលរួម​ពេញលេញ​ពីសំណាក់​អង្គការ​សង្គមស៊ីវិល។​ យើងខ្ញុំ​ក៏ស្នើសុំ​ដល់តុលាការ​ឱ្យផ្ដិត​យកទិដ្ឋភាព​ និងផ្សាយបន្ត​ផ្ទាល់ពី​ដំណើរការ​សវនាការនេះ ​ដូចដែលបាន​ធ្វើឡើង​កាលពីលើកមុន​។ សវនាការ​របស់ឯកឧត្តម​ កឹម សុខា​ លើការ​ចោទប្រកាន់​ពី “បទសន្ទិដ្ឋិភាព​ជាមួយ​បរទេស”​ មិនទាន់បាន​បង្ហាញ​ជាសាធារណៈ​នូវភស្ដុតាង​គួរឱ្យជឿទុកចិត្ត​ណាមួយ​នៅឡើយទេ​ ហើយករណី​នេះអាចប្រឈម​នឹងការផ្ដន្ទាទោស​ឱ្យជាប់ពន្ធនាគារ​រហូតដល់​៣០ឆ្នាំ ​ដែលមានការ​ចាប់អារម្មណ៍យ៉ាងខ្លាំង​ពីសំណាក់​សាធារណជន​ទាំងក្នុង​ និងក្រៅប្រទេស។​ ការចោទ​ប្រកាន់នេះ​ជាប់ពាក់ព័ន្ធ​ដោយផ្ទាល់​នឹង ការ​រំលាយ​អតីត​គណបក្សជំទាស់​ធំជាងគេ​នៅកម្ពុជា ​កាលពី​ខែវិច្ឆិកា​ ឆ្នាំ២០១៧​គឺ …

សវនាការ​អតីត​ប្រធាន​គណបក្ស​ជំទាស់​ គួរត្រូវបាន​អនុញ្ញាតឱ្យ​មានការចូលរួម​ពីក្រុមគ្រួសារ​ អ្នកសារព័ត៌មាន​ និងអង្គការ​សង្គមស៊ីវិល Read More

សេចក្តីថ្លែងការណ៍រួម សង្គមស៊ីវិលសូមអំពាវនាវឲ្យតុលាការទម្លាក់ការចោទប្រកាន់ទាំងឡាយ ប្រឆាំងនឹងអ្នកសារព័ត៌មាន

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ យើង​ខ្ញុំ​ដែលជា​សម្ព័ន្ធ​​អ្នកសារព័ត៌មានកម្ពុជា អង្គការសារព័ត៌មាន​ និង​អង្គការ​មិនមែន​​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិដូចដែលមាន​រាយ​នាម​ខាងក្រោម ស្នើ​សុំឱ្យ​តុលាការ​ទម្លាក់ចោលបទចោទទៅលើអតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់​គឺ​លោក​ អ៊ួ​ន ឈិន និង លោក ​យាង សុធា​រិន្ទ (ហៅ​យាង សុជា​មេត្តា)។​ យើងខ្ញុំក៏​​ស្នើ​ទៅ​រាជរដ្ឋាភិបាល​ឱ្យ​​ចាត់វិធានការ​ជាក់លាក់​ដើម្បី​បញ្ចប់​ជា​បន្ទាន់​នូវ​​ការ​យាយី ការ​ឃុំ​​​ខ្លួន ការគម្រាម​កំហែង បំភិត​បំភ័យ និង​ការ​រើស​អើង​លើ​អ្នក​សារព័ត៌មានឯករាជ្យផងដែរ។ អតីត​អ្នក​សារព័ត៌មាន​អាស៊ីសេរីគឺ លោក​ អ៊ួន ឈិន និង​លោក​ យាង សុធារិន្ទ ​​​ត្រូវ​បានសាលា​​ដំបូង​រាជធានី​ភ្នំពេញ​​​ចោទប្រកាន់​​​ពី​បទ «​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​​នូវ​ព័ត៌មាន​ជា​អាទិ៍ …

សេចក្តីថ្លែងការណ៍រួម សង្គមស៊ីវិលសូមអំពាវនាវឲ្យតុលាការទម្លាក់ការចោទប្រកាន់ទាំងឡាយ ប្រឆាំងនឹងអ្នកសារព័ត៌មាន Read More

សេចក្តីថ្លែងការណ៍រួម៖ អង្គការ​សង្គម​ស៊ីវិល​ខក​ចិត្ត​ចំពោះ ការបន្ត​នីតិ​វិធី​ស៊ើប​អង្កេត​លើ​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​លោក យាង សុធារិន្ទ និងលោក អួន ឈិន

រាជធានី​ភ្នំពេញ ថ្ងៃទី​០៤ ខែ​តុលា ឆ្នាំ​២០១៩  យើង​​ខ្ញុំ​ជា​​អង្គការ​​សង្គម​​ស៊ីវិល​​ដូច​​មាន​​រាយ​នាម​​ខាង​ក្រោម ​មាន​ការ​​ខក​ចិត្ត​​ចំពោះ​​ការ​ខក​​ខាន​​របស់​​សាលា​​ដំបូង​រាជធានី​ភ្នំពេញ​​ ក្នុង​ការ​​ប្រកាស​​សាល​​ក្រម និង​ ចំពោះ​​ការ​​បន្ត​នីតិវិធី​​​ស៊ើប​អង្កេត​​លើ​ក​រណី​​លោក យាង សុធារិន និង​លោក​ អួន​ ឈិន។ ​អ្នក​ទាំង​ពីរ​ត្រូវបាន​ចាប់ខ្លួន ឃុំឃាំង និងចោទ​ប្រកាន់​ដោយសារ​តែការ​អនុវត្ត​សេរីភាព​បញ្ចេញមតិ និង​ការងារ​របស់ពួក​គេជាអ្នក​សារព័ត៌មាន​ស៊ើប​អង្កេត​ទៅលើ​បញ្ហា​អយុត្តិធ៌ម​សង្គម។ ការ​ប្រកាស​សាល​ក្រម​ចាត់របៀប​​​កាល​ពីថ្ងៃម្សិល​មិញ​​បង្ហាញ​​ឱ្យ​ឃើញ​​​ពី​កង្វះ​​ភស្តុតាង​​ដាក់​បន្ទុក​ដល់​​បទចោទ ​ដែល​នេះបាន​ប៉ះពាល់​​សិទ្ធិ​​ទទួល​​បាន​​ការ​ជំនុំ​ជម្រះ​​ដោយ​​យុត្តិធម៌ ព្រម​ទាំង​​​រំលេច​​ឱ្យ​​ឃើញ​​នូវ​ការ​​ធ្លាក់​ចុះ​​នៃ​​​សេរីភាព​​បញ្ចេញ​​មតិ និង​​សេរីភាព​​សារ​ព័ត៌មាន​​នៅ​​កម្ពុជា។ យើងខ្ញុំ​​ស្នើ​​ឱ្យ​មាន​ការ​ទម្លាក់​ចោល​បទចោទ​ប្រឆាំង​ទៅលើអ្នក​ទាំង​ពីរ​​ជា​​បន្ទាន់។ លោក យាង សុធារិន្ទ និង​លោក អួន​ ឈិន អតីត​អ្នក​​សារព័ត៌មាន​​វិទ្យុ​អាស៊ីសេរី …

សេចក្តីថ្លែងការណ៍រួម៖ អង្គការ​សង្គម​ស៊ីវិល​ខក​ចិត្ត​ចំពោះ ការបន្ត​នីតិ​វិធី​ស៊ើប​អង្កេត​លើ​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​លោក យាង សុធារិន្ទ និងលោក អួន ឈិន Read More

សេចក្តីថ្លែងការណ៍ ស្តីពី ការព្រួយបារម្ភចំពោះការបន្តរឹតត្បិត សេរីភាពជួបជុំ នៅកម្ពុជា

រាជធានីភ្នំពេញ, ថ្ងៃទី ៣១​ ខែ កក្កដា ឆ្នាំ២០១៩ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(អាដហុក) ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តរឹតត្បិតសកម្មភាពការជួបជុំរបស់អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសកម្មជនគណបក្សនយោបាយ  ពីសំណាក់កងកម្លាំងប៉ូលីស  និង អាជ្ញាធរនៅតាមមូលដ្ឋានមួយចំនួន ។ ទោះបីកាលពីចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ រាជរដ្ឋាភិបាលពិសេសក្រសួងមហាផ្ទៃ បានបង្ហាញនូវឆន្ទៈក្នុងការបើកលំហរសេរីភាពនៃការជួបប្រជុំ របស់អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន តាមរយៈការចេញសេចក្តីជូនដំណឹងលេខ ២០០៦សជណ ចុះថ្ងៃទី ២៧ ខែ វិច្ឆកា ឆ្នាំ២០១៨  និង …

សេចក្តីថ្លែងការណ៍ ស្តីពី ការព្រួយបារម្ភចំពោះការបន្តរឹតត្បិត សេរីភាពជួបជុំ នៅកម្ពុជា Read More

សេចក្តីថ្លែង​ការណ៍រួម​បង្ហាញពី ក្តីព្រួយបារម្ភ​អំពី​ជោគវាសនា​ប្រទេសកម្ពុជា​ប្រឈម​នឹងស្ថាន​ភាព​នយោបាយ​នា​ពេលបច្ចប្បន្ន

ថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ រាជធានីភ្នំពេញ, ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ សេចក្តីថ្លែងការណ៍រួម អង្គការ សមាគម សហជីព សហគមន៍ និងប្រជាពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន មានការ​ព្រួយបារម្ភជា​ខ្លាំង​ចំពោះ​ស្ថាន​ភាពនយោបាយ សេដ្ឋកិច្ច ក្រោយពីការ​គោរព​សិទ្ធិមនុស្ស និងគោលការណ៍​ប្រជាធិបតេយ្យ​ត្រូវ​បាន​ធ្លាក់ចុះ​ចាប់តាំង​ពីការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត ឆ្នាំ២០១៨ ដោយ​ក្រុម​អ្នក​នយោបាយ​មួយក្រុម​ដែលមាន​អ្នក​គាំទ្រ​ជិតពាក់​កណ្តាល​​ប្រទេស​ពីការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ ​ឆ្នាំ២០១៣ និង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ/សង្កាត់ ឆ្នាំ២០១៧ ត្រូវបាន​រំលាយ និងហាមឃាត់​ធ្វើសកម្មភាព​​នយោបាយ​មិន​ឱ្យចូលរួមការ​បោះឆ្នោត ​ឆ្នាំ២០១៨ រួមទាំងការបិទ​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ …

សេចក្តីថ្លែង​ការណ៍រួម​បង្ហាញពី ក្តីព្រួយបារម្ភ​អំពី​ជោគវាសនា​ប្រទេសកម្ពុជា​ប្រឈម​នឹងស្ថាន​ភាព​នយោបាយ​នា​ពេលបច្ចប្បន្ន Read More

សេចក្តីថ្លែងការណ៍រួម៖ ការព្រួយបារម្ភចំពោះសេចក្តីសម្រេចជាផ្លូវការនៃដំណើរការ នីតិវិធីព្យួរជាបណ្តោះអាសន្ននៃប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប សម្រាប់ប្រទេសកម្ពុជា

ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ រាជធានីភ្នំពេញ, ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ អង្គការ សមាគម សហជីព សហគមន៍ និងប្រជាពលរដ្ឋខ្មែរមួយចំនួនមានការសោកស្តាយនិងព្រួយបារម្ភយ៉ាងខ្លាំងចំពោះសហភាពអឺរ៉ុបដែលចាប់ផ្តើមនីតិវិធីក្នុងការព្យួរបណ្តោះអាសន្ន​នូវប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ សហភាពអឺរ៉ុប បានសម្តែងការព្រួយបារម្ភចំពោះការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលរួមបញ្ចូលទាំងការបង្ក្រាបគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងលំហសង្គមស៊ីវិលក្នុងអំឡុងពេលបោះឆ្នោតសកលនាខែកក្កដា ឆ្នាំ២០១៨។ សហភាពអឺរ៉ុបបានក្រើនរំលឹកជារឿយៗដល់កម្ពុជា​ថាការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋរួមទាំងសិទ្ធិការងារ គឺជាលក្ខខណ្ឌសំខាន់ក្នុងការទទួលបានប្រព័ន្ធអនុគ្រោះពន្ធខាងលើ។ ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ ការគោរពសិទិ្ធមនុស្ស និងនីតិរដ្ឋនៅកម្ពុជា …

សេចក្តីថ្លែងការណ៍រួម៖ ការព្រួយបារម្ភចំពោះសេចក្តីសម្រេចជាផ្លូវការនៃដំណើរការ នីតិវិធីព្យួរជាបណ្តោះអាសន្ននៃប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប សម្រាប់ប្រទេសកម្ពុជា Read More

សេចក្ដីថ្លែង​ការណ៍ ៖ តុលាការ​ក្រុង​ភ្នំពេញ ត្រូវ​ដោះ​លែង លោក ហុង សុខហួរ

 ភ្នំពេញ, ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ សេចក្ដីថ្លែង​ការណ៍ តុលាការ​ក្រុង​ភ្នំពេញ ត្រូវ​ដោះ​លែង លោក ហុង សុខហួរ            សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ស្នើសុំយ៉ាង​ទទូច ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​អោយធ្វើការ​ដោះលែង លោក ហុង សុខហួរ ជា​សមាជិក​ព្រឹទ្ធ​សភា គណបក្ស សម រង្ស៊ី អោយ​នៅ​ក្រៅ​ឃុំជាបណ្ដោះ​អាសន្ន។ សូម​បញ្ជាក់​ថា សមាគមអាដហុក បានធ្វើការ​តាមដាន យ៉ាង​យក​ចិត្ត​ទុកដាក់ និងដិតដល់ ចំពោះ​ករណី លោក ហុង …

សេចក្ដីថ្លែង​ការណ៍ ៖ តុលាការ​ក្រុង​ភ្នំពេញ ត្រូវ​ដោះ​លែង លោក ហុង សុខហួរ Read More

សេចក្តី​ថ្លែង​ការ​ណ៍​រួម: សមាគម អាដហុក អង្គការ លីកាដូ និង​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ សូម​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន និង​អ្នក​ឃ្លាំ​មើលទាំង ១៧នាក់ ជាបន្ទាន់

សេចក្តី​ថ្លែងការណ៍រួម សមាគម អាដហុក អង្គការ លីកាដូ និងមជ្ឈមណ្ឌល​ អប់រំ​ច្បាប់ ​សម្រាប់​ សហគមន៍ សូម​អំពាវនាវ ​ឲ្យមាន ​ការ​ដោះលែង​សកម្មជន និងអ្នក​ឃ្លាំ មើល​ទាំង ១៧នាក់ ជាបន្ទាន់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ សមាគម​​ អាដ​ហុក ការពារ​​សិទិ្ធ​មនុស្ស​ និង​​អភិវឌ្ឍន៍ ​​នៅ​​កម្ពុជា អង្គការ ​សម្ព័ន្ធ​ខ្មែរ ​ជំរឿន និង​ការពារ សិទិ្ធ​មនុស្ស លីកាដូ …

សេចក្តី​ថ្លែង​ការ​ណ៍​រួម: សមាគម អាដហុក អង្គការ លីកាដូ និង​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ សូម​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន និង​អ្នក​ឃ្លាំ​មើលទាំង ១៧នាក់ ជាបន្ទាន់ Read More