តំណាងក្រសួងការងារសន្យាថានឹងព្យាយាមស្វែងរកដំណោះស្រាយជូនកូដករក្រុមហ៊ុនណាហ្គាវើលដ៍

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមកូដករនៃសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) បានដាក់ញត្តិតាមដានពាក្យបណ្តឹងរបស់ខ្លួនជូន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងនាយកដ្ឋានវិវាទការងារ

តំណាងក្រសួងការងារសន្យាថានឹងព្យាយាមស្វែងរកដំណោះស្រាយជូនកូដករក្រុមហ៊ុនណាហ្គាវើលដ៍ Read More

របាយការណ៍ ការរឹតត្បឹតសេរីភាពបញ្ចេញមតិ-សេរីភាពជួបជុំដោយអាជ្ញាធរមូលដ្ឋាន

“សិទ្ធិសេរីភាពបញ្ចេញមតិតាមរយៈការជួបជុំដោយសន្តិវិធី ត្រូវបានអាជ្ញាធរមូលដ្ឋានមួយចំនួនអនុវត្តផ្ទុយ ច្បាប់ជាតិ-ច្បាប់អន្តរជាតិ ជាពិសេស ស.ជ.ណ ២០០៦ ចុះថ្ងៃទី២៧-វិច្ឆិកា-២០១៨​ ក្រសួងមហាផ្ទៃ​” 

របាយការណ៍ ការរឹតត្បឹតសេរីភាពបញ្ចេញមតិ-សេរីភាពជួបជុំដោយអាជ្ញាធរមូលដ្ឋាន Read More

២១ ឆ្នាំ រងចាំយុត្តិធម៌

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ សហជីព សកម្មជន កម្មករ អង្គការសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយប្រមាណជាង ១០០នាក់ បានប្រមូលផ្តុំគ្នាដោយសន្តិវិធីដើម្បីដាក់កម្រងផ្កា អុជធូបគោរពវិញ្ញាណក្ខន្ធ នៅមុខរូបសំណាក លោក ជា វិជ្ជា ក្បែរវត្តលង្កា រាជធានីភ្នំពេញ ដើម្បីរំលឹកខួបគម្រប់២១ ឆ្នាំ នៃការបាញ់សម្លាប់លោក កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។

២១ ឆ្នាំ រងចាំយុត្តិធម៌ Read More

សង្ខេបលទ្ធផលការឃ្លាំមើលសវនាការ ២០២៤

 ល.រ  បរិយាយ – តុលាការ​រាជធានី-ខេត្ត   របាយការណ៍ឆ្នាំ២០២២-២០២៣(១៧៥ករណី) របាយការណ៍ឆ្នាំ២០២៤(៧៧ករណី) ករណី ភាគរយ ករណី ភាគរយ ១ រារាំងមិនឲ្យចូល ឬបណ្តេញចេញពីបន្ទប់សវនាការ​ (សាធារណៈជន) ១៤២ ៨១.១ ១៧ ២២.១ ២ រារាំងមិនឲ្យចូល ឬបណ្តេញចេញពីបន្ទប់សវនាការ​ (អ្នកសារព័ត៌មាន) ១១៦ ៦៦.៣ ០៧ ៩.១ ៣ មិនបានពន្យល់លំអិតអំពីសិទ្ធិមានមេធាវី ឬសិទ្ធិការពារខ្លួន ៦៩ ៤០ ២៧ ៣៥ ៤ មិនបានពន្យល់លំអិតអំពីសិទ្ធមិនឆ្លើយ ៩៥ …

សង្ខេបលទ្ធផលការឃ្លាំមើលសវនាការ ២០២៤ Read More

សាលាដំបូងរាជធានីភ្នំពេញ សម្រេចតម្កល់សាលក្រមកំបាំងមុខលើបណ្តឹងជំទាស់ករណី លោក ម៉ម រិទ្ធី ទុកជាបានការដដែល

សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នេះបានប្រកាសសាលក្រម លើបណ្តឹងទាស់លើសំណុំរឿងលោក ម៉ម រិទ្ធី ប្រធានប្រតិបត្តិសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា និងជាអនុប្រធានទី២ នៃសហភាពការងារកម្ពុជា (CLC)

សាលាដំបូងរាជធានីភ្នំពេញ សម្រេចតម្កល់សាលក្រមកំបាំងមុខលើបណ្តឹងជំទាស់ករណី លោក ម៉ម រិទ្ធី ទុកជាបានការដដែល Read More

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមអាដហុកបានរៀបចំ “កិច្ចសន្ទនាថ្នាក់ខេត្ត”

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គម្រោងពង្រឹង និងការពារសិទ្ធិមនុស្សនៅតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជានៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (“សមាគមអាដហុក”) បានរៀបចំ “កិច្ចសន្ទនាថ្នាក់ខេត្ត”

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមអាដហុកបានរៀបចំ “កិច្ចសន្ទនាថ្នាក់ខេត្ត” Read More

ក្រុមអង្គការសង្គមស៊ីវិលបានប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ៖ «លើកកម្ពស់សិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីរួចផុតពីអំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់ »

ក្រុមអង្គការសង្គមស៊ីវិលដែលរួមមាន សមាគម សហជីព និងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការងារដើម្បីលើកកម្ពស់សិទ្ធិការងារ សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅប្រទេសកម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ បានការរៀបចំប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ នៃភាពសកម្មនិយមប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ (ហៅកាត់ថា «យុទ្ធនាការ ១៦ថ្ងៃ») ក្រោមប្រធានបទ៖ «លើកកម្ពស់សិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីរួចផុតពីអំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់»។ ដែលមានអ្នកចូលរួមសរុបប្រមាណជិត ៥០០នាក់ ស្ថិតនៅទីលានប្រជាធិបតេយ្យ។

ក្រុមអង្គការសង្គមស៊ីវិលបានប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ៖ «លើកកម្ពស់សិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីរួចផុតពីអំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់ » Read More

សេចក្តីប្រកាសព័ត៌មានរួម ស្ដីពីការប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ នៃភាពសកម្មនិយមប្រឆាំង អំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ៖ «លើកកម្ពស់សិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីរួចផុតពីអំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់ »

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ យើងខ្ញុំជាក្រុមអង្គការ​សង្គម​ស៊ីវិលដែលរួមមាន សមាគម សហជីព និង​អង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើ​ការងារដើម្បីលើកកម្ពស់សិទ្ធិការងារ សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅប្រទេសកម្ពុជា ​នឹងធ្វើការរៀបចំប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ នៃភាពសកម្មនិយមប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ (ហៅកាត់ថា «យុទ្ធនាការ ១៦ថ្ងៃ») ក្រោមប្រធានបទ ៖ «លើកកម្ពស់សិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីរួចផុតពីការបៀតបៀតគ្រប់ទម្រង់ »។ ​            យុទ្ធ​នាការ​នេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីយុទ្ធនាការ១៦ថ្ងៃ ផ្ដល់ឱកាសដល់សកម្មជន ឬអ្នកការពារសិទ្ធិមនុស្សជាស្ដ្រី ទាំងក្នុងវិស័យយេនឌ័រ និងវិស័យផ្សេងៗ …

សេចក្តីប្រកាសព័ត៌មានរួម ស្ដីពីការប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ នៃភាពសកម្មនិយមប្រឆាំង អំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ៖ «លើកកម្ពស់សិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីរួចផុតពីអំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់ » Read More

សមាគមអាដហុក ខេត្តប៉ៃលិន បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី យុទ្ធសាស្រ្ដ និងវិធីសាស្រ្ដតស៊ូមតិ

កាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមអាដហុក ប្រចាំខេត្តប៉ៃលិន បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី យុទ្ធសាស្រ្ដ និងវិធីសាស្រ្ដតស៊ូមតិ ស្ថិតនៅភូមិបយ៉ាខា សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន អ្នកចូលរួមសរុប ៥១នាក់ ស្រ្ដី ៣២នាក់។

សមាគមអាដហុក ខេត្តប៉ៃលិន បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី យុទ្ធសាស្រ្ដ និងវិធីសាស្រ្ដតស៊ូមតិ Read More

កិច្ចសន្ធនាផ្សព្វផ្សាយសម្រាប់យុវជនស្តីពី សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ខេត្តបាត់ដំបង

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) បានបើកវគ្គកិច្ចសន្ធនាផ្សព្វផ្សាយសម្រាប់យុវជនស្តីពី សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ នៅសណ្ឋាគារ ប្រេស៊ីដង់ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ អ្នកចូលរួមសរុប ៧១នាក់ ស្រ្តី ៣៧នាក់ និង១៦អង្គ។ ដែលមានវាគ្មិន ២រូប ១. លោក នី សុខា ប្រធានសមាគម អាដហុក ២. …

កិច្ចសន្ធនាផ្សព្វផ្សាយសម្រាប់យុវជនស្តីពី សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ខេត្តបាត់ដំបង Read More

កិច្ចសន្ធនាផ្សព្វផ្សាយសម្រាប់យុវជន ស្តីពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ

កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) បានបើកវគ្គកិច្ចសន្ធនា ផ្សព្វផ្សាយ សម្រាប់យុវជន ស្តីពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ស្ថិតនៅ រីសតដឺវ៉ាយផាលេស (White palace Resort) ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

កិច្ចសន្ធនាផ្សព្វផ្សាយសម្រាប់យុវជន ស្តីពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ Read More