របាយការណ៍ ការឃ្លាំមើលសវនាការ សាលាដំបូងរាជធានី-ខេត្ត (មករា ២០២២ – កក្កដា ២០២៣)

សង្ខេបលទ្ធផលការឃ្លាំមើលសវនាការ       ល.រ បរិយាយ – តុលាការ  (សរុប១៧៥ករណី) ករណី ភាគរយ ១ រារាំងមិនឲ្យចូល ឬបណ្តេញចេញពីបន្ទប់សវនាការ​ (សាធារណៈជន) ១៤២ ៨១.១% ២ រារាំងមិនឲ្យចូល ឬបណ្តេញចេញពីបន្ទប់សវនាការ​ (អ្នកសារព័ត៌មាន) ១១៦ ៦៦.៣% ៣ មិនបានពន្យល់លំអិតអំពីសិទ្ធិមានមេធាវី ឬសិទ្ធិការពារខ្លួន ៦៩ ៤០% ៤ មិនបានពន្យល់លំអិតអំពីសិទ្ធិមិនឆ្លើយ ៩៥ ៥៤% ៥ មិនបានពន្យល់លំអិតអំពីសិទ្ធិមិនបង្ខំឲ្យសារភាពកំហុស ៩៤ ៥៤% ៦ …

របាយការណ៍ ការឃ្លាំមើលសវនាការ សាលាដំបូងរាជធានី-ខេត្ត (មករា ២០២២ – កក្កដា ២០២៣) Read More

ប្រជាពលរដ្ឋប្រមាណជា ១០០នាក់ មកពី ២៤៧ គ្រួសារ ដែលនឹងរងផលប៉ះពាល់ពីការបណ្តេញចេញដោយអាជ្ញាធរបានផ្ទុះការតវ៉ាស្ថិតនៅភូមិទូលតាឃីន និងទួលដំរីលាប

នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ នេះ ប្រជាពលរដ្ឋ​ប្រមាណជា ១០០នាក់ មកពី ២៤៧ គ្រួសារ ដែលនឹងរងផល​ប៉ះពាល់​ពីការបណ្តេញ​ចេញដោយ​អាជ្ញាធរ​ខេត្ត ចំនួន៧ភូមិ រួមមានភូមិព្រែក​តាអាំ ភូមិព្រែក​តាថឹង ភូមិបុសលាវក្រោម ភូមិតាលុស ភូមិព្រះគន្លង ភូមិព្រែកកូវ និងភូមិពោធិ៍ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បានផ្ទុះការតវ៉ាស្ថិតនៅភូមិទូលតាឃីន និងទួលដំរីលាប។

ប្រជាពលរដ្ឋប្រមាណជា ១០០នាក់ មកពី ២៤៧ គ្រួសារ ដែលនឹងរងផលប៉ះពាល់ពីការបណ្តេញចេញដោយអាជ្ញាធរបានផ្ទុះការតវ៉ាស្ថិតនៅភូមិទូលតាឃីន និងទួលដំរីលាប Read More

សង្គមស៊ីវិល សហគមន៍ ប្រារព្ធទិវា សិទ្ធិមនុស្ស អន្តរជាតិ លើកទី៧៥

ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីលាន​ប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ ក្រុមអង្គការ​សង្គម​ស៊ីវិល សមាគម និងសហជីព ប្រមាណ ២៨ស្ថាប័ន បានប្រារព្ធពិធី អបអរសាទរខួបលើកទី៧៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ

សង្គមស៊ីវិល សហគមន៍ ប្រារព្ធទិវា សិទ្ធិមនុស្ស អន្តរជាតិ លើកទី៧៥ Read More

ក្រុមអង្គការ​សង្គមស៊ីវិល ចំនួន២៨​ស្ថាប័ន ចូលរួមប្រារព្ធ​ទិវាសិទ្ធិមនុស្ស​អន្តជាតិ ១០ធ្នូ ក្នុងនោះមានការ​ចូលរួមពីព្រះសង្ឃ យុវជន រួមទាំងថ្នាក់ដឹកនាំ និងតំណាង​អង្គការសង្គម​ស៊ីវិល ប្រមាណជាង១០០​អង្គ និងនាក់ បានរៀបចំជួបជុំគ្នាបួង​សួងខាងមុខប្រាសាទអង្គរវត្ត

Read More

កម្មវិធីឆ្លុះបញ្ចាំងការងារប្រចាំឆ្នាំ២០២៣ របស់សមាគមអាដហុក(ADHOC)

ថ្ងៃទី២២ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅសណ្ឋាគារ The Square Kampot Hotel ខេត្តកំពត សមាគមអាដហុក បានរៀបចំកម្មវិធីឆ្លុះបញ្ចាំងការងារប្រចាំឆ្នាំ ដែលមានការចូលរួមពីបុគ្គលិកទាំងអស់ និងគណៈគ្រប់គ្រងសមាគម ក្នុងគោលបំណង ឆ្លុះបញ្ចាំងវាយតម្លៃលើកិច្ចការងារ និងដំណើរកំសាន្តជាមួយគ្រួសារបុគ្គលិកផងដែរ ៕

កម្មវិធីឆ្លុះបញ្ចាំងការងារប្រចាំឆ្នាំ២០២៣ របស់សមាគមអាដហុក(ADHOC) Read More

ក្រុមស្ត្រីថ្ងៃសុក្រជាង ១០នាក់ដើរដង្ហែទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៨នឹង៣០នាទីព្រឹក ក្រុមស្ត្រីថ្ងៃសុក្រ ប្រមាណជាង១០នាក់ បានមកជួបជុំគ្នាស្ថិតនៅស្ថានីប្រេងសូគីម៉ិច ក្បែរស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទាមទារឱ្យមានការដោះលែង អ្នកទោសនយោបាយ និងអ្នកទោសមនសិការ។ សកម្មភាពពួកគាត់ថ្ងៃនេះដើរដង្ហែ ក្នុងដៃមានកាន់បដាដោយសរសេរពាក្យថា “ដោះលែងអ្នកទោសនយោបាយ”និង “ដោះលែងឪពុកខ្ញុំ គាត់គ្មានកំហុសទេ” […] រួមជាមួយនឹងរូបថត និងមានការស្រែកទាមទារផងដែរ ការដង្ហែនេះ ត្រូវបានតាមឃ្លាំមើលពីសំណាក់កងសន្តិសុខប្រមាណជា២០នាក់ រហូតទៅដល់ផ្សារថ្មី និងត្រូវបានរំសាយនៅម៉ោង១០នឹង៣០នាទីព្រឹកនេះ ៕

ក្រុមស្ត្រីថ្ងៃសុក្រជាង ១០នាក់ដើរដង្ហែទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ Read More

ក្រុមយុវជន ពលរដ្ឋខ្មែរដែលស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិដង្ហែញត្តិទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា លុបចោលអាជ្ញាប័ណ្ណនាំចេញឈើកែច្នៃទៅបរទេសរបស់ក្រុមហ៊ុនអង្គរផ្លាយវូត ខូ អិលធីឌី

ក្រុមយុវជន ពលរដ្ឋខ្មែរដែលស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ ប្រមាណជាង ២០នាក់ នៅម៉ោង៧ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានធ្វើយុទ្ធនាការជិះកង់ដង្ហែញត្តិ ចាប់ពីទីលានប្រជាធិបតេយ្យ ទៅ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងទៅខុទ្ទកាល័យសម្តេច ហ៊ុន សែន ។ ការដង្ហែញត្តិទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា លុបចោលអាជ្ញាប័ណ្ណនាំចេញឈើកែច្នៃទៅបរទេសរបស់ក្រុមហ៊ុនអង្គរផ្លាយវូត ខូ អិលធីឌី ៥ឆ្នាំបន្ថែមទៀត ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ក្រោយពីទទួលញត្តិ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សន្យាថាប្រហែល១សប្តាហ៍និងឆ្លើយតប ៕

ក្រុមយុវជន ពលរដ្ឋខ្មែរដែលស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិដង្ហែញត្តិទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា លុបចោលអាជ្ញាប័ណ្ណនាំចេញឈើកែច្នៃទៅបរទេសរបស់ក្រុមហ៊ុនអង្គរផ្លាយវូត ខូ អិលធីឌី Read More

សមាគមអាដហុក​វគ្គផ្សព្វផ្សាយ ស្តីពី “ផលប៉ះពាល់​នៃការរៀបការវ័យក្មេង និងអំពើ​ហិង្សា​ផ្អែកលើ​យេនឌ័រ “

គម្រោងការ​ការពារ និងទប់ស្កាត់​ការ​បង្ខំរៀប​ការវ័យក្មេង នៃសមាគម​​អាដហុក តាមរយៈភ្នាក់​ងារជំនួយ​​អាមេរិក USAID ប្រចាំនៅ​កម្ពុជា នៅខែតុលា ឆ្នាំ២០២៣​កន្លងមកនេះ បានរៀប​ចំបើក​វគ្គផ្សព្វផ្សាយ ស្តីពី “ផលប៉ះពាល់​នៃការរៀបការវ័យក្មេង និងអំពើ​ហិង្សា​ផ្អែកលើ​យេនឌ័រ ” ចំនួន ១៥វគ្គ ផ្សេងៗគ្នាស្ថិតក្នុង​ខេត្តមណ្ឌលគិរី ដោយជោគជ័យ។ ស្ថិតនៅ ភូមិពូ​ត្រែង ភូមិពូឡេះ ឃុំដាក់​ដាំ, ភូមិពូហ្សាម ភូមិពូទ្រូ ភូមិពូវ៉ាង ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង និង ភូមិមានជ័យ ភូមិសិរីមានរិទ្ធិ …

សមាគមអាដហុក​វគ្គផ្សព្វផ្សាយ ស្តីពី “ផលប៉ះពាល់​នៃការរៀបការវ័យក្មេង និងអំពើ​ហិង្សា​ផ្អែកលើ​យេនឌ័រ “ Read More

សមាគមអាដហុកខេត្តរតនគិរី បានរៀបចំ “កិច្ចប្រជុំបណ្ដាញយុវជន”

គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា។

សមាគមអាដហុកខេត្តរតនគិរី បានរៀបចំ “កិច្ចប្រជុំបណ្ដាញយុវជន” Read More

សមាគមអាដហុក ខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចសន្ទនាជាមួយនិស្សិត ស្តីពី សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ

កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ សមាគមអាដហុក ខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចសន្ទនាជាមួយនិស្សិត ស្តីពី សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ ស្ថិតនៅសាល សាលាគរុកោសល្យ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

សមាគមអាដហុក ខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចសន្ទនាជាមួយនិស្សិត ស្តីពី សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ Read More