សេចក្តីថ្លែងការណ៍រួម ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលជំរុញឱ្យមានការការពារអ្នកសារព័ត៌មាន និងការរាយការណ៍ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈអំឡុងពេលជម្លោះព្រំដែន កម្ពុជា-ថៃ
យើងខ្ញុំ ជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលធ្វើការលើសេរីភាពសារព័ត៌មាន ការការពារអ្នកសារព័ត៌មាន ការរាយការណ៍ព័ត៌មានប្រកបដោយវិជ្ជាជីវៈ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍នេះ ដែលផ្តោតលើការផ្សព្វផ្សាយព័ត៌មានថ្មីៗទាក់ទងនឹងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ និងសុវត្ថិភាពរបស់អ្នកសារព័ត៌មាន ដែល រាយការណ៍ពីតំបន់ជម្លោះនោះ។ យើងខ្ញុំសូមបញ្ជាក់ថា អ្នកសារព័ត៌មានមិនមែនជាគោលដៅនៅក្នុងជម្លោះនោះទេ រួមទាំងជម្លោះប្រដាប់អាវុធផងដែរ។ សុវត្ថិភាព និងឯករាជ្យភាពរបស់ពួកគេត្រូវតែគោរព និងការពារគ្រប់ពេលវេលាជាមួយនឹងកាតព្វកិច្ចរាយការណ៍ចំពោះជម្លោះដែលកើតឡើង ឬបរិយាកាសរាយការណ៍ដ៏រសើបនោះផងដែរ។ យើងសូមជំរុញឱ្យ អាជ្ញាធរកម្ពុជា-ថៃ ផ្តល់ព័ត៌មានទាន់ហេតុការណ៍ និងត្រឹមត្រូវសម្រាប់ការផ្សាយព័ត៌មាន ដើម្បីធានាឱ្យ បានទាន់ពេលវេលា និងតម្លាភាពក្នុងការទទួលបានព័ត៌មាន ដែលអាចទុកចិត្តបាន និងធានាសុវត្ថិភាព និងសេរីភាព សម្រាប់អ្នកសារព័ត៌មានទាំងអស់ដែលរាយការណ៍អំពីបញ្ហានេះ។ យើងខ្ញុំសូមជំរុញឱ្យភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ក្នុងតំបន់ …
សេចក្តីថ្លែងការណ៍រួម ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលជំរុញឱ្យមានការការពារអ្នកសារព័ត៌មាន និងការរាយការណ៍ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈអំឡុងពេលជម្លោះព្រំដែន កម្ពុជា-ថៃ Read More