នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៨និង៣០នាទី ពលរដ្ឋប្រមាណជិត ២០០នាក់ ដែលសុទ្ធតែជនរងគ្រោះដោយសារការទិញអចលទ្រព្យ បានឡើងមកតវ៉ា បិទផ្លូវ លេខ១០០៣ ស្ថិតក្នុងភូមិកំបោសង្ឃ សង្កាត់ស្វាយប៉ាក ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីឱ្យមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញមកដោះស្រាយជូនពួកគាត់។
ពលរដ្ឋ ម្នាក់សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា យើងមកតវ៉ា ទាមទារ តាមកិច្ចសន្យា ដែលក្រុមហ៊ុន បានសន្យាជាមួយពួកយើងអំពីកិច្ចសន្យាទិញលក់នេះ។
នេះបើតាមលោក សុំ មនោរម្យ នាយកខុទ្ទការល័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាអ្នកទទួលបន្ទុកក្នុងការដោះស្រាយបញ្ជាក់ឱ្យបងប្អូនប្រជាពលរដ្ឋដែលឡើងមកតវ៉ាមេត្តាបើកផ្លូវ រងចាំការដោះស្រាយដោយសន្យាជាមួយពលរដ្ឋថា :
១-សន្យាយ៉ាងយូរខែ៥ នឹងចេញប្លង់កម្មសិទ្ធិឱ្យពលរដ្ឋ
២- រឹបអូសទ្រព្យសម្បត្តិ របស់ឧកញ៉ាឡេងណាវាត់ត្រា..។
៣- ជំរុញឱ្យមានការសាងសង់ផ្ទះតាមកិច្ចសន្យា។ល។
លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌ ឬស្សីកែវបានស្នើសុំឱ្យពលរដ្ឋបើកផ្លូវ ដោយរងចាំការដោះស្រាយជាមួយអាជ្ញាធរមានសមត្ថកិច្ចដែលបានសន្យា ។
ជនរងគ្រោះម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងថា យើងរងចាំការដោះស្រាយពីក្រុមហ៊ុនជាច្រើនលើកច្រើនសារ តែខាងក្រុមហ៊ុនបានបញ្ជាក់ថា រងចាំៗ កាន់តែយូទៅៗដោយគ្មានបាលទ្ធផល។ ពលរដ្ឋ ថាមកដល់ពេលនេះពួកគេនៅតែបន្តការតវ៉ា រហូតដល់មានដំណោះស្រាយ។

