លិខិតថ្កោលទោសចំពោះ ការឈ្លានពានរបស់ប្រទេសថៃ និងការរំលោភសិទ្ធិមនុស្សមកលើប្រជាពលរដ្ឋកម្ពុជា

អង្គការសង្គមស៊ីវិលកម្ពុជាដែលបានគាំទ្រដូចមានខាងនេះ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់កម្លាំងយោធាប្រដាប់អាវុធឈ្លានពានយោធា និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិដែល បានប្រព្រឹត្តិទ្បើងដោយរដ្ឋាភិបាល/យោធាថៃនៅក្នុងទឹកដីកម្ពុជា។ ទង្វើទាំងនេះបង្កើតជា    ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងបានបង្ហាញនូវការគំរាមកំហែងដោយផ្ទាល់ដល់ពលរដ្ឋស៊ីវិល សន្តិភាពក្នុងតំបន់ និង​នីតិសាកល។

បន្ទាប់ពីរដ្ឋាភិបាលថៃបានប្រកាសអំពីប្រតិបត្តិការយោធាដ៏ធ្ងន់ធ្ងរ ក្នុងគោលបំណងធ្វើឱ្យកងកម្លាំង    កម្ពុជាចុះខ្សោយក្នុងរយៈពេលវែង យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និង ប្រភពដែលគួរឲ្យទុកចិត្តមួយចំនួន គិតត្រឹមថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥​ បានឲ្យដឹងថា សកម្មភាពយោធា រួមមានទាំងការវាយប្រហារតាមអាកាស (F-16) ការបាញ់ផ្លោងកាំភ្លើងធំ និងការប្រើប្រាស់គ្រឿងសព្វាវុធគ្រប់រំសេវផ្សេងៗ បានបណ្តាលឱ្យជនស៊ីវិលកម្ពុជាយ៉ាងហោចណាស់ ២១នាក់ស្លាប់ និងរងរបួស៨៣នាក់។ ជនស៊ីវិលជាច្រើនបន្ថែមទៀតបានរងផលប៉ះពាល់ ហើយចំនួនជនភៀសសឹក (IDPs) បានកើនឡើងដល់ ៦០៧ ៩៨០ នាក់ ភាគច្រើនជាស្ត្រី មានចំនួនរហូតដល់ ៥២% នាក់ និងកុមារ ៣២%។ ប្រជាជនទាំងនេះត្រូវបានជម្លៀសដោយបង្ខំដោយសារតែសកម្មភាពសង្រ្គាម និងអសន្តិសុខដែលបាន និងកំពុងបន្តកើតមានទ្បើង។  លើសពីនេះ ផ្ទះពលរដ្ឋចំនួន ១២៧ខ្នង សាលារៀននៅទីតាំងចំនួន ៥កន្លែង មណ្ឌលសុខភាពក្នុងស្រុកចំនួន ៣កន្លែង និងផ្សារក្នុងស្រុកចំនួន ១កន្លែង ត្រូវបានបំផ្លាញ។

ការវាយប្រហារបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ អង្គការសង្គមស៊ីវិលក៏បានសង្កេតឃើញករណីទាហានថៃចូលទៅក្នុងលំនៅដ្ឋានរបស់ប្រជាជនស៊ីវិល ដែលបង្កើនឲ្យមានការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរទាក់ទងនឹងការបាត់បង់ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន និងការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ។

ប្រជាជនស៊ីវិលជាកម្មវត្តុដែលត្រូវបានការពារក្រោមច្បាប់អន្តរជាតិ រួមទាំងប្រាសាទប្រវត្តិសាស្ត្រដ៏មានតម្លៃ ផ្ទះសម្បែង ភូមិដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំខាន់ៗផ្សេងទៀត ត្រូវបានគេរាយការណ៍ថាត្រូវបានបំផ្លាញ ឬមិនអាចប្រើប្រាស់បានទ្បើយ។ ភូមិរាប់រយនៅ   ទូទាំងខេត្តចំនួនប្រាំនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃត្រូវបានបោះបង់ចោល ផ្ទះសម្បែងជាច្រើនត្រូវបានបំផ្លិចបំផ្លាញដោយគ្រប់បែកទម្លាក់ពីយន្តហោះចម្បាំង កាំភ្លើងផ្លោងធន់ធ្ងន់ៗ និងកាំភ្លើងយន្ត ហើយវាកំពុងបង្កឱ្យមានវិបត្តិមនុស្សធម៌ និងការការពារយ៉ាងធ្ងន់ធ្ងរ។

អង្គការសង្គមស៊ីវិលមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះការចោទប្រកាន់ដែលគួរឱ្យជឿទុកចិត្តបានអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រួមទាំងអំពើហិង្សាផ្លូវភេទប្រឆាំងនឹងប្រជាជនស៊ីវិលកម្ពុជា ដែលត្រូវបានចោទប្រកាន់ដោយក្រុមសមាជិកនៃយោធាថៃ។ ទង្វើបែបនេះ នៅពេលដែលភស្តុតាងត្រូវបានបញ្ជាក់ជាផ្លូវការ គឺអាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មក្រោមច្បាប់អន្តរជាតិ ហើយទាមទារឱ្យមានការស៊ើបអង្កេតបន្ទាន់ ឯករាជ្យ យុត្តិធម៌ និងមានប្រសិទ្ធភាព ដោយអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវ។

សកម្មភាពទាំងនេះបង្ហាញពីការរំលោភបំពានលើមាត្រា ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយ ក៏ដូចជាការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវ ច្បាប់មនុស្សធម៌         អន្តរជាតិខាងទំនៀមទម្លាប់ និងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិស្នូល។ ពួកគេបានអនុវត្តផ្ទុយពីកាតព្វកិច្ចរបស់ថៃក្នុងនាមជាប្រទេសហត្ថលេខីលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ក្នុងការគោរពអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពទឹកដី ឯកភាពជាតិ និងសិទ្ធិមនុស្សរបស់កម្ពុជា។

អង្គការសង្គមស៊ីវិលសង្កត់ធ្ងន់ថា ការឈ្លានពាន និងការប្រើប្រាស់កម្លាំងយោធាប្រដាប់អាវុធមិនអាចបង្កើតជាមធ្យោបាយស្របច្បាប់ ឬស្របច្បាប់ក្នុងការដោះស្រាយបញ្ហាទ្វេភាគីបានទេ។ ការបន្តកើនឡើងជាបន្តបន្ទាប់នៃកម្លាំងប្រដាប់អាវុធមិនត្រឹមតែបង្កគ្រោះថ្នាក់ និងការបំផ្លិចបំផ្លាញប្រជាជនស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញស្ថិរភាពក្នុងតំបន់ គោលការណ៍មូលដ្ឋានគ្រឹះរបស់អាស៊ាន និងទស្សន        វិស័យសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រទេសទាំងពីរផងដែរ។

ដូច្នេះ យើងស្នើឱ្យមាន៖

  1. ការបញ្ឈប់ជាបន្ទាន់នូវសកម្មភាពសង្រ្គាមឈ្លានពាន និងការដកកងកម្លាំងយោធាប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ចេញពីទឹកដីកម្ពុជា
  2. ត្រូវគោរពឲ្យពេញលេញចំពោះច្បាប់អន្តរជាតិ រួមទាំងការការពារជនប្រជាជនស៊ីវិល និងកម្មវត្ថុនានាទាក់ទិននឹងប្រជាជនស៊ីវិល
  3. ការបង្កើតក្រុមស៊ើបអង្កេតអន្តរជាតិឯករាជ្យដើម្បីស៊ើបអង្គេតលើការរំលោភបំពាន ការបំផ្លិចបំផ្លាញ រួមទាំងអំពើហិង្សាផ្លូវភេទ និងការសម្លាប់ដោយខុសច្បាប់
  4. គណនេយ្យភាពប្រកបដោយអត្ថន័យ៖ តាមរយៈយន្តការជាតិ តំបន់ ឬអន្តរជាតិសមស្រប រួមទាំងការចូលរួមជាមួយយន្តការពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ និងស្ថាប័នយុត្តិធម៌         អន្តរជាតិ ដែលយុត្តាធិការអនុញ្ញាតឲ្យធ្វើទៅបាន។
  5. ត្រូវការពារសិទិ្ធជនស៊ីវិល ពិសេសកុមារ ស្រ្តី ជនមានពិការភាព ពិសេសសជនចាស់ជរា ឲ្យស្របតាមច្បាប់អន្តរជាតិ

អង្គការសង្គមស៊ីវិលជម្រុញឱ្យសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងអាស៊ាន ចាត់វិធានការជាដុំកំភូន និងធ្វើសកម្មភាពយ៉ាងសកម្មផ្ទាល់ជាជាងដោយប្រយោល។ ការឆ្លើយតបយឺតយ៉ាវ ឬមិនពេញលេញចំពោះការឈ្លានពានដែលគឃ្លើនវាមានតែបង្កើតនូវនិទណ្ឌភាព និងធ្វើឱ្យការរំលោភបំពានទៅជារឿងជាធម្មតា។ វិធានការប្រកបដោយភាពច្នៃប្រឌិត ស្របច្បាប់ និងចេញជាគោលការណ៍ រួមទាំងសម្ពាធការទូត ការចូលរួមបង្ការទប់ស្កាត់ ការដាក់ទណ្ឌកម្មតាមគោលដៅសមស្រប និងការត្រួតពិនិត្យជាអន្តរជាតិ ដោយភាពវៃឆ្លាត និងចាំបាច់ ដើម្បីទប់ស្កាត់ការរំលោភបំពានបន្ថែមទៀត និងការពារប្រជាជន      ស៊ីវិល។

សន្តិភាព អធិបតេយ្យភាព និងសិទ្ធិមនុស្សមិនអាចរក្សាបានតាមរយៈភាពស្ងៀមស្ងាត់ ឬអសកម្មនោះទេ។ សកម្មភាពអន្តរជាតិភ្លាមៗ គោលការណ៍ និងសម្របសម្រួលត្រូវបានទាមទារដើម្បីរក្សានីតិសាកល ទប់ស្កាត់ការបង្កគ្រោះថ្នាក់បន្ថែមទៀត និងធានាថាគណនេយ្យភាព ដោយមិនត្រូវឲ្យនិទណ្ឌភាពឈ្មះទ្បើយ។​

លិខិតថ្កោលទោសនេះគាំទ្រដោយ៖

No. Khmer Member Organization Name of Organizations
1 សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) Cambodian Human Rights and Development Association  (ADHOC)
2 អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) Action For Development (AFD)
3 អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍សុខភាព (AHEAD) Action for Health Development (AHEAD)
4 អង្គការអនាគតកុមារ(AK) Anakot Kumar (AK)
5 អង្គការអមរា (AMARA) AMARA Organization (AMARA)
6 អង្គការអភិវឌ្ឍន៍នារីខ្មែរ (ANKO) Akphivath Neary Khmer Organization (ANKO)
7 អង្គការអ្នកក្សេត្រសាស្ត្រនិងពេទ្យសត្វគ្មានព្រំដែន (AVSF) Agronomes et Vétérinaires Sans Frontières (AVSF)
8 អង្គការជំនួយស្ម័គ្រចិត្តដល់កុមារកម្ពុជា (AVEC) Aide Volontaire aux Enfants                  du Cambodge (AVEC)
9 អង្គការដៃកម្ពុជា (ARM Cambodia)  ARM Cambodia
10 អង្គការអាស៊ីហូព (ASIASHOPE) Asia’s Hope Cambodia (ASIASHOPE)
11 អង្គការស្ថាបនាអនាគតកុមារ (BBC) Building Bridges for Children (BBC)
12 សហគមន៍សាសនាបាហៃសាខាខេត្ត

បាត់ដំបង (BFB)

Baha’i Faith Cambodia (BFB)
13  អង្គការជនពិការខេត្តបាត់ដំបង (BDPO) Battambang Disabled People Organization (BDPO)
14 អង្គការថែទាំភ្នែកបាត់ដំបង (BOC) Battambang Ophthalmic Care (BOC)
15 អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា (BEC) Buddhism for Education of Cambodia (BEC)
16 អង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ (BFD) Buddhism For Development (BFD)
17 អង្គការបន្ទាយស្រី (BS) Banteay Srey Organization (BS)
18 អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV) Building Community Voices (BCV)
19 អង្គការខ្មែរអភិវឌ្ឍន៍ជនពិការ និងក្រីក្រ (CADDP) Cambodia Agency Development of Disability and the Poor (CADDP)
20 អង្គការបណ្តាញមនុស្សវ័យចាស់កម្ពុជា (CAN) Cambodian Ageing Network (CAN)
21 អង្គការសហគមន៏ជឿនលឿន (CAO) Community Advancement Organization (CAO)
22 សមាគមសហគមន៍កាតូលិកកម្ពុជា (CCCA) Cambodian Catholic Community Association (CCCA)
23 អង្គការប្រឹក្សាសហគមន៍ដើម្បីអភិវឌ្ឍន៍ (CCDO) Community Council for Development Organization (CCDO)
24 អង្គការការីតាសកម្ពុជា (CARITAS Cambodia) CARITAS Cambodia
25 មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា  (CCHR) Cambodian Center for Human Rights (CCHR)
26 សមាគមសម្របសម្រួលសេដ្ឋកិច្ចសហគមន៍កម្ពុជា (CCECA) Cambodian Community Economic Coordinating Association (CCECA)
27 មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) Cambodian Center for Independent Media (CCIM)
28 អង្គការសិនធ័រហ្វ័រគ្លូប៊លអ៉ីមភែ (CGI) Center for Global Impact (CGI)
29 អង្គការគណៈកម្មាធិការសុខភាពដើម្បីកម្ពុជា (CHC) Cambodian Heath Committee (CHC)
30  អង្គការទំនុកចិត្តកុមារកម្ពុជា (CCT) Cambodian Children Trusts (CCT)
31 សមគមអភិវឌ្ឍន៍សហគមន៏ (CDA) Commune development Association (CDA)
32 អង្គការសហការដើម្បីអភិវឌ្ឍន៍នៅកម្ពុជា (CDC) Cooperation for Development in Cambodia (CDC)
33 អភិវឌ្ឍន៍សហគមន៍កម្ពុជា (CCD-Kratie) Cambodian Community Development Kratie (CCD-Kratie)
34 អង្គការវេទិកាអភិវឌ្ឍន៍ស្ត្រី និងកុមារ ជនពិការខ្មែរ (CDPO) Khmer Disable women and children development Forum (CDPO)
35 អង្គការភាពជាដៃគូសង្គមស៊ីវិលកម្ពុជា (CCSP) Cambodian Civil Society Partnership (CCSP)
36 សមាគមចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ (CCYMCR) Cambodia Children and Young People Movement for Child Rights​ (CCYMCR)
37 អង្គការសហប្រតិបត្តិការបរិស្ថានទេសចរណ៍ (CETO) Cooperation Environment Tourism Organization (CETO)
38 អង្គការសហការដើម្បីអភិវឌ្ឍន៍នៅកម្ពុជា (CHC) Cambodian Heath Committee (CHC)
39 អង្គការឧបត្ថម្ភគ្រួសារកម្ពុជា (CFF) Cambodia Family Support (CFF)
40 សម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) Cambodian Human Rights Action Coalition (CHRAC)
41 សហគមសហព័ន្ធកសិករកម្ពុជាផលិតនិង អភិវឌ្ឍន៍កសិកម្ម (CFAP) Cambodia Farmer Association Federation of Agriculture Producer (CFAP)
42 សហព័ន្ធសហជីពនិយោជិតវិស័យ​​​​​

ឧស្សាហកម្មកម្ពុជា (CIWF)

Cambodian Industrial Workers Federation (CIWF)
43 អង្គការអនាគតកុមារអន្តរជាតិ (CFI) Children’s Future International (CFI)
44 សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CITUFED) Cambodian Independent Trade Union Federation (CITUFED)
45 មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) Community Legal Education Center (CLEC)
46 អង្គការស្អាតកម្ពុជា (Clear Cambodia) Clear Cambodia
47 វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) Cambodian Institute for Democracy (CID)
48 សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA) Coalition for Integrity and Social Accountability (CISA)
49 អង្គការសាលាភាសាបរទេសជុំគ្រៀល (CLS) Chumkriel Language School​ (CLS)
50 អង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍន៍ (COCD) Cambodian Organization for Children and Development (COCD)
51 អង្គការសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍នៅកម្ពុជា (CoDec) Co-Operation for Development of Cambodia (CoDec)
52 អង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ (COFAP) Cooperation For Alleviation of Poverty Organization (COFAP)
53 គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា (COMFREL) Committee for Free and Fair Elections in Cambodia (COMFREL)
54 អង្គការកែច្នៃសំរាម និងការសិក្សានៅកម្ពុជា (COMPED) Cambodian Education and Waste Management Organization (COMPED)
55 អង្គការបណ្តុះគំនិត (COO) Creation for Opinion Organization (COO)
56 អង្គការកម្ពុជាដើម្បីស្រាវជ្រាវ អភិវឌ្ឍ និងអប់រំ (CORDE) Cambodian Organization for Research Development and Education (CORDE)
57 សម្ព័ន្ធសហជីពកាត់ដេរសម្លៀកបំពាក់ និងឧស្សាហកម្ម (Coalition-AI) Coalition of Apparel & Industrial Union (Coalition-AI)
58 អង្គការទ្រទ្រង់ស្ត្រីខ្មែរ Cambodian Organization for Women Support (COWS)
59 អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ Coalition for Partnership in Democratic Development (CPDD)
60 អង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា Child Rights Coalition Cambodia (CRC-Cambodia)
61 អង្គការកាត់បន្ថយភាពក្រីក្រក្នុងសហគមន៍ Community Poverty Reduction (CPR)
62 អង្គការសហប្រតិបត្តិការសម្រាប់បំរើប្រជាជនកម្ពុជា (CSCP) Cooperative organization serving the Cambodian people (CSCP)
63 សមាគមអ្នកបើកបររថយន្ដធុនធ្ងន់កម្ពុជា (CTDA) Cambodian Truck Drivers Association (CTDA)
64 អង្គការកែប្រែសហគមន៍ Community Translation Organization (CTO)
65  អង្គការបណ្តុះបណ្តាលសហគមន៍ដើម្បីអភិវឌ្ឃន៍ (CTOD) Community Training Organization for development (CTOD)
66 សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF) Cambodia Tourism Service Workers Federation (CTSWF)
67  អង្គការខាល់ធីវេតធីង ខេមបូឌា (Cultivating Cambodia) Cultivating Cambodia
68 សមាគមអភិវឌ្ឍន៍ស្រ្តីកម្ពុជា (CWDA) Cambodian Women’s Development Association (CWDA)
69 មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារនិងស្រ្តីនៅកម្ពុជា (CWDCC) Children and Women Development Center in Cambodia (CWDCC)
70 សមាគមបណ្តាញយុវជនកម្ពុជា (CYN) Cambodian Youth Network (CYN)
71 អង្គការអភិវឌ្ឍន៍ដើមី្បកុមារកម្ពុជា (DCC) Development for Cambodian Children (DCC)
72 អង្គការដុនប៊ូស្កូ (Don Bosco) Don Bosco Battambang
73 សមាគមអភិវឌ្ឍន៍អតីតយុវជនពិការ (DVDA) Disabled Veterans Development Association (DVDA)
74 អង្គការកុមារមេគង្គ (EDM) Enfants Du Mekong (EDM)
75 អង្គការអប់រំ សុខភាព និងបរិស្ថាន (EHE) Environment Health and Education Organization (EHE)
76 សមាគមអ៊ីអឹមឌីអាកម្ពុជា (EMDR) EMDR Association Cambodia (EMDR)
77 អង្គការអភិវឌ្ឍន៏ និងការពារបរិស្ថាន (EPDO) Environmental Protection and Development Organization (EPDO)
78 អង្គការសហព័ន្ធអភិវឌ្ឍន៍ជនពិការស្រុក

ឯកភ្នំ (EPDPO)

Ek Phnom Disabled People Organization (EPDPO)
79 អង្គការអប់រំ អភិវឌ្ឍន៍ សហគមន៍ជនបទ (ERCO) Education Rural Community Organization (ERCO)
80 សមាគមសម្របសម្រួលសេដ្ឋកិច្ចសហគន៍កសិកម្ម (FAEC Cambodia) Facilitation Association of Economy for Cooperatives (FAEC Cambodia)
81 សមាគមនកសិករដើម្បីសន្ដិភាព និង

អភិវឌ្ឍន៍ (FAPD)

Farmer Association For Peace and Development (FAPD)
82 សមគមអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ (FEDA) Family Economic Development Association (FEDA)
83 សមាគមកែលម្អជីវភាពកសិករ (FLIA) Farmers Livelihood Improvement Association (FLIA)
84 អង្គការពន្លឺដំបូង (FLO) First Light Organization (FLO)
85 អង្គការដើម្បីជីវភាព និងព្រៃឈើ (FLO) Forest and Livelihood Organization (FLO)
86 អង្គការជំនួយព្រះវិហារហ្វាំងឡង់ (Finn Church Aid) Finn Church Aid
87 ជំហានដំបូងកម្ពុជា (FSC) FIRST STEP CAMBODIA (FSC)
88 សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) Federation of Free Trade Union of Workers of the Kingdom of Cambodia
89 អង្គការហ្គូដណេប៊ឺសកម្ពុជា (GNC) Good Neighbors Cambodia (GNC)
90 អង្គការគ្រិតភីសកម្ពុជា (GPC) Great Peace Cambodia (GPC)
91 អង្គការមនុស្សចាស់កម្ពុជា (HAC) HelpAge Cambodia (HAC)
92 អង្គការថ្នាលទំពាំង (HBO) The Hill of Bamboo Shoot Organization (HBO)
93 អង្គការមូលនិធិក្តីសង្ឃឹមនៃកុមារកម្ពុជា (HfCCF) Hope for Cambodian Children Foundation (HfCCF)
94 អង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់ (HOM) Help the Old Age and Most Vulnerable (HOM)
95 អង្គការអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចជនបទ  (HURREDO) Human Resource and Rural Economic Development Organization (HURREDO)
96 អង្គការសហប្រត្តិបការណ៏កម្ពុជា (ICC) International Cooperation Cambodia (ICC)
97 សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) Independent Democratic Association of the Informal Economy (IDEA)
98 អង្គការកេរ្ត៏ដំណែលនៃក្ដីសង្ឃឹមអន្តរជាតិ (IHH) International Hope & Heritage
99 សហព័ន្ធសហជីពឯករាជ្យ (INTUFE) Independent Trade Union Federation (INTUFE)
100 អង្គការសកម្មភាពអប់រំនៅបឋមសិក្សា (KAPE) Kampochean Action for primary Education (KAPE)
101 អង្គការករុណាបាត់ដំបង (KBO) Karuna Battambang Organization (KBO)
102 សមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (KAI) Khmer Association of Informal Economic (KAI)
103 អង្គការអភិវឌ្ឍន៍តំបន់ជនបទ (KADRA) Khmer Association for development of raising Animal (KADRA)
104 សមាគមខែ្មរដើម្បីអភិវឌ្ឍន៍ជនបទកម្ពុជា (KAFDOC) Khmer Association For Development of Countryside (KAFDOC)
105 សមាគមក្រុមអភិវឌ្ឍន៍ភូមិ (KAWP) Samakum Krom Akphiwat Phum (KAWP)
106 អង្គការជនពិការខេត្តក្រចេះ (KDPO) Kratie Disabled Peoples Organization (KDPO)
107 អង្គការខេមរា (KHEMARA) KHEMARA Organization (KHEMARA)
108  អង្គការខ្មែរជំនាន់ថ្មី (KNGO) Khmer New Generation Organization (KNGO)
109 អង្គការកុមារឥតព្រំដែនកម្ពុជា (KnK Cambodia) Kokkyo naki Kodomotachi Cambodia (KnK Cambodia)
110 អង្គការមូលនិធិកូរ៉េដើម្បីថែទាំសុខភាពអន្តរជាតិ (KOFIH) Korea Foundation for International Healthcare
111 អង្គការបណ្ដុះបណ្ដាលវិជ្ជាជីវៈខែមរ៉ន (KR) Vocational training Khemaran Organization (KR)
112  អង្គការការពារកុមារប្រចាំខេត្តបាត់ដំបង (KRA) Komar Rikreay Association Battambang (KRA)
113 អង្គការសកម្មភាពដើម្បីសុខុមាលភាពស្ត្រីកម្ពុជា (KWWA) Kampuchea Women’s Welfare Action (KWWA)
114 សមាគមយុវជនខ្មែរ (KYA) Khmer Youth Association (KYA)
115 អង្គការល្ខោនគំនិត (LKO) Lakhon Komnit Organization (LKO)
116 អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី (LSCW) Legal Support for Children and Women (LSCW)
117 អង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា (LHCO) Lutheran Hope Cambodia Organization (LHCO)
118 អង្គការ បេះដូងក្នុងដៃសម្រាប់កម្ពុជា  (MDC) Missions of the Heart for Cambodia (MDC)
119 អង្គការទឹកចិត្តម្ដាយ  (MH) Mother’s Heart Organization (MH)
120 មូលនិធិម៉ាដក្សចូលីភីត (MJP) Maddox Jolie-Pitt Foundation (MJP)
121 មជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ (MPC) Mlup Prom Vihea Thor Center Organization (MPC)
122 អង្គការមាតុភូមិកុមារ  (MPK) Meahto Phum Komah (MPK)
123 អង្គការម្លប់ឬស្សី (MRO) M’lup Russey Organization (MRO)
124 អង្គការអ្នកអភិវឌ្ឍន៍សហគមន៍ (NAS) Nak Akphiwath Sahakum (NAS)
125 អង្គការនាគព័ន្ធដើម្បីអភិវឌ្ឍន៍ (NOD) The Neakpoan Organisation for Development (NOD)
126 អង្គការអនុផលព្រៃឈើ (NTFP) Non-Timer Forest Products Organization ​​(NTFP)
127 អង្គការប្រតិបត្តិការកុមារកម្ពុជា  (OEC) Opérations Enfants du Cambodge (OEC)
128 អង្គការមណ្ឌលកុមារកំព្រាសម្រាប់ក្មេងកម្ពុជា (OCCO) Orphanage for Cambodian Children Organization (OCCO)
129 អង្គការគោលដៅយើង (OOO) Our Objective Organization (OOO)
130 អង្គការ​​​ជំនួយអភិវឌ្ឍន៍ ​និងសន្តិភាព (PDAO)  Peace and  Development Aid Organization (PDAO)
131 មជ្ឈមមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព  (PDP-Center) People Center for Development and Peace (PDP-Center)
132 អង្គការភាពជាដៃគូដើម្បីបរិស្ថាន និង

ការអភិវឌ្ឍ (PED)

Partnership for Environment and Development
133 អង្គការដៃគូវឌ្ឍនភាពដោយបរិយាប័ន្ន (PID) People’s Action for Inclusive Development (PID)
134 អង្គការពន្លឺកុមារ (PK) Ponleur Kumar Organization (PK)
135 អង្គការពុទ្ធិកុមារ (PKO) Puthi Komar Organization (PKO)
136 សមាគមមណ្ឌលអភិវឌ្ឍន៍ កុមារភូសានមីងហ៊ួរព្រៃតូច (PMH) Pusan Ming Huor Prey Toch Child Development Center Association (PMH)
137 សមាគមភ្នំនាងកង្រី (PNKA) Phnom Neang Kangrei Association (PNKA)
138 អង្គការដៃគូដើមី្បការអភិវឌ្ឍន៍ជនបទ  (PRD) Partners for Rural development Organization (PRD)
139 សមាគមហ្វារពន្លឺសិល្បៈ (PPS) Phare Ponleu Selpak Association (PPS)
140 អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (PSOD) Phnom Srey Organization for Development (PSOD)
141  អង្គការព្រែកទាល់ឈានឆ្ពោះទៅមុខ (PTMA) Prek Toal Moving Ahead Organization (PTMA)
142 សមាគមផ្ទះទឹកដូង (PTD) Ptea Teuk Dong (PTD)
143 អង្គការព្រហ្មវិហារធម៌ (PVT) Promvihearthor Organization (PVT)
144 អង្គការជំនួយជនបទ (RAO) Rural Aid Organization (RAO)
145 សមាគមអភិវឌ្ឍន៍ជនបទ (RDA) Rural Development Association (RDA)
146 អង្គការអភិវឌ្ឍន៍សមាគម៍ជនបទ និង

បរិស្ថាន (RCEDO)

Rural Community and Enviroment Development Organization (RCEDO)
147 អង្គការសហគមន៍អភិវឌ្ឍន៍មិត្តជនបទ (RFCD) Rural Friend Community for Development (RFCD)
148 អង្គការរស្មីសេចក្តីសង្ឃឹមខេត្តបាត់ដំបង (ROH) Ray of Hope Battambang (ROH)
149 អង្គការរចនាស្រ្តី (RS) Rachna Satrei Organization (RS)
150 អង្គការសាមគ្គី (Samaky) Samaky Organization (Samaky)
151 សមាគមអភិវឌ្ឍន៏ឃុំស្វាយអង្គរ  (SACKS) Samsun Akphivat Chamros Khum Svay Ang (SACKS)
152 អង្គការសន្តិសេនា (SATISENA) SATISENA Organization (SATISENA)
153 អង្គការទស្សនៈឥតព្រំដែន  (SBB) SeeBeyondBorders (SBB)
154 អង្គការកម្មវិធីជួយកុមារអនាថានិងអភិវឌ្ឍន៍ (SCADP) Street Children Assistance and Development Programme (SCADP)
155 អង្គការមជ្ឈមណ្ឌលសហសង្រ្គោះកម្ពុជា (SCC) Salvation Centre Cambodia (SCC)
156 អង្គការពន្លឺកុមារ (SCO) Sunshine Cambodia Organization (SCO)
157 សមាគម សង្ឍធម៏ដើម្បីអភិវឌ្ឍន៍ (SDDA) Songhai Dham for development Association (SDDA)
158 អង្គការអភិវឌ្ឍន៍សង្គមបរិយាកាស និងកសិកម្ម (SEADO) Social Environment Agricultural Development Organization (SEADO)
159 អង្គការពន្លកថ្មីនៃកម្ពុជា (SFC) Seed for Cambodia (SFC)
160 សមាគមក្រុមអភិវឌ្ឍន៍ភូមិ  (SKAP) Samakum Krom Akphiwat Phum (SKAP)
161 អង្គការសហគមន៍អភិវឌ្ឍន៍សង្គមកម្ពុជា (Sofdec) Society for Community Development in Cambodia​ (Sofdec)
162 អង្គការសន្តិស្ម័គ្រចិត្ត (SVA) Shanti Volunteer Association (SVA)
163 អង្គការភូមិកុមារ អេស អូ​ អេស​ បាត់ដំបង (SOS) SOS Children’s Village Battambang
164 អង្គការស្តាកម្ពុជា (SK) STARKAMPUCHEA Organization
165 សមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) Sustainable Soil for Life Association (SSLA)
166 អង្គការទឹកដីសុវណ្ណភូមិ (TDSP) Tekdey Sovanphum Organization (TDSP)
167 អង្គការតម្លាភាពកម្ពុជា (TI Cambodia) Transparency International Cambodia (TI Cambodia)
168 អង្គការសាកលវិទ្យាល័យអន្តរជាតិសម្រាប់ប្រជាជាតិ ឬវ៉ាយវ៉ាម (U of N) U of N Battambang University Organization (U of N)
169 វិទ្យាស្ថានបម្រើអ្នកសម្របសម្រួលការងារអភិវឌ្ឍន៍ (VBNK) Vicheasthan Bomreu Neak samrabsamroul Karngea akphiwat (VBNK)
170 អង្គការកាត់បន្ថយទុពលភាព និងអនក្ខរភាព (VIR) Vulnerability &  Illiteracy  Reduction (VIR)
171 អង្គការវីវើល (V-world) V-world
172 អង្គការក្រុមទ្រទ្រង់ភូមិ (VSG) Village Support Group (VSG)
173 អង្គការផ្ដល់ក្ដីសង្ឃឹមដល់ជនងាយរងគ្រោះ (VCAO) Vulnerable Children Assistance Organization (VCAO)
174 អង្គការវើល ញូវ (World New) World New
175 អង្គការគំាពារកុមារដែលងាយទទួលរងគ្រោះ (WCV-FM 89-50) WOMEN COMMUNITY VOICES (WCV-FM 89-50)
176 អង្គការវឌ្ឍនភាព (WP) Wathnakpheap Organization (WP)
177  អង្គការទស្សនពិភពលោកនៅកម្ពុជា (WVI-C) World Vision International Cambodia (WVI-C)
178 អង្គការយុវសនិ្តភាព (YFP) Youth For Peace (YFP)
179 អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង (UPWD) Urban Poor Women Development (UPWD)
180 គណៈកម្មាការសម្របសម្រួលសកម្មភាពសុខភាព (HACC) Health Action Coordination Committee (HACC)
181 វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) The NGO Forum on Cambodia (NGOF)
182 អង្គការម្លប់បៃតង (Mlup Baitong) Mlup Baitong Organization
183 អង្គការអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA កម្ពុជា) Development Partnership in Action (DPA Cambodia)

Kh_Condemning Statement_22 December 2025_CSOs_23 Dec am