នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៥ ការិយាល័យសមាគមអាដហុកប្រចាំខេត្តមណ្ឌលគីរី បានរៀបចំកិច្ចសន្ទនា រវាងអ្នកការពារសិទ្ធិមនុស្ស ជាមួយនឹងតំណាងសហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិលក្នុងខេត្ត ក្នុងគោលបំណង៖
-ពង្រឹងសាមគ្គីភាពរវាង អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ព្រមទាំងអ្នកការពារសិទ្ធិមនុស្សក្នុងខេត្ត។
-ពង្រឹងសមត្ថភាពបន្ថែមនៃតួអង្គ អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ព្រមទាំងអ្នកការពារសិទ្ធិមនុស្ស ឱ្យមានការយល់ដឹងកាន់តែប្រសើរឡើង អំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
-និងសហការគ្នាស្វែងរកគោលបំណងរួម ដើម្បីដោះស្រាយបញ្ហា។
កិច្ចពិភាក្សានេះមានអ្នកចូលរួមសរុបចំនួន ១៦នាក់ ស្រី៦នាក់ក្នុងនោះមានតំណាងអង្គការសង្គមស៊ីវិលចំនួន ៤នាក់ តំណាងសហគមន៍មូលដ្ឋានចំនួន ៣នាក់ និងអ្នកការពារសិទ្ធិមនុស្ស ៩នាក់។


