ពលរដ្ឋរងគ្រោះដីធ្លីប្រមាណ ១០០នាក់ ប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកណ្តាល ដើម្បីតាមដានញត្តិរបស់ពួកគាត់

ការប្រមូល​ផ្តុំនេះ ធ្វើឡើងនា​ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដោយមាន​ប្រជាពលរដ្ឋ​មកពីទំនប់៩៤ ភូមិអំពៅព្រៃ ភូមិស្វាយព្រៃ និងភូមិ​ជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងភូមិអាចម៍កុក សង្កាត់កំពង់​សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងបំណងតាម​ដានញត្តិ​ដែល​ពួកគាត់​បានដាក់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ដោយស្នើសុំឲ្យ​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​ខេត្តកណ្តាល ជួយកាត់​ឆ្វៀល​ដីប្រជាពល​រដ្ឋចេញ​ពីការ​អភិវឌ្ឍន៍របស់​គម្រោង​អាកាសយាន្តដ្ឋានអន្តរជាតិ​តេជោ (ព្រលានយន្តហោះថ្មី) និង​ជួយផ្តល់ប័ណ្ណ​កម្មសិទ្ធិដីធ្លី។

ពលរដ្ឋរងគ្រោះដីធ្លីប្រមាណ ១០០នាក់ ប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកណ្តាល ដើម្បីតាមដានញត្តិរបស់ពួកគាត់ Read More