សេចក្តីថ្លែងការណ៍រួម ប្រកាសថ្មីរបស់ក្រសួងព័ត៌មាន មិនមានការប្រឹក្សាយោបល់គ្រប់គ្រាន់ហើយរឹតត្បិតសេរីភាពសារព័ត៌មានកាន់តែខ្លាំងឡើង

ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ យើងខ្ញុំ ជាបណ្តាញអ្នកសារព័ត៌មាន និងក្រុមសង្គមស៊ីវិល​ដែលមានរាយនាមខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំង ដែលក្រសួងព័ត៌មាន បានចេញនូវប្រកាសថ្មីមួយ ស្តីពី “លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍” ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ព្រមទាំងផ្លាស់ប្តូរលក្ខខណ្ឌ​មួយចំនួន ក្នុងការទទួលបានប័ណ្ណអ្នកសារព័ត៌មាន (Press Card) ។ វិធានការទាំងពីរនេះ នឹងធ្វើឱ្យការរាយការណ៍ព័ត៌មានកាន់តែពិបាក កាន់តែគ្រោះថ្នាក់ និងរឹតត្បិតកាន់តែខ្លាំងទៅលើសេរីភាពសារព័ត៌មានដែលកំពុងចុះទន់ខ្សោយស្រាប់ ។

សេចក្តីថ្លែងការណ៍រួម ប្រកាសថ្មីរបស់ក្រសួងព័ត៌មាន មិនមានការប្រឹក្សាយោបល់គ្រប់គ្រាន់ហើយរឹតត្បិតសេរីភាពសារព័ត៌មានកាន់តែខ្លាំងឡើង Read More

វីដេអូខ្លីអប់រំស្តីពី “សិទ្ធិសេរីភាពបញ្ចេញមតិ”

វីដេអូនេះ ផលិតដោយក្រុមការងារនៃ #សមាគមអាដហុក ក្នុងគោលបំណងផ្សព្វផ្សាយឱ្យពលរដ្ឋបានយល់ដឹងអំពី #សិទ្ធិសេរីភាពបញ្ចេញមតិ  តាមរយៈវីដេអូខ្លីនេះ។

វីដេអូខ្លីអប់រំស្តីពី “សិទ្ធិសេរីភាពបញ្ចេញមតិ” Read More

លោក ស៊ុំ ចន្ទគា អ្នកសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ

“ អ្នកជួយដល់រដ្ឋាភិបាល ឃ្លាំមើលនៅពេលដែលការអសកម្មណាមួយរបស់រដ្ឋាភិបាល ឬក៏មន្ត្រីភ្ងាក់ងាររដ្ឋដែលគាត់មិនបានបំពេញកាតព្វកិច្ចគ្រប់ជ្រុងជ្រោយ ដូចរដ្ឋាភិបាលដែលបានទទួលយកនូវយន្តការសិទ្ធិមនុស្សបានផ្តល់សច្ចាប័នហ្នឹងទេយើងតែងតែប្រាប់គាត់អំពីបញ្ហាទាំងអស់នឹងជូនគាត់។ ” លោក ស៊ុំ ចន្ទគា អ្នកសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ ត្រូវបាន សាលាដំបូងខេត្តបន្ទាយមានជ័យ ឲ្យចូលបំភ្លឺពីបទ “ ញ៉ុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ” កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក។ យូធូប អាដហុក៖https://youtu.be/_dm7UOomjpM

លោក ស៊ុំ ចន្ទគា អ្នកសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ Read More