សេចក្តីថ្លែងការណ៍

អង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ”អាដហុក” មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់កងរាជអាវុធហត្ថស្រុកអណ្តូងមាស ខេត្តរតនគិរី ចំនួន០៣នាក់មិនស្គាល់ឈ្មោះ ដែលបានចុះទៅធ្វើការតាមចាប់ខ្លួនតំណាងពលរដ្ឋទាំងយប់អធ្រាត្រទាក់ទិនករណីទំនាស់ដីធ្លី ។

សេចក្តីថ្លែងការណ៍ Read More

កិច្ចសន្ទនាស្តីពី  លទ្ធផលសិក្សាស្រាវជ្រាវបញ្ហាដីសម្បទានសេដ្ឋកិច្ច សង្គមកិច្ច និងប្រជាសហគមន៍

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(អាដហុក) កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំកិច្ចសន្ទនាស្តីពី “លទ្ធផលរបាយការណ៍សិក្សា ស្រាវជ្រាវអំពីដីសម្បទាសេដ្ឋកិច្ច សង្គមកិច្ច និងប្រជាសហគមន៍” ដែលប្រព្រឹត្តទៅនៅសណ្ឋារគារស្រ្ពីងផាក ជាមួយអ្នកចូលរួមសរុប ៥៥នាក់ ស្រ្តី ២៥នាក់ ដែលជាពលរដ្ឋរងគ្រោះបញ្ហាដីធ្លីស្ថិតនៅភូមិកំពង់ល្ពៅ ភូមិតាសាញ ភូមិអូដើមចេក និងភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

កិច្ចសន្ទនាស្តីពី  លទ្ធផលសិក្សាស្រាវជ្រាវបញ្ហាដីសម្បទានសេដ្ឋកិច្ច សង្គមកិច្ច និងប្រជាសហគមន៍ Read More

ព្រឹកនេះសាលាដំបូងខេត្តក្រចេះបានបើកការស៊ើបសួរលើពលរដ្ឋមានវិវាទដីធ្លី ៤រូប

ការស៊ើបសួរនេះធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លើពលរដ្ឋ ៤រូប រួមមាន៖ ១. ឈ្មោះ រ៉ាត កើត ភេទប្រុស អាយុ ៥៨ ឆ្នាំ ២. ឈ្មោះឈួន ចាន់ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ

ព្រឹកនេះសាលាដំបូងខេត្តក្រចេះបានបើកការស៊ើបសួរលើពលរដ្ឋមានវិវាទដីធ្លី ៤រូប Read More

ពលរដ្ឋមាន​ជម្លោះដីធ្លីជាមួយ ឧកញ៉ា ហេង ហ៊ុយ និង ក្រុមហ៊ុន​ស្ករអំពៅ លី យ៉ុងផាត់ បានមក​ប្រមូល​ផ្តុំនៅមុខ​តុលាការ​ខេត្តកោះកុង ប្រមាណជាង ១០០នាក់

កាលពី​វេលា​ម៉ោង១:៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ពលរដ្ឋមាន​ជម្លោះដីធ្លីជាមួយ ឧកញ៉ា ហេង ហ៊ុយ និង ក្រុមហ៊ុន​ស្ករអំពៅ លី យ៉ុងផាត់ បានមក​ប្រមូល​ផ្តុំនៅមុខ​តុលាការ​ខេត្តកោះកុង ប្រមាណជាង ១០០នាក់ ដែល​មកពីសហគមន៍​ចំនួនបី ៨៤៣, ១៩៥ និង​សហគមន៍៩៥៥ ស្ថិតក្នុងឃុំ ដងពែង និងឃុំជីខលើ ស្រុកស្រែ​អំបិល និងឃុំកណ្ដោល ស្រុកបូទុម​សាគរ ខេត្តកោះកុង ក្នុងបំណង​ទាមទារបីចំណុច​ធំៗដូចខាងក្រោម :

ពលរដ្ឋមាន​ជម្លោះដីធ្លីជាមួយ ឧកញ៉ា ហេង ហ៊ុយ និង ក្រុមហ៊ុន​ស្ករអំពៅ លី យ៉ុងផាត់ បានមក​ប្រមូល​ផ្តុំនៅមុខ​តុលាការ​ខេត្តកោះកុង ប្រមាណជាង ១០០នាក់ Read More

ពលរដ្ឋរងគ្រោះដីធ្លីប្រមាណ ១០០នាក់ ប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកណ្តាល ដើម្បីតាមដានញត្តិរបស់ពួកគាត់

ការប្រមូល​ផ្តុំនេះ ធ្វើឡើងនា​ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដោយមាន​ប្រជាពលរដ្ឋ​មកពីទំនប់៩៤ ភូមិអំពៅព្រៃ ភូមិស្វាយព្រៃ និងភូមិ​ជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងភូមិអាចម៍កុក សង្កាត់កំពង់​សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងបំណងតាម​ដានញត្តិ​ដែល​ពួកគាត់​បានដាក់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ដោយស្នើសុំឲ្យ​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​ខេត្តកណ្តាល ជួយកាត់​ឆ្វៀល​ដីប្រជាពល​រដ្ឋចេញ​ពីការ​អភិវឌ្ឍន៍របស់​គម្រោង​អាកាសយាន្តដ្ឋានអន្តរជាតិ​តេជោ (ព្រលានយន្តហោះថ្មី) និង​ជួយផ្តល់ប័ណ្ណ​កម្មសិទ្ធិដីធ្លី។

ពលរដ្ឋរងគ្រោះដីធ្លីប្រមាណ ១០០នាក់ ប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកណ្តាល ដើម្បីតាមដានញត្តិរបស់ពួកគាត់ Read More