៩ឆ្នាំរង់ចាំយុត្តិធម៌ បណ្ឌិត កែមឡី

ក្រុមអង្គការសង្គមស៊ីវិល សហជីព សមាគម យុវជន បានជួបជុំគ្នារំលឹក ខួប៩ឆ្នាំនៃ មរណៈភាពរបស់លោក បណ្ឌិត កែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងម៉ាតស្ថានីយ៍ប្រេងឥន្ធនៈកាលតិចស្តុបបូកគោ និងគោរពនូវវីរៈភាព ការលះបង់របស់លោកក្នុងបុព្វហេតុសេរីភាពនៃការបញ្ចេញមតិ ការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធប្រជាធិបតេយ្យនៅកម្ពុ។ ដោយមានអ្នកចូលរួមប្រមាណជាជាង១០០នាក់ សកម្មភាពមានថ្ងៃនេះ មានការដាក់កម្រងផ្កា ពិធីបង្សុកូល និងការថ្លែងសារពីអ្នកចូលរួមនៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ បន្ទាប់មកបានបន្តដំណើរទៅកាន់វត្តចាស់ ស្ថិតនៅត្រើយម្ខាង នៃខណ្ឌជ្រោយចង្វារដើម្បីធ្វើបុណ្យបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត ទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ក្នុងគោលបំណង អំពាវនាវរកយុត្តិធម៌ចំពោះលោក បណ្ឌិត និងក្រុមគ្រួសាររបស់លោក ក៏ដូចដល់សកម្មជន អ្នកការពារសិទ្ធិមនុស្សផ្សេងទៀត ដែលបានរងគ្រោះ។ ក្នុងនោះយើងកត់សម្គាល់ឃើញមានសកម្មអាជ្ញាធរមានសមត្ថកិច្ច ស្លៀកពាក់ស៊ីវិល បានឈរឃ្លាំមើល និងថតរូបជាប្រចាំផងដែរ។
សូមបញ្ជាក់ថា៖ លោក បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបានបាញ់សម្លាប់ នៅកណ្តាលទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខណៈដែលលោកកំពុងតែពិសារកាហ្វេពេលព្រឹក នៅក្នុងម៉ាតស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ៕