វេទិការសាធារណៈស្តីពី ហិង្សាភេទ ជួញដូរមនុស្ស និងសុវត្ថិភាពទេសន្តរប្រវេសន៍

សមាគម​អាដហុក​បានរៀប​ចំវេទិការ​សាធារណៈ​ស្តីពី ហិង្សាភេទ ជួញដូរ​មនុស្ស និងសុវត្ថិភាព​ទេសន្តរ​ប្រវេសន៍ ក្នុងគោល​បំណង​ជួយដល់​ប្រជាពលរដ្ឋ អោយ​ចែករំលែក​បទពិសោធន៍ និងលើក​ជាសំណួរ ឬសំណូមពរ​ទៅកាន់​វាគ្មិន​ចូលរួម ដើម្បី​បាន​នូវ​ដំណោះ​ស្រាយ។ នៅក្នុង​វេទិការ​នេះដែរ សមាគម​អាដហុក បាន​លើកទឹក​ចិត្ត​ប្រជាពលរដ្ឋ សិក្សាស្វែង​យល់​អំពីច្បាប់​ដែលពាក់ព័ន្ធ ស្វែង​យល់​ពីកិច្ច​ការពារ និង​ជាពិសេស​ផ្តល់នូវ​មធ្យោបាយ​ទំនាក់ទំនង​ជាបន្ទាន់ នៅពេល​ជួបនឹង​អំពើ​ ហិង្សាក្នុង​គ្រួសារ រំលោភ​សេពសន្ថវៈ ជួញដូរ​មនុស្ស​ និងការ​ធ្វើចំណាក​ស្រុកដោយ​ប្រថុយ​ប្រថាន។

សូម​ទស្សនា​វីដេអូខ្លី បង្ហាញ​ពីសកម្មភាព និង​ចំណាប់​អារម្មណ៍​នៃ ការយល់​ឃើញ​របស់​អ្នកចូល​រួមក្នុង​វេទិការ​សាធារណៈ​នេះ។