តុលាការកំពូលប្រកាសសាលដីការលើសំណុំរឿងលោក ឆន ផល្លា

តុលាការកំពូល ព្រឹកមិញនេះបានប្រកាសសាលដីការលើករណីលោក ឆន ផល្លា សកម្មជនសិទ្ធិមនុស្ស និងធនធានធម្មជាតិមកពីខេត្តរតនគីរី ដែលបានបើកសវនការកាលព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រោមបទចោទ “បរិហារកេរ្តិ៍ជាសាធារណៈ ប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍”។
សូមបញ្ជាក់ថាលោក ឆន ផល្លា ត្រូវបានសាលាដំបូងខេត្តរតនគិរី បានលើកសំណុំរឿងខាងលើមកជំនុំជម្រះ ដោយបានសម្រេចឱ្យលោក ឆន ផល្លា ជាប់ពន្ធនាគារ១ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក ឆន ផល្លា ជាសកម្មជនសកម្មក្នុងការការពារដីធ្លី និងព្រៃឈើនៅសហគមន៍ ឃុំសេដាស្រុកលំផាត់ ខេត្តរតនគិរី ហើយលោកក៏ធ្លាប់ទទួលរងការគំរាមកំហែង និងទទួលរងនូវការប្រើហិង្សា ពីក្រុមជនខិលខូច នាពេលកន្លងមក បន្ទាប់ពីលោកសកម្មក្នុងការដាក់ពាក្យបណ្តឹងបរិហារ៍ចំពោះជនខិលខូច រំលោភលើដីធ្លីសហគមន៍ និងបំផ្លិចបំផ្លាញព្រៃឈើ។