នេះជាសកម្មភាពនៃការចូលរួមរបស់បណ្តាសមាគម សហភាពសហជីព សហព័ន្ធសហជីព បណ្តាញយុវជន សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅក្នុងតំបន់មិនទាន់អភិវឌ្ឍន៍ ដែលធ្វើការងារក្នុងវិស័យផ្សេងៗ ដូចជា ឧស្សាហកម្មវាយនភណ្ឌកាត់ដេរ ចំណីអាហារ សេវាកម្ម សេដ្ឋកិច្ចក្រៅប្រព័ន្ធ សណ្ឋាគារ កាស៊ីណូ សំណង់ ការងារតាមផ្ទះ កសិកម្ម ដីធ្លីនិង/ឬធនធានធម្មជាតិ យេនឌ័រ និងយុត្តិធម៌សង្គម កាលពីថ្ងៃទី០១ ខែឧសភា។ ការជួបជុំនេះបានដំណើរការយ៉ាងរលូន និងទទួលបានផ្លែផ្កា ដោយបានរំឭកអំពីវីរៈភាពរបស់វីរៈជនសហជីពតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ននេះដែលបានខិតខំពុះពារជម្នះនូវឧសគ្គនានា ទាមទារសិទ្ធិ និងលក្ខខណ្ឌការងា ព្រមទាំងយុត្តិធម៌សង្គមជាដើម ដែលជាគំរូភាពដ៏អង់អាចក្លាហានគួរឱ្យស្ងើចសរសើរ។