នៅព្រឹកថ្ងៃទី០៥ ខែឧសភា ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើលោក រ៉ុង ឈុន ជាទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៤ឆ្នាំ ដកហូតសិទ្ធិពលរដ្ឋ(ក្នុងការចូលរួមបោះឆ្នោត ឈរឈ្មោះឱ្យគេបោះឆ្នោត) និងពិន័យជាប្រាក់៤លានរៀលចូលជាទ្រព្យសម្បត្តិរដ្ឋ ក្រោមបទចោទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” (និងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម) ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ ទាក់ទងនឹងការអត្ថធិប្បាយរបស់លោកជុំវិញបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលតុលាការបានបើកការជំនុំជម្រះកាលពីថ្ងៃទី ២៣ មេសា ២០២៥។