ព្រះអាជ្ញាស្នើសុំ ឱ្យចៅក្រមពិចារណាលើសំណុំរឿងប្រធានសហជីពប្រជាធិបតេយ្យ កម្មករ នៃ ក្រុមហ៊ុន មេន អ៊ូ ហ្គាមេន

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២រសៀល សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើលោក ពេជ ពិសិទ្ធ សមាជិកគណៈកម្មការអចិន្ត្រៃយ៍ជាអនុប្រធានទី៣ ប្រចាំសាលា ខេត្តព្រះសីហនុ នៃសម្ព័ន្ធសហជីពកាត់ដេសម្លៀកបំពាក់ និងឧស្សាហកម្ម (សសស) ហៅសម្ព័ន្ធ អេអាយ និងជាប្រធានសហជីពប្រជាធិបតេយ្យ កម្មករ នៃ ក្រុមហ៊ុន មេន អ៊ូ ហ្គាមេន ក្រោមបទចោទ “ ញុះញង់ឱ្យមានការរើសអើង”  និងបទ “ជេប្រមាថ“។ ថ្ងៃនេះផងដែរជាលទ្ធផលពាក់ព័ន្ធការសួរដេញដោល លោក សុខ គីន ដែលជាដើមបណ្តឹងបានដកពាក្យបណ្តឹងឈប់បណ្តឹង លោក ពេជ ពិសិទ្ធ ដោយសារសំណេរមិនធ្វើឱ្យប៉ះពាល់ដល់គាត់ ជាចុងក្រោយព្រះរាជអាជ្ញាបានស្នើសុំ ឱ្យចៅក្រមពិចារណា។ សាលក្រមនឹងប្រកាសនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ។

លោក ពេជ ពិសិទ្ធ ត្រូវបានសមត្ថកិច្ចចម្រុះ ចាប់ខ្លួនតាមរយៈបណ្តឹង របស់ លោក សុខ គីន ដែលលោក ជាប្រធានសហព័ន្ធសហជីពកម្មករវិស័យសំណង់ និង ព្រៃឈើកម្ពុជា( BWTUC ) កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១នឹង៥០នាទី នៅខាងមុខក្រុមហ៊ុន មេន អ៊ូ ហ្គាមេន  ដែលមានទីតាំងស្ថិតនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបញ្ចូនទៅស្នងការក្រុងព្រះសីហនុ ដើម្បីសួរចម្លើយ លុះដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ទើបបញ្ជូនមក ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្រោមបទចោទខាងលើ។ ការចាប់ខ្លួននេះកើតឡើងក្រោយពេលលោក ពេជ ពិសិទ្ធ បានបញ្ចេញមតិនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក(Facebook) របស់ លោក សុខ គីន ។ បច្ចុប្បន្ន លោក ត្រូវបាឃុំខ្លួនបណ្តោះអាសន្ត នៅ មណ្ឌលអប់រំកែប្រែ ម១ ព្រៃ សរ។