សេចក្តីថ្លែងការណ៍រួម ដោះលែងលោក អ៊ុក ម៉ៅ ជាបន្ទាន់ គ្មានលក្ខខណ្ឌ និងលើកលែងការចោទប្រកាន់

យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល សមាគមសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស មានការសោកស្ដាយ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនដោយបំពាន និងការចោទប្រកាន់មកលើអ្នកសារព័ត៌មានបរិស្ថាន លោក អ៊ុក ម៉ៅ។

លោក អ៊ុក ម៉ៅ កំពុងជាប់ឃុំបណ្ដោះអាសន្ននៅពន្ធនាគារខេត្តស្ទឹងត្រែង ក្រោមបទចោទញុះញង់ និងបរិហារកេរ្តិ៍ជា  សាធារណៈ។ យើងខ្ញុំ សូមអំពាវនាវឲ្យដោះលែងលោក ម៉ៅ ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ និងលើកលែងការចោទប្រកាន់ប្រឆាំមកលើរូបលោក។

សេចក្តីថ្លែងការណ៍រួម៖ [Joint Statement on the Arrest of Ouk Mao-KH-21-02-25]