កិច្ចប្រជុំសន្ទនាមួយស្តីពី «លក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករចម្ការកៅស៊ូ និងចម្ការចេក»

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ គម្រោងលក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករចម្ការកៅស៊ូ និងចម្ការចេកនៅប្រទេសកម្ពុជា នៃសមាគមអាដហុក បានរៀបចំកិច្ចប្រជុំសន្ទនាមួយស្តីពី «លក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករចម្ការកៅស៊ូ និងចម្ការចេក» នៅខេត្តមណ្ឌលគិរី។ កិច្ចសន្ទនានេះមានការចូលរួមពីសហជីព កម្មករនិយោជិក និងតំណាងក្រុមហ៊ុនចម្ការកៅស៊ូ និងចម្ការចេកផងដែរ។ បន្ថែមពីនេះ កិច្ចសន្ទនានេះមានគោលបំណងបើកឱ្យមានកិច្ចពិភាក្សាអំពីបញ្ហាប្រឈម ស្វែងរកដំណោះស្រាយ និងផ្តល់នូវអនុសាសន៍ប្រកបដោយស្ថាបនា ក៏ដូចជាតស៊ូមតិទៅស្ថាប័នពាក់ព័ន្ធនានាផងដែរ។