នៅក្រោមគម្រោង «លក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករចម្ការចេក និងចម្ការកៅស៊ូ» ដែលបាននឹងកំពុងអនុវត្តដោយអង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា “អាដហុក” សហការជាមួយ អង្គការវីវើលដ៍ “WE World” និង អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី “LSCW” ក្រោមការគាំទ្រមូលនិធិដោយសហភាពអ៊ីរ៉ុប(EU) ។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី បានរៀបចំកិច្ចពិគ្រោះយោបល់ស្តីពី «ការប្រឈមពាក់ព័ន្ធសិទិ្ធការងារ លក្ខខណ្ឌការងារ យេនឌ័រ និងរបបសន្តិសុខសង្គម» ដែលបានប្រព្រឹត្តនៅសណ្ឋាគាររ៉ូយ៉ាល់ខេត្តកំពង់ធំ។ ។ កិច្ចពិគ្រោះយោបល់នេះ មានអ្នកចូលរួមសរុប ៣៧នាក់ ក្នុងនោះស្ត្រីចំនួន៧នាក់ ដែលជាតំណាងមកពីក្រុមហ៊ុនចំការចេក និងកៅស៊ូ មន្ទីរកិច្ចការនារី មន្ទីរសង្គមកិច្ច ស្នងការនគរបាលខេត្ត តំណាង ប.ស.ស និងកម្មករ កម្មការិនីចំការចេក និងកៅស៊ូ ផងដែរ។
កិច្ចពិគ្រោះយោបល់នេះមានគោលបំណងក្នុងការបង្កើតឱកាសសម្រាប់កម្មករ កម្មការិនី នៅក្នុងវិស័យចំការកៅស៊ូ និងចេក បានលើកអំពីបញ្ហាប្រឈមពាក់ព័ន្ធនឹងសិទ្ធិការងារ លក្ខខណ្ឌការងារ សមភាពយេនឌ័រ កិច្ចគាំពារសង្គមនៅទីកន្លែងបំពេញការងារ និងជាឱកាសសម្រាប់មន្ទីរ និងស្ថាប័នពាក់ព័ន្ធ បានផ្តល់ព័ត៌មានទាក់ទងនឹងតួនាទី និងការទទួលខុសត្រូវ និងជាពិសេសការផ្តល់ដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាដែលបានលើកឡើង។

