
សាលាដំបូងរាជធានីភ្នំពេញបើកសវនាការលើទីប្រឹក្សាគណបក្សកម្លាំងជាតិ
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្ស កម្លាំងជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្រោមការចោទប្រកាន់ពីបទ: «ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ និង ៤៩៤ មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ ក្រោយរូបលោក បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចុះជួបពលរដ្ឋរងគ្រោះដីធ្លី ដែលរស់នៅជុំវិញបឹងតាម៉ោក និងពលរដ្ឋរងគ្រោះដោយសារគម្រោងប្រលានយន្តហោះថ្មីនៅខេត្តកណ្តាល និងការចុះជួបសមាជិកគណបក្ស កម្លាំងជាតិតាមមូលដ្ឋាន។
សាលាដំបូងរាជធានីភ្នំពេញបើកសវនាការលើទីប្រឹក្សាគណបក្សកម្លាំងជាតិ Read More