សេចក្តីថ្លែងការណ៍រួមអំពី តម្រូវការចាំបាច់ និងបន្ទាន់ ទិវានារីអន្តរជាតិ ខួបលើកទី ១១៥ ក្រោមប្រធានបទ «អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់ស្រ្តី និងក្មេងស្រី»

យើងខ្ញុំ​​ទាំងអស់គ្នាជាតំណាង សមាគម សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើការ លើកកម្ពស់សិទ្ធិមនុស្សរបស់ស្រ្តីលើវិស័យការងារចម្រុះ ដូចជាឧស្សាហកម្មកាត់ដេរ ចំណីអាហារសេវាកម្ម សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ កម្មករសណ្ឋាគារ កាស៊ីណូ សំណង់ ការងារតាមផ្ទះ កសិករ ស្ត្រីជនបទ សហគមន៍ដីធ្លី អ្នករស់នៅក្នុង តំបន់មិនទាន់អភិវឌ្ឍន៍ និងបណ្តាញ​យុវជន ​បាន​រួមសហការគ្នារៀបចំទិវានារីអន្តរជាតិខួបលើកទី ១១៥ ក្រោមប្រធានបទ «អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់ស្រ្តី និងក្មេងស្រី»។

សេចក្តីថ្លែងការណ៍រួមអំពី តម្រូវការចាំបាច់ និងបន្ទាន់ ទិវានារីអន្តរជាតិ ខួបលើកទី ១១៥ ក្រោមប្រធានបទ «អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់ស្រ្តី និងក្មេងស្រី» Read More

លោក នី សុខា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ដើម្បីពង្រឹងកិច្ចសហការ រវាងអង្គការសមាគមអាដហុក និងរដ្ឋបាលខេត្តកំពង់ធំ

នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម នួន ផារត្ន័  អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងសហការី បានអនុញ្ញាតឱ្យប្រតិភូអង្គការសមាគមអាដហុក ដឹកនាំដោយ លោក នី សុខា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ដើម្បីពង្រឹងកិច្ចសហការ រវាងអង្គការសមាគមអាដហុក និងរដ្ឋបាលខេត្ត ព្រមទាំងពិភាក្សាជុំវិញករណីដីធ្លីនៅតំបន់អូរជ័រចុង ទួលតាម៉េត និងភ្នំតាមោក …

លោក នី សុខា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ដើម្បីពង្រឹងកិច្ចសហការ រវាងអង្គការសមាគមអាដហុក និងរដ្ឋបាលខេត្តកំពង់ធំ Read More

កិច្ចពិគ្រោះយោបល់ស្តីពី «ការប្រឈមពាក់ព័ន្ធសិទិ្ធការងារ លក្ខខណ្ឌការងារ យេនឌ័រ និងរបបសន្តិសុខសង្គម»

នៅក្រោមគម្រោង «លក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករចម្ការចេក និងចម្ការកៅស៊ូ» ដែលបាននឹងកំពុងអនុវត្តដោយអង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា “អាដហុក” សហការជាមួយ អង្គការវីវើលដ៍ “WE World” និង អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី “LSCW” ក្រោមការគាំទ្រមូលនិធិដោយសហភាពអ៊ីរ៉ុប(EU) ។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី បានរៀបចំកិច្ចពិគ្រោះយោបល់ស្តីពី «ការប្រឈមពាក់ព័ន្ធសិទិ្ធការងារ លក្ខខណ្ឌការងារ យេនឌ័រ និងរបបសន្តិសុខសង្គម» ដែលបានប្រព្រឹត្តនៅសណ្ឋាគាររ៉ូយ៉ាល់ខេត្តកំពង់ធំ។ ។ កិច្ចពិគ្រោះយោបល់នេះ មានអ្នកចូលរួមសរុប …

កិច្ចពិគ្រោះយោបល់ស្តីពី «ការប្រឈមពាក់ព័ន្ធសិទិ្ធការងារ លក្ខខណ្ឌការងារ យេនឌ័រ និងរបបសន្តិសុខសង្គម» Read More