សេចក្តីថ្លែងការណ៍រួម គោរពសេរីភាពសហជីព និងអនុញ្ញាតឱ្យអ្នកស្រី រឿន កូលាប ចូលធ្វើការងារវិញ នៅក្រុមហ៊ុន សេងបូ ហ្គាមិន (ខេមបូឌា) ឯ.ក

រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៤ យើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលរួមមាន សហជីព សហព័ន្ធសហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាលធ្វើការងារលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារក្នុងប្រទេសកម្ពុជា ដូចមានរាយនាមខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមហ៊ុន សេងបូហ្គាមិន (ខេមបូឌា) ឯ.ក

សេចក្តីថ្លែងការណ៍រួម គោរពសេរីភាពសហជីព និងអនុញ្ញាតឱ្យអ្នកស្រី រឿន កូលាប ចូលធ្វើការងារវិញ នៅក្រុមហ៊ុន សេងបូ ហ្គាមិន (ខេមបូឌា) ឯ.ក Read More

ទិវា​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០២៤

ភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី៣ ខែឧសភា ឆ្នាំ២០២៤ ​៖ អង្គការសង្គមស៊ីវិល សមាគម និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងដៃគូអភិវឌ្ឍន៍ផ្សេងៗ បានរួមគ្នារៀបចំព្រឹត្តិការណ៍ដើម្បីរំលឹកខួបលើកទី៣១ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក។

ទិវា​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០២៤ Read More

ព័ត៌មានអំពីសេរីភាពខាងការជួបប្រជុំ

គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន(“គម្រោង”)គឺជាគម្រោងដែលពិនិត្យជាប្រព័ន្ធនូវលទ្ធភាពរបស់ពលរដ្ឋកម្ពុជាក្នុងការអនុវត្តសិទ្ធិសេរីភាពខាងសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ។ ព័ត៌មាននេះបង្ហាញពីចំណុចគន្លឹះទាក់ទងនឹងសេរីភាពខាងការជួបប្រជុំដែលបានមកពី របាយការណ៍ប្រចាំឆ្នាំ២០២៣ នៃការឃ្លាំមើលសេរីភាពមូលដ្ឋាន។ នៅក្នុងឆ្នាំ២០២៣ គម្រោងបានកត់ត្រាហេតុការណ៍ចំនួន ១៣៤ ដែលពាក់ព័ន្ធនឹងការរឹតត្បិត ឬការរំលោភបំពានសិទ្ធិសេរីភាពខាងការជួបប្រជុំយ៉ាងតិចមួយ។ ទាញយក:ព័ត៌មានអំពីសេរីភាពខាងការជួបប្រជុំ  

ព័ត៌មានអំពីសេរីភាពខាងការជួបប្រជុំ Read More

ព័ត៌មានអំពីសេរីភាពខាងសមាគម

គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន(“គម្រោង”)គឺជាគម្រោងដែលពិនិត្យជាប្រព័ន្ធនូវលទ្ធភាពរបស់ពលរដ្ឋកម្ពុជាក្នុងការអនុវត្តសិទ្ធិសេរីភាពខាងសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ។ ព័ត៌មាននេះបង្ហាញពីចំណុចគន្លឹះទាក់ទងនឹងសេរីភាពខាងសមាគមដែលបានមកពីរបាយការណ៍ប្រចាំឆ្នាំ២០២៣ នៃការឃ្លាំមើលសេរីភាពមូលដ្ឋាន។ នៅក្នុងឆ្នាំ២០២៣ គម្រោងបានកត់ត្រាហេតុការណ៍ចំនួន ៣៤៤ ដែលពាក់ព័ន្ធនឹងការរឹតត្បិត ឬការរំលោភបំពានសិទ្ធិសេរីភាពខាងសមាគមយ៉ាងតិចមួយ។ ទាញយក: ព័ត៌មានអំពីសេរីភាពខាងសមាគម

ព័ត៌មានអំពីសេរីភាពខាងសមាគម Read More

ព័ត៌មានអំពីសេរីភាពខាងការបញ្ចេញមតិ

គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន(“គម្រោង”)គឺជាគម្រោងដែលពិនិត្យជាប្រព័ន្ធនូវលទ្ធភាពរបស់ពលរដ្ឋកម្ពុជាក្នុងការអនុវត្តសិទ្ធិសេរីភាពខាងសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ។ ព័ត៌មាននេះបង្ហាញពីចំណុចគន្លឹះទាក់ទងនឹងសេរីភាពខាងការបញ្ចេញមតិដែលបានមកពី របាយការណ៍ប្រចាំឆ្នាំ២០២៣ នៃការឃ្លាំមើលសេរីភាពមូលដ្ឋាន។ នៅក្នុងឆ្នាំ២០២៣ គម្រោងបានកត់ត្រាហេតុការណ៍ចំនួន ២៣៨ ដែលពាក់ព័ន្ធនឹងការរឹតត្បិត ឬការរំលោភបំពានសិទ្ធិសេរីភាពខាងការបញ្ចេញមតិយ៉ាងតិចមួយ។ ទាញយក: ព័ត៌មានអំពីសេរីភាពខាងការបញ្ចេញមតិ

ព័ត៌មានអំពីសេរីភាពខាងការបញ្ចេញមតិ Read More

សេចក្តីថ្លែងការណ៍រួម របាយការណ៍ឆ្នាំ២០២៣ ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា

សេចក្តីថ្លែង​ការណ៍​រួម​ ​របាយការណ៍ឆ្នាំ២០២៣​ ស្តីពី​ការ​ឃ្លាំមើល​សេរីភាពមូលដ្ឋាន​នៅ​កម្ពុជា ចេញ​ផ្សាយ​​ដោយ​ សមាគមការ​ពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​មជ្ឈមណ្ឌល​សាមគ្គីភាព ថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២៤ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(«អាដហុក»​) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា («ម.ស.ម.ក») និងមជ្ឈមណ្ឌលសាមគ្គីភាព ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា ដែលផលិតដោយ​គម្រោង​ឃ្លាំ​មើល​សេរីភាព​មូលដ្ឋាន («គម្រោង​»)​។ របាយការណ៍​នេះ​លើក​ឡើង​ពិស្តារ​អំពីទិដ្ឋ​ភាព​នៃ​​​ការ​អនុវត្ត​សេរីភាព​ខាងការ​បង្កើត​សមាគម​ សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​ និង​សេរីភាព​ខាង​ការ​ជួប​ប្រជុំ​ («សេរីភាព​មូលដ្ឋាន»​) នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មករា ដល់ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៣។ លោក​អ្នក​អាច​ទាញ​យក​របាយការណ៍​ប្រចាំ​ឆ្នាំ២០២៣ …

សេចក្តីថ្លែងការណ៍រួម របាយការណ៍ឆ្នាំ២០២៣ ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា Read More

សលាកបត្រព័ត៌មាន៖ ការយល់ឃើញរបស់ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីពអំពីសេរីភាពមូលដ្ឋាន ការវិវឌ្ឍន៍រយៈពេល៨ឆ្នាំ (២០១៦-២០២៣)

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(សមាគមអាដហុក) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាព បានធ្វើការស្ទង់មតិថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីព អំពីសេរីភាពមូលដ្ឋានពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២៣។ យើងក៏បានប្រៀបធៀបលទ្ធផលនេះជាមួយនឹងលទ្ធផលនៃការស្ទង់មតិចំនួន ៧ឆ្នាំជាប់គ្នាកន្លងមក ដែលបង្កើតបាននូវការប្រៀបធៀបសម្រាប់រយៈពេល ៨ឆ្នាំ និងអាចកំណត់នូវនិន្នាការកើនឡើងនិងការធ្លាក់ចុះផងដែរ។ ទាញយក សលាកបត្រព័ត៌មាន៖ (២០១៦-២០២៣) CSO-TUs 8 Years Trend FFMP-14-March-2024-ENG

សលាកបត្រព័ត៌មាន៖ ការយល់ឃើញរបស់ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីពអំពីសេរីភាពមូលដ្ឋាន ការវិវឌ្ឍន៍រយៈពេល៨ឆ្នាំ (២០១៦-២០២៣) Read More

សេចក្តីថ្លែងការណ៍រួម ពិព័រណ៍រូបថតរបស់ អង្គការសមាគម​ធាងត្នោត មិនគួរត្រូវ​បានផ្អាក ហើយអាជ្ញាធរ​គួរទទួល​ខុសត្រូវ

ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ យើងខ្ញុំទាំង​អស់គ្នាជា អង្គការសង្គម​ស៊ីវិល និងសហគមន៍​មូលដ្ឋាន​នៅរាជធានីភ្នំពេញ និងខេត្ត ​​ដែលមានរាយ​ឈ្មោះដូចខាង​ក្រោម មានសេចក្តីសោកស្តាយ និងខកចិត្ត​ជាខ្លាំងចំពោះ ដែលអាជ្ញាធរសង្កាត់​និរោធ និងខណ្ឌច្បារអំពៅ បានបញ្ជាឱ្យម្ចាស់ទីតាំង​បញ្ឈប់ និងរុះរើពិព័រណ៍​រូបថតក្រោមប្រធានបទ “ផ្ទះ និងជីវិត” របស់អង្គការសមាគមធាងត្នោត កាលពីថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភោជនីយដ្ឋានសួនចំប៉ី ខណ្ឌច្បារអំពៅ     រាជធានីភ្នំពេញដោយ​គ្មានមូល​ហេតុ និងមិនបាន​ជូនដំណឹងជាមុន ។

សេចក្តីថ្លែងការណ៍រួម ពិព័រណ៍រូបថតរបស់ អង្គការសមាគម​ធាងត្នោត មិនគួរត្រូវ​បានផ្អាក ហើយអាជ្ញាធរ​គួរទទួល​ខុសត្រូវ Read More

សេចក្ដីថ្លែងការណ៍រួម ស្ដីពី ការស្នើទម្លាក់ចោលបទចោទលើសកម្មជនដីធ្លីខេត្តកោះកុងទាំង ១០នាក់ និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ

សេចក្ដី​ថ្លែងការណ៍​រួម ស្ដីពី ការស្នើ​ទម្លាក់ចោលបទ​ចោទលើ​សកម្មជន​ដីធ្លីខេត្តកោះកុង​ទាំង ១០ នាក់ និង​ដោះលែងពួកគេដោយ​ឥតលក្ខខណ្ឌ រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ យើងខ្ញុំ ជាអង្គការ​សង្គមស៊ីវិល សហគមន៍​មូលដ្ឋាន និងសហជីព ដែលមានរាយ​ឈ្មោះដូច​ខាង​ក្រោម សូមស្នើ​សុំឱ្យ​ទម្លាក់​ចោលឱ្យ​បានឆាប់​នូវការចោទ​ប្រកាន់ពី បទ​ញុះញង់​ឱ្យ​​ប្រព្រឹត្តិបទ​ឧក្រិដ្ឋ​ជាអាទិ៍ ដែលគ្មាន​មូលដ្ឋាន​ច្បាស់លាស់ ទៅលើសកម្មជន​ដីធ្លីចំនួន 10នាក់ មកពីសហគមន៍​ចំនួន 3 នៅក្នុង​ខេត្តកោះកុង និងដោះលែង​ពួកគេដោយឥត​លក្ខខណ្ឌ ។ សកម្មជនដីធ្លីទាំង​នេះមិនបានប្រព្រឹត្ត​កំហុសអ្វីនោះទេ ប៉ុន្តែពួកគេ​គ្រាន់តែ​លើកឡើង​ពីទុក្ខកង្វល់ និងសម្ដែង​មតិដោយ​អហិង្សា ដើម្បីការពារដីធ្លី និងក្រុម​សមាជិកសហគមន៍​របស់ពួកគេ …

សេចក្ដីថ្លែងការណ៍រួម ស្ដីពី ការស្នើទម្លាក់ចោលបទចោទលើសកម្មជនដីធ្លីខេត្តកោះកុងទាំង ១០នាក់ និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ Read More

សេចក្តីប្រកាសព័ត៌មាន សាលាឧទ្ធរណ៍ត្បូងឃ្មុំ នឹងបើកសវនការលើករណីលោក ឆន ផល្លា សកម្មជនការពារព្រៃឈើ និងដីធ្លីខេត្តរតនគិរី

សេចក្តីប្រកាសព័ត៌មាន             សមាគមការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅ​កម្ពុជា (អាដហុក) សូមជម្រាប​ជូនសាធារណៈជន ស្ថាប័ន​ពាក់ព័ន្ធ អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ អង្គការសង្គម​ស៊ីវិលជាតិ និងអន្តរជាតិ សូមជ្រាបថាៈ សាលាឧទ្ធរណ៍​ត្បូងឃ្មុំ នឹងបើកសវនការ​លើករណី​លោក ឆន ផល្លា សកម្មជនការពារ​ព្រៃឈើ និងដីធ្លីខេត្តរតន​គិរី​​វេលា​ម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅសាលាឧ​ទ្ធរណ៍ត្បូង​ឃ្មុំ ស្ថិតនៅ​ខេត្តត្បូងឃ្មុំ បន្ទាប់ពីដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​រកយុត្តិធម៌កាល​ពីឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មាន សាលាឧទ្ធរណ៍ត្បូងឃ្មុំ នឹងបើកសវនការលើករណីលោក ឆន ផល្លា សកម្មជនការពារព្រៃឈើ និងដីធ្លីខេត្តរតនគិរី Read More

សេចក្តីថ្លែងការណ៍រួម ប្រទេសកម្ពុជា និងអ៊ីតាលី មិនគួរណែនាំការស្មុំកូនអន្តរប្រទេសទេ

សេចក្តីថ្លែងការណ៍រួម ប្រទេសកម្ពុជា និងអ៊ីតាលី មិនគួរណែនាំការស្មុំកូនអន្តរប្រទេសទេ រាជធានីភ្នំពេញ ថ្ងៃពុធ ទី​ ២៨ ខែមិថុនា ឆ្នាំ ២០២៣ យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល មានរាយនាមដូចខាងក្រោម សូមស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីតាលី បញ្ឈប់នូវការបើកស្មុំកូនអន្ដរប្រទេសឡើងវិញ ។ ប្រទេសកម្ពុជា មិនបានអនុម័តកិច្ចគាំពារ ដែលនឹងការពារអត្ថប្រយោជន៍ល្អបំផុតរបស់កុមារ ឬទប់ស្កាត់ការកើតឡើងវិញ នូវការក្លែងបន្លំ និងអំពើពុករលួយធ្ងន់ធ្ងរ ដែលបានកត់សម្គាល់នៅក្នុងការស្មុំកូនអន្តរប្រទេសដែលកើតមានពីអតីតកាល ។ ប្រទេសជាច្រើន បានហាមឃាត់ការស្មុំកូនអន្តរប្រទេសពីប្រទេសកម្ពុជាពេញមួយទសវត្សរ៍ឆ្នាំ២០០០ បន្ទាប់ពីមានភស្ដុតាងជាច្រើននៃការអនុវត្តដែលប្រាសចាកពីច្បាប់ និងគ្មានសីលធម៌ …

សេចក្តីថ្លែងការណ៍រួម ប្រទេសកម្ពុជា និងអ៊ីតាលី មិនគួរណែនាំការស្មុំកូនអន្តរប្រទេសទេ Read More

សូមធានាសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ភ្នំពេញ ថ្ងៃទី១  ខែមិថុនា ឆ្នាំ២០២៣ សេចក្តីថ្លែងការណ៍រួម សូមធានាសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ យើងខ្ញុំ ជាក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីព ដូចមានរាយនាមខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សិទ្ធិចូលរួមប្រកួតប្រជែងរបស់គណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សភ្លើងទៀន ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលគ្រោងធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដោយសារតែនីតិវិធីបំពេញបែបបទ …

សូមធានាសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ Read More