សេចក្តីថ្លែងការណ៍រួមអំពី តម្រូវការចាំបាច់ និងបន្ទាន់ ទិវានារីអន្តរជាតិ ខួបលើកទី ១១៥ ក្រោមប្រធានបទ «អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់ស្រ្តី និងក្មេងស្រី»

យើងខ្ញុំ​​ទាំងអស់គ្នាជាតំណាង សមាគម សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើការ លើកកម្ពស់សិទ្ធិមនុស្សរបស់ស្រ្តីលើវិស័យការងារចម្រុះ ដូចជាឧស្សាហកម្មកាត់ដេរ ចំណីអាហារសេវាកម្ម សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ កម្មករសណ្ឋាគារ កាស៊ីណូ សំណង់ ការងារតាមផ្ទះ កសិករ ស្ត្រីជនបទ សហគមន៍ដីធ្លី អ្នករស់នៅក្នុង តំបន់មិនទាន់អភិវឌ្ឍន៍ និងបណ្តាញ​យុវជន ​បាន​រួមសហការគ្នារៀបចំទិវានារីអន្តរជាតិខួបលើកទី ១១៥ ក្រោមប្រធានបទ «អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់ស្រ្តី និងក្មេងស្រី»។

សេចក្តីថ្លែងការណ៍រួមអំពី តម្រូវការចាំបាច់ និងបន្ទាន់ ទិវានារីអន្តរជាតិ ខួបលើកទី ១១៥ ក្រោមប្រធានបទ «អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់ស្រ្តី និងក្មេងស្រី» Read More

សេចក្តីថ្លែងការណ៍

អង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ”អាដហុក” មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់កងរាជអាវុធហត្ថស្រុកអណ្តូងមាស ខេត្តរតនគិរី ចំនួន០៣នាក់មិនស្គាល់ឈ្មោះ ដែលបានចុះទៅធ្វើការតាមចាប់ខ្លួនតំណាងពលរដ្ឋទាំងយប់អធ្រាត្រទាក់ទិនករណីទំនាស់ដីធ្លី ។

សេចក្តីថ្លែងការណ៍ Read More

សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់បទចោទប្រកាន់លើអ្នកសារព័ត៌មាន ហែម វណ្ណា

ភ្នំពេញ, ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦ – យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល និង ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន  ដែលធ្វើការលើកកម្ពស់សេរីភាពបញ្ចេញមតិ និងសេរីភាព សារព័ត៌មាន អំពាវឲ្យមានការដោះលែង អ្នកសារព័ត៌មាន លោក ហែម វណ្ណា នៃស្ថាប័នសារព័ត៌មានអនឡាញ HVNN TV Online ក្នុងខេត្ត បន្ទាយមានជ័យ។

សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់បទចោទប្រកាន់លើអ្នកសារព័ត៌មាន ហែម វណ្ណា Read More

សេចក្ដីថ្លែងការណ៍រួម បួនឆ្នាំនៃកូដកម្មនៅណាហ្គាវើលដ៏(Naga World) ” យើងរួបរួមជាតិ ដោយចាប់ផ្តើមដោះស្រាយវិវាទនៅណាហ្គាវើលដ៏ “

រាជធានីភ្នំពេញ,ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ចាប់តាំងពី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ​ដល់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ គឺគម្រប់៤ឆ្នាំហើយ ដែលបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៏បានចេញមកធ្វើកូដកម្ម ដើម្បីទាមទារយុត្តិធម៌ ការពារសិទ្ធិការងារ ព្រមទាំងការពារសេរីភាពសហជីពឯករាជ្យ​ «សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ ហៅកាត់ថា(LRSU) ដែលតែងតែត្រូវបានក្រុមហ៊ុនរិះរកវិធីសាស្ត្រ​ក្នុងការបញ្ឈប់ បណ្តេញចេញ ធ្វើទុក្ខបុកម្នេញពីមួយជំនាន់ ទៅមួយជំនាន់ ក្នុងការប៉ុនប៉ងរំលាយសហជីពដែលបង្កើតឡើងដោយការព្រមព្រៀងរបស់កម្មករ ដោយយកមូលហេតុមិនត្រឹមត្រូវជាច្រើន ចាប់តាំងពីឆ្នាំ២០០៩ រហូតមក។

សេចក្ដីថ្លែងការណ៍រួម បួនឆ្នាំនៃកូដកម្មនៅណាហ្គាវើលដ៏(Naga World) ” យើងរួបរួមជាតិ ដោយចាប់ផ្តើមដោះស្រាយវិវាទនៅណាហ្គាវើលដ៏ “ Read More

លិខិតថ្កោលទោសចំពោះ ការឈ្លានពានរបស់ប្រទេសថៃ និងការរំលោភសិទ្ធិមនុស្សមកលើប្រជាពលរដ្ឋកម្ពុជា

អង្គការសង្គមស៊ីវិលកម្ពុជាដែលបានគាំទ្រដូចមានខាងនេះ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់កម្លាំងយោធាប្រដាប់អាវុធឈ្លានពានយោធា និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិដែល បានប្រព្រឹត្តិទ្បើងដោយរដ្ឋាភិបាល/យោធាថៃនៅក្នុងទឹកដីកម្ពុជា។ ទង្វើទាំងនេះបង្កើតជា    ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងបានបង្ហាញនូវការគំរាមកំហែងដោយផ្ទាល់ដល់ពលរដ្ឋស៊ីវិល សន្តិភាពក្នុងតំបន់ និង​នីតិសាកល។

លិខិតថ្កោលទោសចំពោះ ការឈ្លានពានរបស់ប្រទេសថៃ និងការរំលោភសិទ្ធិមនុស្សមកលើប្រជាពលរដ្ឋកម្ពុជា Read More

សេចក្តីថ្លែងការណ៍រួម ប្រកាសថ្មីរបស់ក្រសួងព័ត៌មាន មិនមានការប្រឹក្សាយោបល់គ្រប់គ្រាន់ហើយរឹតត្បិតសេរីភាពសារព័ត៌មានកាន់តែខ្លាំងឡើង

ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ យើងខ្ញុំ ជាបណ្តាញអ្នកសារព័ត៌មាន និងក្រុមសង្គមស៊ីវិល​ដែលមានរាយនាមខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំង ដែលក្រសួងព័ត៌មាន បានចេញនូវប្រកាសថ្មីមួយ ស្តីពី “លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍” ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ព្រមទាំងផ្លាស់ប្តូរលក្ខខណ្ឌ​មួយចំនួន ក្នុងការទទួលបានប័ណ្ណអ្នកសារព័ត៌មាន (Press Card) ។ វិធានការទាំងពីរនេះ នឹងធ្វើឱ្យការរាយការណ៍ព័ត៌មានកាន់តែពិបាក កាន់តែគ្រោះថ្នាក់ និងរឹតត្បិតកាន់តែខ្លាំងទៅលើសេរីភាពសារព័ត៌មានដែលកំពុងចុះទន់ខ្សោយស្រាប់ ។

សេចក្តីថ្លែងការណ៍រួម ប្រកាសថ្មីរបស់ក្រសួងព័ត៌មាន មិនមានការប្រឹក្សាយោបល់គ្រប់គ្រាន់ហើយរឹតត្បិតសេរីភាពសារព័ត៌មានកាន់តែខ្លាំងឡើង Read More

សេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលកម្ពុជា ស្តីពីការការពារជនស៊ីវិល និងសន្តិសុខរបស់ស្ត្រី ក្នុងពេលមានភាពតានតឹងតាមព្រំដែន

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ យើងខ្ញុំ ដែលជាអង្គការសង្គមស៊ីវិលកម្ពុជា ដូចមានឈ្មោះក្នុង​ហត្ថលេខា​​ខាងក្រោម សូមបង្ហាញ​ក្ដី​ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរាយការណ៍​ករណីថ្មីៗ​ស្ដីពី​​ការរំលោភបំពានធ្ងន់ធ្ងរ​លើជន​​ស៊ីវិល​នៅតាមបណ្តោយ​ព្រំដែន​កម្ពុជា–ថៃ

សេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលកម្ពុជា ស្តីពីការការពារជនស៊ីវិល និងសន្តិសុខរបស់ស្ត្រី ក្នុងពេលមានភាពតានតឹងតាមព្រំដែន Read More

សេចក្តីថ្លែងការណ៍រួម ពង្រឹងសេវាកម្ម និងកិច្ចគាំពារដល់ពលករចំណាកស្រុក

ភ្នំពេញ ថ្ងៃទី០7 ខែតុលា ឆ្នាំ២០២៥ ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច ចំនួន ៩០០.០០០នាក់ បានវិលត្រឡប់មកពីប្រទេសថៃវិញ ចាប់តាំងពីមានការប៉ះទង្គិចខ្លាំងក្លានៅតាមព្រំដែនរវាងកម្ពុជា និងថៃ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មក ។ តួលេខនេះ គឺយោងតាមទិន្នន័យប៉ាន់ប្រមាណរបស់រាជរដ្ឋាភិបាលកម្ពុជា ។

សេចក្តីថ្លែងការណ៍រួម ពង្រឹងសេវាកម្ម និងកិច្ចគាំពារដល់ពលករចំណាកស្រុក Read More

សេចក្តីថ្លែងការណ៍រួម សម្ព័ន្ធសហជីព សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិល បង្ហាញគោលជំហររួមគ្នា ស្នើការតម្លើងប្រាក់ឈ្នួលអប្បបរមាយ៉ាងតិចចំនួន ២៣២ ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៦

រាជធានីភ្នំពេញ​ ថ្ងៃទី០២ ខែកញ្ញា​ ឆ្នាំ២០២៥ យើង​ខ្ញុំ​ជា​សម្ព័ន្ធសហជីព​ សហព័ន្ធ​សហជីព និង​​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​រាយ​នាម​ខាងក្រោម​ សូម​បង្ហាញ​គោល​ជំហររួមគ្នាស្នើ​ការ​តម្លើង​ប្រាក់ឈ្នួល​អប្បបរមាយ៉ាង​តិច​ចំនួន​ ២៣២ ដុល្លារ​អាមេរិក ក្នុង​មួយ​ខែសម្រាប់​កម្ម​ករ​និយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែក​ជើង​ និង​ផលិត​ផល​ធ្វើដំណើរសម្រាប់ឆ្នាំ២០២៦។ ​សំណើរួម​លើ​ការ​​តម្លើង​​ប្រាក់ឈ្នួលអប្បបរមា​ចំនួន ​​២៣២ ដុល្លារអាមេរិក​​ នេះ គឺ​ផ្អែក​លើស្ថាន​ភាព​ចាំបាច់ទាក់ទងនឹង​​ការ​ចំណាយ​ជាក់ស្តែង​​​របស់​កម្មករ​និយោជិត​ និង​សមត្ថភាព​​សេដ្ឋកិច្ចរបស់​ប្រទេស​កម្ពុជា​​។

សេចក្តីថ្លែងការណ៍រួម សម្ព័ន្ធសហជីព សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិល បង្ហាញគោលជំហររួមគ្នា ស្នើការតម្លើងប្រាក់ឈ្នួលអប្បបរមាយ៉ាងតិចចំនួន ២៣២ ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៦ Read More

សេចក្តីថ្លែងការណ៍រួម សូមដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់ ដែលត្រូវបានចាប់ខ្លួន

រាជធានីភ្នំពេញ និង បាងកក ថ្ងៃសុក្រ ទី ២៩ ខែសីហា ឆ្នាំ ២០២៥ យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលកម្ពុជា និងថៃ ដូចមានរាយនាមខាងក្រោម សូមអំពាវនាវដល់រាជរដ្ឋាភិបាលថៃ សូមដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់ ជាបន្ទាន់ និងឥតលក្ខខណ្ឌ ដើម្បីឱ្យអ្នកទាំងនោះអាចត្រឡប់មកជួបជុំ​ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ នៅក្នុងប្រទេសវិញ ។ គិតត្រឹមថ្ងៃនេះ ទាហានកម្ពុជាទាំង ១៨ នាក់ ត្រូវបានចាប់ និងឃុំខ្លួននៅក្នុងប្រទេសថៃ អស់រយៈពេល …

សេចក្តីថ្លែងការណ៍រួម សូមដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់ ដែលត្រូវបានចាប់ខ្លួន Read More

សូមកុំអនុម័តលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ សូមកុំដកហូតសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរ

ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ យើងខ្ញុំមានការព្រួយបារម្ភជាខ្លាំង ចំពោះដំណើរការធ្វើសេចក្តីព្រាងវិសោធនកម្មនៃច្បាប់ស្តីពីសញ្ជាតិដែលអាចនឹងត្រូវបានចែង យ៉ាងស្រពិចស្រពិល ក្នុងការអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចដកហូតសញ្ជាតិខ្មែរពីប្រជាពលរដ្ឋបាន ហើយនិងអាចនឹង មានផលប៉ះពាល់អវិជ្ជមានយ៉ាងសម្បើម មកលើសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរគ្រប់រូប ។

សូមកុំអនុម័តលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ សូមកុំដកហូតសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរ Read More

សេចក្តីថ្លែងការណ៍រួម ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលជំរុញឱ្យមានការការពារអ្នកសារព័ត៌មាន និងការរាយការណ៍ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈអំឡុងពេលជម្លោះព្រំដែន កម្ពុជា-ថៃ

យើងខ្ញុំ ជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលធ្វើការលើសេរីភាពសារព័ត៌មាន ការការពារអ្នក​សារព័ត៌មាន ​ការរាយការណ៍ព័ត៌​មាន​ប្រកបដោយវិជ្ជាជីវៈ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍នេះ ដែល​ផ្តោតលើការ​ផ្សព្វផ្សាយ​ព័ត៌មានថ្មីៗទាក់ទងនឹងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ និងសុវត្ថិភា​ពរបស់អ្នកសារព័ត៌មាន ដែល          រាយការណ៍ពីតំបន់ជម្លោះនោះ។ យើងខ្ញុំសូម​បញ្ជាក់​​ថា អ្នក​សារព័ត៌មានមិនមែន​ជា​គោលដៅ​នៅក្នុងជម្លោះនោះទេ រួម​ទាំង​ជម្លោះ​ប្រដាប់​អាវុធផងដែរ។ សុវត្ថិភាព និងឯករាជ្យភាពរបស់ពួកគេត្រូវតែគោរព និងការពារគ្រប់ពេលវេលាជាមួយនឹងកាតព្វ​កិច្ចរាយការណ៍​ចំពោះជម្លោះដែលកើតឡើង  ឬបរិយាកាសរាយការណ៍ដ៏រសើបនោះផងដែរ។ យើងសូមជំរុញឱ្យ អាជ្ញាធរកម្ពុជា-ថៃ ផ្តល់​ព័ត៌មាន​ទាន់ហេតុការណ៍ និងត្រឹមត្រូវសម្រាប់ការផ្សាយព័ត៌មាន ដើម្បីធានាឱ្យ បានទាន់ពេលវេលា និងតម្លាភាពក្នុង​ការទទួល​បានព័ត៌មាន ដែលអាចទុកចិត្តបាន និងធានាសុវត្ថិភាព និងសេរីភាព សម្រាប់អ្នកសារព័ត៌មាន​ទាំងអស់​ដែលរាយការណ៍​អំពីបញ្ហានេះ។ យើងខ្ញុំសូមជំរុញឱ្យភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ក្នុងតំបន់ …

សេចក្តីថ្លែងការណ៍រួម ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលជំរុញឱ្យមានការការពារអ្នកសារព័ត៌មាន និងការរាយការណ៍ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈអំឡុងពេលជម្លោះព្រំដែន កម្ពុជា-ថៃ Read More