ព្រះអាជ្ញាស្នើសុំ ឱ្យចៅក្រមពិចារណាលើសំណុំរឿងប្រធានសហជីពប្រជាធិបតេយ្យ កម្មករ នៃ ក្រុមហ៊ុន មេន អ៊ូ ហ្គាមេន

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២រសៀល សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើលោក ពេជ ពិសិទ្ធ សមាជិកគណៈកម្មការអចិន្ត្រៃយ៍ជាអនុប្រធានទី៣ ប្រចាំសាលា ខេត្តព្រះសីហនុ នៃសម្ព័ន្ធសហជីពកាត់ដេសម្លៀកបំពាក់ និងឧស្សាហកម្ម (សសស) ហៅសម្ព័ន្ធ អេអាយ និងជាប្រធានសហជីពប្រជាធិបតេយ្យ កម្មករ នៃ ក្រុមហ៊ុន មេន អ៊ូ ហ្គាមេន

ព្រះអាជ្ញាស្នើសុំ ឱ្យចៅក្រមពិចារណាលើសំណុំរឿងប្រធានសហជីពប្រជាធិបតេយ្យ កម្មករ នៃ ក្រុមហ៊ុន មេន អ៊ូ ហ្គាមេន Read More

សេចក្តីថ្លែងការណ៍រួមអំពី តម្រូវការចាំបាច់ និងបន្ទាន់ ទិវានារីអន្តរជាតិ ខួបលើកទី ១១៥ ក្រោមប្រធានបទ «អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់ស្រ្តី និងក្មេងស្រី»

យើងខ្ញុំ​​ទាំងអស់គ្នាជាតំណាង សមាគម សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើការ លើកកម្ពស់សិទ្ធិមនុស្សរបស់ស្រ្តីលើវិស័យការងារចម្រុះ ដូចជាឧស្សាហកម្មកាត់ដេរ ចំណីអាហារសេវាកម្ម សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ កម្មករសណ្ឋាគារ កាស៊ីណូ សំណង់ ការងារតាមផ្ទះ កសិករ ស្ត្រីជនបទ សហគមន៍ដីធ្លី អ្នករស់នៅក្នុង តំបន់មិនទាន់អភិវឌ្ឍន៍ និងបណ្តាញ​យុវជន ​បាន​រួមសហការគ្នារៀបចំទិវានារីអន្តរជាតិខួបលើកទី ១១៥ ក្រោមប្រធានបទ «អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់ស្រ្តី និងក្មេងស្រី»។

សេចក្តីថ្លែងការណ៍រួមអំពី តម្រូវការចាំបាច់ និងបន្ទាន់ ទិវានារីអន្តរជាតិ ខួបលើកទី ១១៥ ក្រោមប្រធានបទ «អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់ស្រ្តី និងក្មេងស្រី» Read More

សាលាដំបូងរាជធានីភ្នំពេញបន្តបើកសវនាការសំណុំរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ  សាលាដំបូងរាជធានីភ្នំពេញបានបន្តបើកសវនាការលើសំណុំរឿង ពាក់ព័ន្ធនឹងក្រុមអ្នកបញ្ចេញមតិលើបញ្ហាតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម  (CLV)  ដែលក្នុងនោះរួមមាន៖

សាលាដំបូងរាជធានីភ្នំពេញបន្តបើកសវនាការសំណុំរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV Read More

សេចក្តីថ្លែងការណ៍

អង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ”អាដហុក” មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់កងរាជអាវុធហត្ថស្រុកអណ្តូងមាស ខេត្តរតនគិរី ចំនួន០៣នាក់មិនស្គាល់ឈ្មោះ ដែលបានចុះទៅធ្វើការតាមចាប់ខ្លួនតំណាងពលរដ្ឋទាំងយប់អធ្រាត្រទាក់ទិនករណីទំនាស់ដីធ្លី ។

សេចក្តីថ្លែងការណ៍ Read More

លោក នី សុខា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ដើម្បីពង្រឹងកិច្ចសហការ រវាងអង្គការសមាគមអាដហុក និងរដ្ឋបាលខេត្តកំពង់ធំ

នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម នួន ផារត្ន័  អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងសហការី បានអនុញ្ញាតឱ្យប្រតិភូអង្គការសមាគមអាដហុក ដឹកនាំដោយ លោក នី សុខា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ដើម្បីពង្រឹងកិច្ចសហការ រវាងអង្គការសមាគមអាដហុក និងរដ្ឋបាលខេត្ត ព្រមទាំងពិភាក្សាជុំវិញករណីដីធ្លីនៅតំបន់អូរជ័រចុង ទួលតាម៉េត និងភ្នំតាមោក …

លោក នី សុខា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ដើម្បីពង្រឹងកិច្ចសហការ រវាងអង្គការសមាគមអាដហុក និងរដ្ឋបាលខេត្តកំពង់ធំ Read More

កិច្ចពិគ្រោះយោបល់ស្តីពី «ការប្រឈមពាក់ព័ន្ធសិទិ្ធការងារ លក្ខខណ្ឌការងារ យេនឌ័រ និងរបបសន្តិសុខសង្គម»

នៅក្រោមគម្រោង «លក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករចម្ការចេក និងចម្ការកៅស៊ូ» ដែលបាននឹងកំពុងអនុវត្តដោយអង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា “អាដហុក” សហការជាមួយ អង្គការវីវើលដ៍ “WE World” និង អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី “LSCW” ក្រោមការគាំទ្រមូលនិធិដោយសហភាពអ៊ីរ៉ុប(EU) ។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី បានរៀបចំកិច្ចពិគ្រោះយោបល់ស្តីពី «ការប្រឈមពាក់ព័ន្ធសិទិ្ធការងារ លក្ខខណ្ឌការងារ យេនឌ័រ និងរបបសន្តិសុខសង្គម» ដែលបានប្រព្រឹត្តនៅសណ្ឋាគាររ៉ូយ៉ាល់ខេត្តកំពង់ធំ។ ។ កិច្ចពិគ្រោះយោបល់នេះ មានអ្នកចូលរួមសរុប …

កិច្ចពិគ្រោះយោបល់ស្តីពី «ការប្រឈមពាក់ព័ន្ធសិទិ្ធការងារ លក្ខខណ្ឌការងារ យេនឌ័រ និងរបបសន្តិសុខសង្គម» Read More

សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់បទចោទប្រកាន់លើអ្នកសារព័ត៌មាន ហែម វណ្ណា

ភ្នំពេញ, ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦ – យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល និង ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន  ដែលធ្វើការលើកកម្ពស់សេរីភាពបញ្ចេញមតិ និងសេរីភាព សារព័ត៌មាន អំពាវឲ្យមានការដោះលែង អ្នកសារព័ត៌មាន លោក ហែម វណ្ណា នៃស្ថាប័នសារព័ត៌មានអនឡាញ HVNN TV Online ក្នុងខេត្ត បន្ទាយមានជ័យ។

សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់បទចោទប្រកាន់លើអ្នកសារព័ត៌មាន ហែម វណ្ណា Read More

សាលាឧទ្ធណ៍រាជធានីភ្នំពេញបានបើកសវនាការជម្រះក្តីលើបណ្តឹងលោក កើត សារ៉ាយ

នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សាលាឧទ្ធណ៍រាជធានីភ្នំពេញ បានបើកសវនាការជម្រះក្តីលើបណ្តឹងលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ (KSILA) ដោយតម្កល់ទុកសាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។

សាលាឧទ្ធណ៍រាជធានីភ្នំពេញបានបើកសវនាការជម្រះក្តីលើបណ្តឹងលោក កើត សារ៉ាយ Read More

ពលរដ្ឋបិទផ្លូវតវ៉ាឱ្យក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា ដោះស្រាយជូនពួកគាត់

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៨និង៣០នាទី ពលរដ្ឋប្រមាណជិត ២០០នាក់ ដែលសុទ្ធតែជនរងគ្រោះដោយសារការទិញអចលទ្រព្យ បានឡើងមកតវ៉ា បិទផ្លូវ លេខ១០០៣ ស្ថិតក្នុងភូមិកំបោសង្ឃ សង្កាត់ស្វាយប៉ាក ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីឱ្យមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញមកដោះស្រាយជូនពួកគាត់។

ពលរដ្ឋបិទផ្លូវតវ៉ាឱ្យក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា ដោះស្រាយជូនពួកគាត់ Read More

សេចក្ដីថ្លែងការណ៍រួម បួនឆ្នាំនៃកូដកម្មនៅណាហ្គាវើលដ៏(Naga World) ” យើងរួបរួមជាតិ ដោយចាប់ផ្តើមដោះស្រាយវិវាទនៅណាហ្គាវើលដ៏ “

រាជធានីភ្នំពេញ,ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ចាប់តាំងពី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ​ដល់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ គឺគម្រប់៤ឆ្នាំហើយ ដែលបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៏បានចេញមកធ្វើកូដកម្ម ដើម្បីទាមទារយុត្តិធម៌ ការពារសិទ្ធិការងារ ព្រមទាំងការពារសេរីភាពសហជីពឯករាជ្យ​ «សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ ហៅកាត់ថា(LRSU) ដែលតែងតែត្រូវបានក្រុមហ៊ុនរិះរកវិធីសាស្ត្រ​ក្នុងការបញ្ឈប់ បណ្តេញចេញ ធ្វើទុក្ខបុកម្នេញពីមួយជំនាន់ ទៅមួយជំនាន់ ក្នុងការប៉ុនប៉ងរំលាយសហជីពដែលបង្កើតឡើងដោយការព្រមព្រៀងរបស់កម្មករ ដោយយកមូលហេតុមិនត្រឹមត្រូវជាច្រើន ចាប់តាំងពីឆ្នាំ២០០៩ រហូតមក។

សេចក្ដីថ្លែងការណ៍រួម បួនឆ្នាំនៃកូដកម្មនៅណាហ្គាវើលដ៏(Naga World) ” យើងរួបរួមជាតិ ដោយចាប់ផ្តើមដោះស្រាយវិវាទនៅណាហ្គាវើលដ៏ “ Read More

លិខិតថ្កោលទោសចំពោះ ការឈ្លានពានរបស់ប្រទេសថៃ និងការរំលោភសិទ្ធិមនុស្សមកលើប្រជាពលរដ្ឋកម្ពុជា

អង្គការសង្គមស៊ីវិលកម្ពុជាដែលបានគាំទ្រដូចមានខាងនេះ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់កម្លាំងយោធាប្រដាប់អាវុធឈ្លានពានយោធា និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិដែល បានប្រព្រឹត្តិទ្បើងដោយរដ្ឋាភិបាល/យោធាថៃនៅក្នុងទឹកដីកម្ពុជា។ ទង្វើទាំងនេះបង្កើតជា    ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងបានបង្ហាញនូវការគំរាមកំហែងដោយផ្ទាល់ដល់ពលរដ្ឋស៊ីវិល សន្តិភាពក្នុងតំបន់ និង​នីតិសាកល។

លិខិតថ្កោលទោសចំពោះ ការឈ្លានពានរបស់ប្រទេសថៃ និងការរំលោភសិទ្ធិមនុស្សមកលើប្រជាពលរដ្ឋកម្ពុជា Read More