នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ គម្រោងលក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករចម្ការកៅស៊ូ និងចម្ការចេកនៅប្រទេសកម្ពុជា នៃអង្គការសមាគមអាដហុក (អាដហុក) បានរៀបចំកិច្ចសន្ទនាមួយស្តីពី «លក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករចម្ការកៅស៊ូ និងចម្ការចេក» នៅខេត្តកំពង់ចាម ដោយមានការចូលរួមពីសហជីព តំណាងកម្មករនិយោជិក និងតំណាងក្រុមហ៊ុនចម្ការកៅស៊ូ និងចម្ការចេក សរុបចំនួន២៨នាក់ ក្នុងនោះមានស្រី្តចំនួន១៧នាក់។ កិច្ចសន្ទនានេះរៀបចំឡើងក្នុងគោលបំណងបើកឱ្យមានកិច្ចពិភាក្សាអំពីបញ្ហាប្រឈមនានា ស្វែងរកដំណោះស្រាយ និងផ្តល់នូវអនុសាសន៍ប្រកបដោយស្ថាបនា ក៏ដូចជាតស៊ូមតិទៅស្ថាប័នពាក់ព័ន្ធនានាឱ្យឆ្លើយតបទៅនឹងតម្រូវការ និងការការពារផលប្រយោជន៍របស់កម្មករ សហជីព និងនយោជកផងដែរ។



