រចនាសម្ព័ន្ធគ្រប់គ្រង
១. ក្រុមប្រឹក្សាភិបាល
ក្រុមប្រឹក្សាភិបាល ជាស្ថាប័នដែលមានសិទិ្ធអំណាចក្នុងការធ្វើសេចក្តីសម្រេចខ្ពស់បំផុតរបស់អង្គការអាដហុក។ ក្រុមប្រឹក្សាភិបាលកំណត់និងការពារទស្សនៈវិស័យ និងបេសកកម្មរបស់អង្គការអាដហុក និងតម្រង់ទិសអង្គការ ដើម្បីឈានឆ្ពោះទៅដល់គោលដៅរបស់ខ្លួន។ សមាជិកក្រុមប្រឹក្សាភិបាល ចូលរួមត្រួតពិនិត្យ ដើម្បីធានាបន្តនិរន្តរភាពលារងាររបស់អង្គការអាដហុកស្របតាមបរិបទខាងក្រៅ។ ក្រុមប្រឹក្សាផ្តល់ការគាំទ្រដល់គណៈកម្មាធិការគ្រប់គ្រង និងបុគ្គលិកឈានទៅសម្រេចនូវគោលបំណង គោលដៅ និងកម្មវិធីរបស់ខ្លួន។ ក្រុមប្រឹក្សាភិបាលមានសមាសភាពសរុបទាំងអស់ចំនួន ៥ រូប រួមមាន៖
- លោក សឺន សែត ប្រធានក្រុមប្រឹក្សាភិបាល
- លោក យ៉ង់ គឹមអេង អនុប្រធានក្រុមប្រឹក្សាភិបាល
- លោកស្រី ចាណែត ឃីង (Janet King)សមាជិក
- លោកស្រី ម៉ី សម្ផស សមាជិក
- លោក នាង សុវ៉ាត សមាជិក
២. គណៈកម្មាធិការគ្រប់គ្រង
គណៈកម្មាធិការគ្រប់គ្រង ជាស្ថាប័នប្រតិបត្តិរបស់អង្គការអាដហុក មានភារកិច្ចសម្របសម្រួល និងធានាថា រាល់កម្មវិធីទាំងអស់ដំណើរការទៅប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ទាំងកម្មវិធីប្រតិបត្តិ និងហិរញ្ញវត្ថុ។
សមាសភាពរបស់គណៈកម្មាធិការគ្រប់គ្រង មានសមាជិកសរុបទាំងអស់ចំនួន ៦ រូប រួមមាន៖
- លោក ធន សារ៉ាយ ប្រធានអង្គការ ជាប្រធានគណៈកម្មាធិការគ្រប់គ្រង
- លោក មាស សាវ៉ាត អគ្គលេខា ជាអនុប្រធាន
- លោក នី សុខា ប្រធានផ្នែកសិទិ្ធមនុស្ស និងដីធ្លី ជាសមាជិក
- លោកស្រី ឆន សុគន្ធា ប្រធានផ្នែកសិទ្ធិស្រ្តី និងកុមារ ជាសមាជិក
- លោក ហាស់ បូរ៉ា ប្រធានផ្នែកហិរញ្ញវត្ថុ ជាសមាជិក
- លោក ណៃ វ៉ង់ដា ប្រធានផ្នែករដ្ឋបាល ជាសមាជិក។
