វគ្គផ្សព្វផ្សាយចំនួន២ស្តីពី «ផ្នត់គំនិតយេនឌ័រ និងហិង្សាទាក់ទងនឹងយេនឌ័រ»

ក្រោមគម្រោងលក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករចំការចេក និងកៅស៊ូនៅប្រទេសកម្ពុជា ដែលទទួលបានការគាំទ្រមូលនិធិពីសហភាពអឺរ៉ុប អង្គការសមាគមអាដហុកប្រចាំខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានរៀបចំវគ្គផ្សព្វផ្សាយចំនួន២ស្តីពី «ផ្នត់គំនិតយេនឌ័រ និងហិង្សាទាក់ទងនឹងយេនឌ័រ» ដែលប្រព្រឹត្តនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅខេត្តត្បូងឃ្មុំ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកំពង់ចាម ដែលមានចូលរួមសរុបចំនួន៦០នាក់ ក្នុងនោះមានស្រ្តីចំនួន៣០នាក់។ វគ្គផ្សព្វផ្សាយនេះមានគោលបំណងផ្តល់ចំណេះដឹងអំពីយេនឌ័រ តួនាទីយេនឌ័រនៅន្លែងធ្វើការ ការរើសអើង និងការបៀតបៀនផ្លូវភេទ ការជួញដូរមនុស្ស ការជួញដូរកម្លាំងពលកម្ម លក្ខខណ្ឌការងារសមរម្យ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស)។