នៅថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ គម្រោងលក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករចម្ការកៅស៊ូ និងចម្ការចេកនៅប្រទេសកម្ពុជា សម្របសម្រួល និងអនុវត្តដោយអង្គការសមាគមអាដហុកសាខាខេត្តកំពង់ចាម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យ នីតិរដ្ឋ គោលការណ៍ជាមូលដ្ឋាននៃសិទិ្ធការងារ»។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមជាកម្មករ កម្មការិនី សមាជិកសហគមន៍ និងអ្នកការពារសិទិ្ធការងារចំនួន៣០នាក់ ក្នុងនោះមានស្រ្តី ១៧នាក់។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ចំណេះដឹង និងពង្រឹងសមត្ថភាពដល់អ្នកចូលរួមអំពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ធុរ:កិច្ច និងសិទិ្ធមនុស្សជាមូលដ្ឋាន។