អាដហុករក​ឃើញ​ថា លំនៅដ្ឋាន​ត្រូវបាន​សាង​សង់​ដោយ​គ្មាន​គុណភាព​សម្រាប់​ពលរដ្ឋ​

11815884_630824653725644_415625743_nមន្ត្រី​សិទ្ធិ​មនុស្ស​នៃ ​សមាគម​ ការពារ​សិទ្ធិ​មនុស្ស ​អាដហុក បាន​រក​ឃើញ​ថា សំណង់​លំនៅដ្ឋាន ​ដែល​ជា​ផ្នែក ​មួយ​នៃ ​គម្រោងទំនប់​វារីអគ្គិសនី ​សេសាន​ក្រោម ២ ត្រូវ​បាន​សាង​សង់ ​ឡើង​ដោយ ​គ្មាន​គុណភាព ខណៈ​ដែល ​អាជ្ញាធរ​ ខេត្ត​ស្ទឹងត្រែង ​បាន​ជូន ​ដំណឹង​ឲ្យ ​ប្រជា​ ពលរដ្ឋ​ជាង ១០០​គ្រួសារ​ ត្រៀម​ផ្លាស់​ប្ដូរ​ ទៅ​ទីតាំង​ថ្មី​នេះ។

លោក ហូ សំអុល មន្ត្រី​សម្រប ​សម្រួល​ សមាគម​ ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ប្រចាំ​ខេត្ត​ស្ទឹងត្រែង បាន​ឲ្យ​ដឹង​ថា លោក​បាន ​ទៅ​ពិនិត្យ​ មើល​លំនៅដ្ឋាន​ថ្មី​ ទាំង​នោះ​ជា មួយ ​អាជ្ញាធរ​ ខេត្ត​ស្ទឹងត្រែង​ ស្ថិត​នៅ​ត្រង់ ​ចំណុចអូរសូ ​នៃ ​ភូមិ​ច្រប់ ឃុំ​ក្បាលរមាស ស្រុក​សេសាន ហើយ​មើល​ឃើញ​ថា លំនៅដ្ឋាន​នោះ បាន​ខូច​ខាត​ មុន​​ប្រជាពលរដ្ឋ​ ចូល​ទៅ​រស់ ​នៅ​ទៅ​ទៀត។

លោក​បញ្ជាក់​ថា លំនៅដ្ឋាន​ថ្មី​ទាំងនោះ ត្រូវ​បាន​សាង់​សង់​ឡើង​ជា​ថ្នូរ​នឹង​ការ​ផ្លាស់​ប្ដូរ​ទីតាំង​របស់​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ​មក​ពី​ភូមិ​ស្រែស្រណុក និង​ភូមិ​ច្រប់ ឃុំ​ក្បាលរមាស ស្រុកសេសាន នៅ​ក្នុង​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២៕