សេចក្តីថ្លែងការណ៍រួម សម្ព័ន្ធសហជីព សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិល បង្ហាញគោលជំហររួមគ្នា ស្នើការតម្លើងប្រាក់ឈ្នួលអប្បបរមាយ៉ាងតិចចំនួន ២៣២ ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៦
រាជធានីភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ យើងខ្ញុំជាសម្ព័ន្ធសហជីព សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិល ដែលមានរាយនាមខាងក្រោម សូមបង្ហាញគោលជំហររួមគ្នាស្នើការតម្លើងប្រាក់ឈ្នួលអប្បបរមាយ៉ាងតិចចំនួន ២៣២ ដុល្លារអាមេរិក ក្នុងមួយខែសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរសម្រាប់ឆ្នាំ២០២៦។ សំណើរួមលើការតម្លើងប្រាក់ឈ្នួលអប្បបរមាចំនួន ២៣២ ដុល្លារអាមេរិក នេះ គឺផ្អែកលើស្ថានភាពចាំបាច់ទាក់ទងនឹងការចំណាយជាក់ស្តែងរបស់កម្មករនិយោជិត និងសមត្ថភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍រួម សម្ព័ន្ធសហជីព សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិល បង្ហាញគោលជំហររួមគ្នា ស្នើការតម្លើងប្រាក់ឈ្នួលអប្បបរមាយ៉ាងតិចចំនួន ២៣២ ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៦ Read More