សេចក្ដីថ្លែងការណ៍ សមត្ថកិច្ចរដ្ឋាភិបាល បាញ់បង្រ្កាបបាតុករ អោយស្លាប់ និង របួស

សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមធ្វើការថ្កោលទោស ចំពោះការបង្រ្កាប បាតុកម្មអហិង្សា របស់កម្មករោងចក្រ នៅផ្លូវវ៉េងស្រេង ដោយកងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាល កម្ពុជា ដែលបានប្រើអាវុធ បាញ់ទៅលើហ្វូងបាតុករ ដែលគ្មានអាវុធ។ នៅក្នុងការបង្រ្កាបនោះ រដ្ឋាភិបាលបានប្រើប្រាស់ កងកម្លាំង កងរាជអាវុធហត្ថ ប្រមាណជាង ២,០០០នាក់ ធ្វើការបាញ់បង្រ្កាប ទៅលើហ្វូងកម្មក គ្មានអាវុធ ដែលបណ្ដាលអោយកម្មក ចំនួន យ៉ាងតិច ៥នាក់ស្លប់ ជាង២០ នាក់រងរបួសធ្ងន់ស្រា ដោយសារ​ការបាញ់ប្រហារ ពីសមត្ថកិច្ច ហើយក៏មាន …

សេចក្ដីថ្លែងការណ៍ សមត្ថកិច្ចរដ្ឋាភិបាល បាញ់បង្រ្កាបបាតុករ អោយស្លាប់ និង របួស Read More

សេចក្ដីថ្លែងការណ៍ ទាហានឆ័ត្រយោងកងពល៩១១ និង ប៉ូលិសក្រុងភ្នំពេញ ប្រើអំពើហិង្សា បង្រ្កាប បាតុកម្មអហិង្សា

សមាគមការពារសិទ្ធិមនុស្ស អាដហុក ចាត់ទុក ការបង្រ្កាប ដោយប្រើអំពើហិង្សា ពីសំណាក់ កម្លាំងទាហាន ឆត្រយោង លេខ ៩១១ ដែលមាន ចំនួន ប្រមាណជា ៦០ នាក់ និង ប៉ូលិស ប្រហែលជា ៥០នាក់ ដោយមានកាំភ្លើងអាកា កាំភ្លើងខ្លី ដំបង ដំបងឆក់ និងខែល សំរាប់ការពារ ទៅលើក្រុម កម្មករ រោងចក្រ យ៉ាក ចីញ ប្រហែល ១០០នាក់ ដែលកំពុង ធ្វើកូដកម្មអហិង្សា នៅខាងមុខ រោងចក្រដោយមាន ការចាប់ខ្លួន តំណាងកម្មករ និង កម្មករ ចំនួន ប្រហែល​១០នាក់ ព្រមទាំង វាយកម្មករ អោយរងរបួសធ្ងន់ ជាអំពើរំលោភច្បាប់ និងរំលោភ​សិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ។ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ មានកម្មករ រោងចក្រ ចាក់ជីង ប្រមាណ ១០០នាក់បានធ្វើកូដកម្ម មិនចូលធ្វើការ និងអំពាវនាវ អោយកម្មករ ដែលនៅក្នុងរោងចក្រ ប្រមាណ ៥,០០០ នាក់ ចូលរួមធ្វើកូដកម្ម ទាំងអស់គ្នា ដើម្បីទាមទារអោយមានការ តំឡើងប្រាក់ខែគោល ១៦០$ ក្នុង ១ខែ។

ករណីប្រើអំពើហិង្សាដោយ កងកម្លាំងប្រដាប់អាវុធ ទៅលើក្រុមកម្មករ គ្មានអាវុធ នោះបានកើត ឡើងនៅម៉ោង ប្រហែលជា ៩ព្រឹក ទៅលើក្រុមកម្មករ ប្រហែល ១០០នាក់ នៅពេលដែលកម្មករ ទាំងនោះ កំពុងធ្វើកូដកម្មដោយសន្តិវិធី។ នៅក្នុងហេតុការណ៍នៃការបង្ក្រាប ដោយហិង្សា លើកទី១ នោះ កងកម្លាំងប្រដាប់អាវុធ បានចាប់ខ្លួនកម្មករ ចំនួន ៣នាក់ ដោយមិនអោយ ក្រុមអង្គការសង្គមស៊ីវិល ចូលជួបអ្នកទាំង ៣នាក់នោះទេ។ ក្រោយពីការបង្ក្រាប ទៅលើកទី១ នៅម៉ោង ប្រហែលជា ១១ និង ២០នាទី ថ្ងៃត្រង់ ក៏មានការបង្ក្រាបជាលើកទី២ ទៅលើក្រុមតំណាងកម្មករ ដែលដឹកនាំដោយ លោក វន ពៅ នៅពេលដែល ក្រុមនេះ បានដឹកនាំ កម្មករប្រមាណជា ២០នាក់ ដោយប្រើរ៉ឺម៉ក កង់៣ ចំនួន ២គ្រឿង ទៅឃោសនាអោយ កម្មករដែល នៅក្នុង រោងចក្រ ឈប់ធ្វើការ ដើម្បី ចូលរួម បាតុកម្ម និង កូដកម្មអហិង្សា ដើម្បីទាមទារ អោយមានការដំឡើងប្រាក់

សេចក្ដីថ្លែងការណ៍ ទាហានឆ័ត្រយោងកងពល៩១១ និង ប៉ូលិសក្រុងភ្នំពេញ ប្រើអំពើហិង្សា បង្រ្កាប បាតុកម្មអហិង្សា Read More

បាតុកម្មអហិង្សា បិទផ្លូវមុខទីស្ដីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ មានកម្មករប្រមាណជា ២០,០០០នាក់ បានជួបជុំគ្នានៅ ខាងមុខក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរង់ចាំ លទ្ធផលនៃ ការចរចាររវាង តំនាងកម្មករមកពី ៨សហជីព ជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការ​ចូលរួមពីតំណាងភាគីក្រុមហ៊ុន ដើម្បីពិភាក្សា អំពី ការតំឡើងប្រាក់ខែគោល របស់កម្មករ ដែលបានទាមទារ អោយបាន ១៦០$ ក្នុង ១ខែ។ ការពិភាក្សា បានចាប់ផ្ដើម ពីម៉ោងប្រហែល ៨ព្រឹក រហូតដល់ម៉ោង ប្រហែលជា ១១ ថ្ងៃត្រង់ ការពិភាក្សា ពុំទទួលបានលទ្ធផលអ្វីទាំងអស់ ដោយសារតែការពិភាក្សា នោះអវត្តមាន​តំនាងក្រុមហ៊ុន ដូចនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនហ៊ានធ្វើការសំរេចចិត្តអ្វីទាំងអស់។ ដោយមូលហេតុនៃការ ប្រជុំពិភាក្សា ពុំទទួលបានលទ្ធផល ក្រុមកម្មករ ទាំងអស់ ក៏បានសំរេចចិត្ត មកធ្វើការតវ៉ា នៅទីស្ដីការគណៈរដ្ឋមន្រ្តី ក៏ប៉ុន្តែ ត្រូវបាន កងកម្លាំង ក្រុងភ្នំពេញ ដែលមានចំនួន ប្រមាណជា ៣,០០០ នាក់ (ចេញមករារាំងនៅលើដងផ្លូវ) និងមាន កម្លាំងប្រដាប់អាវុធ ដែលមានចំនួន ជាច្រើនពាន់ នាក់ ផ្សេងទៀត បានត្រៀម នៅក្នុងបរិវេណនៃ ស្ថានីរថភ្លើង ប្រដាប់ដោយ អាវុធបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខែល ដំបងឆក់ និងអាចមាន អាវុធបាញ់គ្រាប់ពិត ដែលត្រៀមនៅក្នុងបរិវេណស្ថានីរថភ្លើង។ ដោយសារតែ ការដោះស្រាយ ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនទទួលបានលទ្ធផល ក្រុមកម្មករទាំងអស់នោះ ក៏បានធ្វើដំណើរមកទៅទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីទាមទារ សុំអោយនាយករដ្ឋមន្រ្តី ធ្វើការដោះស្រាយ បញ្ហាប្រាក់ខែ របស់ពួកគេ ប៉ុន្តែការធ្វើដំណើរ ត្រូវបាន កងកម្លាំងប្រដាប់ អាវុធបាន រារាំងដោយ ធ្វើការបិទ ផ្លូវមិនអោយ កម្មករអាចធ្វើការតវ៉ានៅខាងមុខ

បាតុកម្មអហិង្សា បិទផ្លូវមុខទីស្ដីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ Read More

បាតុកម្មអហិង្សាធំជាងគេនៅកម្ពុជា

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ ការរៀបចំមហាបាតុកម្មអហិង្សា របស់ គណបក្សសង្គ្រោះជាតិ បានដំណើរការទៅដោយ គ្មានអំពើហិង្សា​បើទោះបីជា ចំនួននៃ អ្នកចូលរួមក្នុង មហាបាតុកម្ម លើកនេះមានការកើនឡើងរហូតដល់ ប្រហែល ១លាននាក់ ដែលចំនួននេះ ច្រើនជាង បាតុកម្មអហិង្សា ដែលបាន ធ្វើកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣ កន្លងមកក៏ដោយចុះ។ គោលបំណងនៃបាតុកម្មអហិង្សា កាលពីថ្ងៃទី២៩ ខែធ្នូ នៅតែរក្សា នូវគោលជំហរដើមរបស់ គណបក្សនេះ គឺទាមទារអោយមាន ការបោះឆ្នោតឡើងវិញ។ ដោយឡែក នៅក្នុងមហាបាតុកម្ម នេះយើងឃើញមានវត្តមាន របស់ លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសំបុកឃ្មុំ FM105 MHz បានចូលរួម និងបានប្រកាសជាសាធារណៈ អោយសមាជិករបស់ លោកចូលរួមក្នុង មហាបាតុកម្ម នោះផងដែរ។ ជាមួយគ្នានេះផងដែរ ក៏ឃើញមាន វត្តមាន របស់ លោក រ៉ុង ឈុន ជាប្រធានសមាគមគ្រូបង្រៀឯករាជ្យ និង សហជីព កម្មករជាច្រើន ក៏បានចូលរួម និងអំពាវនាវដល់​សមាជិករបស់ ពួកគេ អោយចូលរួម នៅក្នុងមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ ផងដែរ បើទោះបីជា គោលបំណងនៃការទាមទា របស់ពួកគេ មានលក្ខណៈខុសគ្នាក៏ពិតមែន។ មហាបាតុកម្មរបស់គណបក្ស សង្គ្រោះជាតិ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ បានបង្ហាញ នូវស្ថានភាពនយោបាយថ្មីមួយ គឺការរួបរួមគ្នា រវាង ក្រុមរបស់ លោក ម៉ម សូណង់ដូ លោក រ៉ុង ឈុន និង បណ្ដាសហជីព

បាតុកម្មអហិង្សាធំជាងគេនៅកម្ពុជា Read More

អំពើហិង្សាកើតឡើង រវាងកម្មករ កម្មការិនី​ ​រោងចក្រ ជាមួយកងរាជអាវុធហត្ថ

នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ សមាគអាដហុក បានធ្វើការអង្កេត នូវហេតុការណ៍ នៃ ការប៉ះទង្គិចគ្នា បណ្ដាលអោយមានអំពើ ហិង្សាកើតឡើងរវាង កម្មករ កម្មការិនី ប្រមាណជាជាង ២,០០០នាក់ មកពីរោងចក្រ ៦ផ្សេងៗគ្នា (ស៊ីនស៊ីលេកអិនហុង, ហុងវ៉ា, យ៉ាក ជីន, ម៉ាក់ លីន, ប៊ូ ថែម និងរោងចក្រស្បែកជើង មិនស្គាល់ឈ្មោះ) ជាមួយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រមាណជា ៣,០០០នាក់ នៅម៉ោងប្រហែលជា ៨ និង ៣០នាទីព្រឹក នៅត្រង់ចំណុច តំបន់សេដ្ឋកិច្ច ពិសេស ដែលមានចំងាយប្រមាណជា ២០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ ការប៉ះទង្គិចគ្នានេះបណ្ដាលមកពី កងរាជអាវុធហត្ថ បានវាយទៅលើ កម្មករ កម្មការិនី ៧នាក់ ដើម្បីអោយ​កម្មករ ដែលកំពុងស្រែកហៅ កម្មករ កម្មការិនី ដែលកំពុង ធ្វើការនៅក្នុង រោងចក្រ ដែលស្ថិតនៅក្នុង តំបន់ សេដ្ឋកិច្ចពិសេស អោយមកចូលរួមធ្វើបាតុកម្ម ដើម្បីទាមទារ ដំឡើងប្រាក់ខែ អោយបាន ១៦០$ ក្នុងមួយខែ នៅពេលដែល មានកម្មករ កម្មការិនី ជាច្រើន ម៉ឺន នាក់ ដែលកំពុង បន្តធ្វើការតវ៉ា ទាមទារអោយ ដំឡើងប្រាក់ខែ គោលដូចគ្នា។

នៅក្នុងព្រឹត្តការណ៍ ហិង្សានោះ កងរាជវុធហត្ថ បានវាយនឹងដំបងឆក់ ដែលបណ្ដាលអោយ កម្មករ កម្មការិនី ផ្ទុះកំហឹង ក៍បាន គប់ដុំថ្មទៅលើ កងរាជវុធហត្ថ ពេលនោះកងរាជអាវុធហត្ថ ក៏ បានបាញ់ គំរាម កម្មករ កម្មការិនី ប៉ុន្តែមិនមាន កម្មក កម្មការនីណា ម្នាក់បាន រងរបួស ដោយសារ គ្រាប់កាំភ្លើងនោះទេ។ តែទោះជាយ៉ាងណាក្ដី នៅក្នុង ហេតុការប៉ះទង្គិចគ្នានោះ មានកម្មករ ៣នាក់រងរបួសធ្ងន់ និងរបួសស្រាលជាច្រើនាក់ផ្សេងទៀត។ ចំណែកឯ កងរាជអាវុធហត្ថ វិញក៏បានរងរបួសស្រាល ចំនួន ៧នាក់ ផងដែរ និង មានការចាប់ខ្លួន កម្មករ ៣នាក់ នៅម៉ោងប្រហែល ៩ព្រឹក

អំពើហិង្សាកើតឡើង រវាងកម្មករ កម្មការិនី​ ​រោងចក្រ ជាមួយកងរាជអាវុធហត្ថ Read More

ចំនួនបាតុករ ក្នុងមហាបាតុកម្ម កាន់តែច្រើនឡើង

សមាគអាដហុកបានធ្វើការ អង្កេត​យ៉ាង យកចិត្តទុកដាក់ និងបានសង្កេតឃើញថា នៅថ្ងៃទី២៥ និង ២៦ខែធ្នូ ឆ្នាំ២០១៣ មានរោងចក្រ ប្រមាណ ១២៥ រោងចក្រនៅ ទូទាំងប្រទេស បានសំរេចធ្វើកូដកម្ម មិនចូល ធ្វើការ ដែលមានមកម្មករ កម្មការនី ប្រមាណជា ៣១៥,០០០ នាក់ ការធ្វើកូដកម្ម។ បាតុកម្ម ដោយកម្មករ កម្មការនី ក្នុងគោលបំណង ទាមទា អោយរដ្ឋាភិបាល ដំឡើងប្រាក់ខែគោល អប្បបរិមា ១៦០ ដុល្លា ក្នុង ១ខែ។ ជាមួយនឹងការ ធ្វើកូដកម្ម នៅតាមបណ្ដា រោងចក្រ ក៏មានបាតុករ ដែលជាកម្មករ កម្មការនី ជាច្រើន ម៉ឺន នាក់បានធ្វើដំណើរ ចូលរួមធ្វើបាតុកម្ម ជាមួយ គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ ស្របពេលដែល គណបក្សនេះ បាននឹងកំពុង ធ្វើមហាបាតុកម្ម អហិង្សា ដើម្បី ទាមទាអោយមានការបោះឆ្នោត ឡើងវិញ ក្រោយពីគណបក្សនេះ មិនទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោត ជាតិកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ កន្លងមក។ ជាមួយគ្នានេះផងដែរ សម្ព័ន្ធនិសិ្សត បញ្ញាវន្ត កម្ពុជា ក៏បានចេញសេចក្ដីអំពាវនាវ មួយ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ អោយ សិស្ស និស្សិត បញ្ញាវន្ត ទាំងអស់ចូលរួម មហាបាតុកម្ម ជាមគណបក្សសង្គ្រោះជាតិ ផងដែរ នេះគឺជា ការវិវឌ្ឍន៍ ថ្មីមួយដែល កម្លាំងមហាជនស្ទើរតែ គ្រប់ផ្នែកបាន ធ្វើចលនា ទាមទា អោយមានការបោះឆ្នោតឡើងវិញ។

ចំនួនបាតុករ ក្នុងមហាបាតុកម្ម កាន់តែច្រើនឡើង Read More

ADHOC calls for Mid-Term Election to Solve Political Crisis

Phnom Penh, 20 December 2013 – The Cambodian Human Rights and Development Association (ADHOC) urges Cambodia’s two main political parties to resume dialogue and embrace an attitude of compromise for the sake of peace and stability in the country. Cambodia has been in a state of political deadlock since the 28 July 2013 elections to the National Assembly. ADHOC welcomes the commitment to peace so far expressed by both parties, as demonstrated not only in words but in the relative lack of political violence in the election and post-election period as compared to previous elections in the country.

ADHOC proposes both sides agree to a mid-term election that can provide a meaningful, lasting, democratic and most importantly peaceful solution to the current stalemate. Few countries have endured the level of political violence as Cambodia and both parties have a duty to ensure they act responsibly so that the country is not again scarred by conflict. ADHOC believes there is significant common ground between the ruling Cambodian People’s Party (CPP) and the opposition Cambodian National Rescue Party (CNRP). This common ground, as outlined below, can and should form the basis for an agreement to hold a mid-term election within a time-frame that is satisfactory to both parties and their supporters.

Since the July election the Cambodian National Rescue Party (CNRP) has repeatedly taken to the streets to protest what it perceives as widespread fraud and electoral irregularities. It is now threatening to block major highways. The CNRP has called for major reforms to the National Election Committee (NEC), which it claims is heavily bias toward the ruling Cambodian People’s Party (CPP). CNRP leader Mr. Sam Rainsy and his party argue that they won at least 63 seats in the election, and would have won more had the election been free and fair. The CNRP has put forward three solutions to Cambodia’s deadlock. The first of these is an electoral investigation; the second option is fresh elections and the third and final option is that Prime Minister Hun Sen resigns.

ADHOC calls for Mid-Term Election to Solve Political Crisis Read More

ពលករខ្មែរត្រូវឃុំខ្លួននៅប្រទេសម៉ាឡេស៊ី

នៅថ្ងៃ​ទី ២០ ខែ ឆ្នូ ឆ្នាំ ២០១៣ ពលករ​ខ្មែរចំនួន ៥នាក់ រស់នៅ​ភូមិ ត្អូរលំ ឃុំ កំពង់ហៅ ស្រុក កំពង់​​លែង ខេត្ត កំពង់​ឆ្នាំង ត្រូវបាន​ឃុំខ្លួន​ក្នុងបន្ទប់​មួយចាក់​សោរជាច្រើន​ជាន់ នៅនឹង​ផ្ទះមួយជាន់​ទី៣ លើកោះ​មួយ​ឈ្មោះ ពេញនិញ ក្នុង​ប្រទេស​ម៉ាឡេស៊ី ដោយ​ផ្តល់អាហារ​បាយផ្អូម តែ​១ពេល​ក្នុង១ថ្ងៃ ដោយ​អះអាង​ថា ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​នាំ​ពលករ​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី។ មុនចេញ​ដំណើរ​ទៅប្រទេស​ម៉ាឡេស៊ី នៅថ្ងៃទី ០៤ ខែ ធ្នូ …

ពលករខ្មែរត្រូវឃុំខ្លួននៅប្រទេសម៉ាឡេស៊ី Read More

កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​ លោក​ ធន សារាយ

​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​ លោក​ ធន សារាយ​ បាន​កត់សម្គាល់​ឃើញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​មាន​ចំណុច​រួម​គ្នា​ទាក់ទង​នឹង​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​លើក​ក្រោយ​ ប៉ុន្តែ​ នៅ​សស់​តែ​ការជជែក​គ្នា​លម្អិត​ថា​ តើ​កំណែទម្រង់​នោះ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​និង​ត្រូវការ​ពេល​ប៉ុន្មាន​តែ​ប៉ុណ្ណោះ។ ​ផ្ទុយ​ទៅវិញ ​ប្រសិន​បើ​ស្ថានភាព​តាន​តឹង​នៅ​តែ​បន្ត​ អំពើ​ហិង្សា​នឹង​កើត​ឡើង​ហើយ​គ្មាន​អ្នកណា​ទទួល​ផល​ចំណេញ​ឡើយ។​

កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​ លោក​ ធន សារាយ Read More

សេចក្តី​ថ្លែងការណ៍ ស្តីអំពី អំពើ​ទារុណកម្ម​លើកម្មការី​ខ្មែរដោយ​ថៅកែ​ជនជាតិថៃ

សមាគម​ការពារ​សិទ្ធមនុស្ស​ និ​ង​អភិវឌ្ឍន៍​នៅកម្ពុជា ហៅកាត់​ថា​អាដហុក (ADHOC)​​ សូមជំរុញ​​រដ្ឋាភិបាល​កម្ពុជា បង្កើន​ការចាប់​អារម្មណ៍​ចំពោះបញ្ហា​និទណ្ឌភាព​នៃជនជាតិ​ថៃ ប្រព្រឹត្តិ​អំពើ​ទារុណកម្ម​និង​ រំលោភ​លើសេចក្តី​ថ្លៃថ្នូរ​របស់ស្ត្រី​ខែ្មរ​ម្នាក់​ទៅធ្វើការ​នៅប្រទេស​ថៃ កាលពី​ថ្ងៃទី ២៨ វិច្ឆិកា ២០១៣ ដល់​ថ្ងៃ​ទី​១៧ ធ្នូ​ ២០១៣ ។ ក្នុងករណីនេះ សាខា​សមាគមអាដហុក​ប្រចាំ​ខេត្ត​​បន្ទាយមានជ័យ​​​ បាន​ទទួល​ពាក្យ​បណ្តឹង​ពី សាច់ញាតិ​នារីរង​គ្រោះ​ និងជួយ​អន្តរាគមន៍​ទៅស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​សង្រ្គោះ​នារីរង​គ្រោះមក​ដល់ផ្ទះ​វិញ។ សមាគមអាដហុក​មានកង្វល់​ជាខ្លាំង ជុំវិញ​ករណី​ថៅកែ​ជនជាតិថៃ​ និងបក្ខពួក​បានប្រព្រឹត្ត​អំពើ​ទារុណកម្ម និងថត​រូបបង្ហោះ​រូ​បភាព​អាសអាភាស ព្រមទាំង​បង្ខាំង​នារីខ្មែរ​ជាបុគ្គលិក​បំរើការ​​​នៅកាស៊ីណូ​​របស់​ខ្លួន។ ទង្វើទាំង​នេះបាន​​ផ្ទុយនឹង​ស្មារតី​នៃច្បាប់​ជាតិ​មាន​ច្បាប់​រដ្ឋធម្មនុញ ក្រមព្រហ្ម​ទណ្ឌ ច្បាប់​បង្រ្កាប​អំពើ​ជួញដូរ​មនុស្ស និងអំពើ​ធ្វើអាជីវ​កម្មផ្លូវភេទ …

សេចក្តី​ថ្លែងការណ៍ ស្តីអំពី អំពើ​ទារុណកម្ម​លើកម្មការី​ខ្មែរដោយ​ថៅកែ​ជនជាតិថៃ Read More

ពត៌មាន​ស្តីពី ស្តី្រខ្មែរ​ត្រូវជន​ជាតិថៃ វាយធ្វើ​ទារុណកម្ម និងថត​រូបអាក្រាត​បង្ហោះ

សមាគមអាដហុក មានការរន្ធត់ និងសោកស្តាយ​យ៉ាងខ្លាំង​ដោយសា           នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ស្ត្រីខ្មែ​រ​​ម្នាក់ឈ្មោះ ថ.ប ធ.ត អាយុ ៣៣ឆ្នាំ​រស់នៅ​ភូមិ ផាស៊ីស្រា ឃុំ ប្ញស្សី​ក្រោក ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ​ត្រូវបាន​ជនជាតិ​ថៃវាយ​ធ្វើ​ទារុណកម្ម និង​ថតរូប​អាក្រាត​បង្ហោះជា​សាធារណៈ ដោយសារ​តែថៅកែ​បនល្បែង​ជនជាតិ​ថៃចោទ​ប្រកាន់ថា ឃុបឃិត​ជាមួយ​អ្នកចូល​លែង​ល្បែង បង្កល​ក្ខណៈ​អោយ​ភ្ញៀវ​ចូលលេង​ឈ្នះ ព្រោះ​ស្ត្រីរង​គ្រោះជា​អ្នកចែក​បៀរក្នុង​បនល្បែង។ ស្ត្រីរងគ្រោះ ត្រូវបាន​ថៅកែ​បនល្បែង​ជាជនជាតិ​ថៃ ប្រើ​មេការ​ក្នុងបន​ល្បែងចាប់​វាយរហូត​សន្លប់ចេញ​ឈាមតាម​រន្ធត្រចៀក ហើយ​ប្រពន្ធ​ថៅកែបន​ល្បែងបាន​យក​កន្ត្រៃកាត់​     …

ពត៌មាន​ស្តីពី ស្តី្រខ្មែរ​ត្រូវជន​ជាតិថៃ វាយធ្វើ​ទារុណកម្ម និងថត​រូបអាក្រាត​បង្ហោះ Read More