ដំណើរ​ទស្សនៈ​កិច្ច​សិក្សា​ដក​ស្រង់​បទ​ពិសោធន៍​ការងារ​ដោះ​ស្រាយ​ទំនាស់ នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី

កាល​ពីថ្ងៃ​​ទី១០ ខែធ្នូ ឆ្នាំ២០១៤ ក្រុម​ការ​ងារ​អង្គការ​អាដហុក​ រួមមាន អ្នកស្រី ឆន សុគន្ធា ប្រធាន​ផ្នែក​ស្រ្តី កុមារ និង​ដោះ​ស្រាយ​ទំនាស់ លោក នី សុខា មន្ត្រី​កម្ម​វិធី​ដោះ​​ស្រាយ​​ទំនាស់​ក្រៅ​ប្រពន្ធ័​តុលាការ អ្នកស្រី ធីម ណារីន អ្នក​សម្រប​សម្រួល​ខេត្ត​កំពង់ចាម និង លោក សំ ចន្ទ័គា អ្នក​​សម្រប​​សម្រួល​​ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើ​ដំណើរ​ទស្សនៈ​កិច្ចសិក្សា​ទៅ​កាន់ ប្រទេស​ឥណ្ឌូនេស៊ី កោះ​ស៊ូម៉ា​ត្រា ​(ខេត្តឡាំពូង) ។ ទស្សនៈ​កិច្ច​សិក្សា​នេះ​មាន​រយៈ​ពេល …

ដំណើរ​ទស្សនៈ​កិច្ច​សិក្សា​ដក​ស្រង់​បទ​ពិសោធន៍​ការងារ​ដោះ​ស្រាយ​ទំនាស់ នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី Read More

ការ​វិល​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ​របស់​នារី​រង​គ្រោះ​ដោយ​សារ​ការ​ជួញ​ដូរ​មនុស្ស

នៅថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ២០១៤ វេលា​ម៉ោង​ ១៥​រសៀល មាន​នារី​រង​គ្រោះនឹង​វិល​ត្រឡប់​មក​ពី ប្រទេស​ចិន​វិញ​តាម​ជើង​យន្ត​ហោះ​អង្គរ​អ៊ែរ ។ ជនរង​គ្រោះ​ឈ្មោះ ជ ស ជ ទើប​តែអាយុ ១៨ឆ្នាំ ប៉ុន្តែ​ត្រូវ​មេ​ខ្យល់​បាន​កែ​អត្ត​សញ្ញាណ​ឲ្យ​ទៅ​ជា អាយុ ៣១ឆ្នាំ ។ មេ​ខ្យល់​បាន​បោក​បញ្ឆោត​នារី​រង​គ្រោះ​កំពុង​ធ្វើការ​នៅ​ក្នុង​រោង​ច​​ក្រ​​កាត់​ដេរ ក្នុង​រាជ​​ធានី​ភ្នំពេញ​ថា ជួយ​រក​ការងារ​ធ្វើ​នៅ​រោង​ចក្រ​កាត់ដេរ​ឯ​ប្រទេសចិន បាន​ប្រាក់​ខែ​ក្នុង​មួយ​ខែ​ចំនួន ​៨០០​ដុល្លារ និង​មាន​ការ​គោរ​ព​សិទិ្ធ​កម្មក​រ​ត្រឹមត្រូវ​ជាង​នៅ​ប្រទេស​កម្ពុជា ។ ជនរង​គ្រោះ ជ ស ជ បាន​ចេញ​ទៅ​ប្រទេស​ចិន​តាំង​ពី​ថ្ងៃ​ទី០២ …

ការ​វិល​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ​របស់​នារី​រង​គ្រោះ​ដោយ​សារ​ការ​ជួញ​ដូរ​មនុស្ស Read More

លិខិត​ថ្លែង​អំណរគុណ

លិខិតថ្លែងអំណរគុណ យើងខ្ញុំ​ជាក្រុម​គ្រួសារ និង​ជាសហការី នៃសព លោក ចាន់ សុវ៉េត ជាអនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេតនៃ​សមាគ​ម​អាដហុក ដែល​បាន​ទទួល​មរណៈ​ភាព​កាល​ពីវេលា​ម៉ោង ពីរ រសៀល ថ្ងៃពុធ ៤រោច ខែ មិគ​សិរ ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ ត្រូវនឹង​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤​ ក្នុង​ជន្មាយុ​ ៥១ឆ្នាំ ដោយ​រោគាពាធ។ សព​លោក ចាន់ សុវ៉េត បាន​តម្កល់​ទុក​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​នៅទី​វត្តនិគ្រោធវ័ន ហៅ …

លិខិត​ថ្លែង​អំណរគុណ Read More

ប្រវត្តិ​​ង្ខេបសព លោក ចាន់ សុវ៉េត វរៈជន​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក

ប្រវត្តិ​សង្ខេបសព លោក ​ចាន់ សុវ៉េត វរៈជន​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ទទួល​មរណៈ​ភាពថ្ងៃ​ទី១០ ខែធ្នូ ឆ្នាំ២០១៤ វេលា​ម៉ោង​២ៈ០០​រសៀល ក្នុង​ជន្មាយុ ៥១ឆ្នាំ ដោយ​រោគ​​គា​ពាធ វរៈជន​ការពារ​សិទ្ធិ​មនុស្ស លោក ចាន់ សុវ៉េត បាន​ចាប់​កំណើត នៅ​ក្នុង​ឆ្នាំរោង គ្រឹស្គរាជ្យ ១៩៦៣ នៅក្នុង​ភូមិក​ណ្តាល​ ឃុំព្រៃរ៉ៃ ស្រុក​ល្វាឯម ខេត្ត​កណ្តាល ​ដែល​មាន​ឪពុក​ឈ្មោះ និត ពាន (បានស្លាប់​សម័យ​ប៉ុល ពត) ម្តាយ​ឈ្មោះ …

ប្រវត្តិ​​ង្ខេបសព លោក ចាន់ សុវ៉េត វរៈជន​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក Read More

វីឌីអូឃ្លីប: អ្នកស្រីជា សាមួន តំណាង​ប្រជាជន ៥គ្រួសារ និយាយអំពីជម្លោះដីធ្លី ក្នងខេត្តក្រចេះ

អ្នកស្រីជា សាមួន ជាអ្នក​តំណាង​ប្រជាជន ៥គ្រួសារ នៅឋិត​ក្នុង​ភូមិ​តាសោម ឃុំ​ស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដែលត្រូវ​ក្រុម​ហ៊ុន​កាសូទី​ឈូសឆាយ​បំផ្លិច​បំផ្លាញផល​ដំណាំ​លើដី​មាន​ជម្លោះ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ។ ការដោះ​ស្រាយ​កន្លង​មកមិន​ទទួល​បាន​លទ្ធផល​អ្វីទាំង​អស់ ដោយ​សារតែ​ភាគី​អាជ្ញាធរ​នៅតែជា​មួយភាគី​ក្រុមហ៊ុន ។ (សូមស្តាប់ និងមើលវីឌីអូឃ្លីប ) ។

វីឌីអូឃ្លីប: អ្នកស្រីជា សាមួន តំណាង​ប្រជាជន ៥គ្រួសារ និយាយអំពីជម្លោះដីធ្លី ក្នងខេត្តក្រចេះ Read More

​វីឌីអូឃ្លីប : ​ជនជាតិ​ដើម​ភាគ​តិច​ព្នង​​ប្រមាណ ២១១គ្រួសារ មានការភ័យ​ខ្លាច​ចំពោះ​ការបាត់​បង់​ដីធ្លី

ប្រជាជន​ជា​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ចំនួន​៣នាក់​ក្នុង​ចំណោម​ប្រជាជន​ប្រមាណ ២១១គ្រួសារ បាន​នាំគ្នា​លួចរត់​ចេញពីភូមិ​ចក់ចារ ឃុំស្រែឈូក ស្រុក​កែវសីម៉ា ខេត្តមណ្ឌលគីរី មកកាន់​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ភ័យខ្លាច និងខឹង​សម្បារ​ជាខ្លាំង ជាមួយ​ក្រុមហ៊ុន​ប៊ិញភឿក(១) ដែលបាន​នាំយក​គ្រឿង​ចក្រប្រមាណ ១០គ្រឿង​ធ្វើការ​ឈូស​ឆាយ​ផល​ដំណាំ​ក្នុង​ចំការ​វិលជុំ​របស់​ពួកគេ កើត​មាន​គិត​ចាប់​ពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤មក ។ សកម្មភាព​ឈូសឆាយ​បំផ្លិច​បំផ្លាញ​នេះ មិន​មាន​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ណា​មួយ​មក​ជួយ​ធ្វើ​អន្តរាគមន៍​ជួយ​ដល់​ភាគី​ប្រជាជន​នោះឡើយ ពួកគេ​ឈរ​នៅខាង​ភាគីក្រុម​ហ៊ុន​ទាំងអស់ មិនតែ​ប៉ុណ្ណោះ​ពួកគេ​គំរាម​កំហែង ប្រជាជន​ណាហ៊ាន​ចេញ​មុខតវ៉ា គេ​សម្លុត​ចាប់​ដាក់​គុក​ប្តឹង​ទៅ​តុលាការ​ជាដើម (សូមពិនិត្យ​មើល​វីឌីអូឃ្លីប)។

​វីឌីអូឃ្លីប : ​ជនជាតិ​ដើម​ភាគ​តិច​ព្នង​​ប្រមាណ ២១១គ្រួសារ មានការភ័យ​ខ្លាច​ចំពោះ​ការបាត់​បង់​ដីធ្លី Read More

សកម្មភាពរារាំង និងដាក់សំពាធ លើក្រុមធម្មយាត្រាក្រុមមិត្ត១០ធ្នូ ពីអាជ្ញាធរ និងសមត្ថកិច្ច

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ ជាថ្ងៃទី២ នៃការធ្វើ ធម្មយាត្រា និង សិទ្ធិយាត្រា របស់ ក្រុម មិត្ត ១០ ធ្នូ មកដល់ពេលនេះ អាជ្ញាធរ នៅក្នុងខេត្ត តាកែវ ក៏កំពុង រិតបន្តឹង មិនអោយ វត្ត ដែលនៅតាមផ្លូវជាតិ ទទួលយក ក្រុម ធម្មយាត្រា និង សិទ្ធិយាត្រា អោយស្នាក់នៅជាបណ្ដោះអាសន្ន នោះទេ។ ជាកស្ដែង នៅម់ោងប្រមាណ ១០ព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ ក្រុម មិត្ត១០ធ្នូ ដែលធ្វើ ធម្មយាត្រា សិទ្ធិយាត្រា ពីខេត្តាកែវ មកភ្នំពេញ មកដល់វត្ត សោម តែមិនត្រូវអនុញ្ញាត អោយចូលស្នាក់នៅ ជាបណ្ដោះអាសន្ន នោះទេ។

សកម្មភាពរារាំង និងដាក់សំពាធ លើក្រុមធម្មយាត្រាក្រុមមិត្ត១០ធ្នូ ពីអាជ្ញាធរ និងសមត្ថកិច្ច Read More

នារីរងគ្រោះកម្ពុជា២នាក់ដែលចាញ់បោកមេខ្យល់ជួញដូរទៅប្រទេសចិន នឹងមកដល់ប្រទេសកំណើតវិញ

​ មន្ត្រី​​​​នៃស្ថាន​​​​អគ្គ​​កុងស៊ុល​​​​កម្ពុជា​​​​ប្រចាំខេត្ត គ័ងចូវ ប្រទេសចិន បានអោយ​សមាគម​អាដហុក​ដឹងថា នារី​​រងគ្រោះ​​​កម្ពុជា​ចំនួន​២នាក់​ឈ្មោះ ហ. សរ អាយុ ២០ឆ្នាំ មាន​ទីលំនៅ​ភូមិ តាព្រាច ឃុំ ទីពោ ស្រុក សន្ទុក ខេត្ត​កំពង់ធំ និង​ឈ្មោះ​ ហ.ផល អាយុ​២៧ឆ្នាំ​មាន​ទីលំនៅ​ភូមិ ០១ សង្កាត់ កាចាញ ស្រុក បានលុង ខេត្ត រតនគីរី បច្ចុប្បន្ន​នៅ​ប្រទេស​ចិន និងវិល​មកដល់​ប្រទេស​កម្ពុជា​វិញ​នៅថ្ងៃទី ០៨ …

នារីរងគ្រោះកម្ពុជា២នាក់ដែលចាញ់បោកមេខ្យល់ជួញដូរទៅប្រទេសចិន នឹងមកដល់ប្រទេសកំណើតវិញ Read More

សកម្មភាពរារាំង និងដាក់សំពាធ លើក្រុមធម្មយាត្រាក្រុមមិត្ត១០ធ្នូ ពីអាជ្ញាធរ និងសមត្ថកិច្ច

ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ ដែលជាថ្ងៃទី១ នៃការចាប់ផ្ដើម និមន្ត និងដើរ ដង្ហែរក្បួន ធម្មយាត្រា-សិទ្ធិយាត្រា អប់រំអំពីសិទ្ធិមនុស្ស ពី ក្រុមមិត្ត ១០ធ្នូ ដែលមាន ការចូលរួមពី សំណាក់​ ព្រះសង្ឃ និង ប្រជាពលរដ្ឋ នៅតាមបណ្តោយ ផ្លូវជាតិទាំង៧ ដែលត្រូវ ធ្វើដំណើរ ចេញពីខេត្ត នានាមកក្រុងភ្នំពេញ។ ក្នុងថ្ងៃទី១ ក្នុងសកម្មភាពធម្មយាត្រា សិទ្ធិយាត្រា យើងកត់សម្គាល់ឃើញថា ធម្មយាត្រា សិទ្ធិយាត្រា តាមផ្លូវជាតិ មួយចំនួន មានការចូលរួមសម្របសម្រួល ពីសំណាក់ អាជ្ញាធរមានសមត្ថកិច្ច ចំណែក តាមបណ្តារផ្លូវជាតិ មួយចំនួន ត្រូវបានរារាំង និងហាមឃាត់ ដោយអាជ្ញាធរទៅវិញ ដែលក្នុងនោះមាន៖

-ផ្លូវជាតិលេខ២ ខេត្តតាកែវ អាជ្ញាធរខេត្តមិនអនុញ្ញាតអោយប្រារព្ធពីធីដង្ហែរក្បួន ធម្មយាត្រា-សិទ្ធិយាត្រា ដាច់ខាត ដោយតម្រូវអោយ ក្រុមរៀបចំមិត្ត១០ធ្នូ ស្នើសុំទៅក្រសួងមហា ផ្ទៃ និងក្រសួងធម្មការ និងសាសនា។

-ផ្លូវជាតិលេខ៧ ខេត្តកំពង់ចាម ត្រូវបានអាជ្ញាធរ, សមត្ថកិច្ចប៉ូលិស និងកងរាជអាវុធហត្ថ ធ្វើការរារាំង មិនអោយ ក្រុមមិត្ត១០ធ្នូ ដែលធ្វើធម្មយាត្រា-សិទ្ធិយាត្រា ស្នាក់នៅវត្តត្រពាំងព្រះ ភូមិជ្រៃវៀន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ធ្វើអោយក្រុមមិត្ត១០ធ្នូ បន្តធម្មយាត្រា-សិទ្ធិយាត្រា ទៅមុខរកផ្ទះអ្នកភូមិចម្ងាយប្រហែល៤គីឡូម៉ែត្រទៀត។

-ផ្លូវជាតិលេខ៤ ព្រះចៅអធិការវត្តពេជ្យនិល ព្រះនាម គង់ ជោ មិនអនុញ្ញាតអោយក្រុម មិត្ត១០ធ្នូ ស្នាក់នៅទេក្នុងវត្តនេះទេ ដោយព្រះអង្គ មានពុទ្ធដិកាថា បើអោយស្នាក់នៅ ផ្សឹកព្រះអង្គ ជាមុនទៅ ពុទ្ធដិការបស់ព្រះអង្គបញ្ជាក់ថា ព្រះអង្គមានសំពាធពីសំណាក់អាជ្ញាធរណាមួយ។ សកម្មភាពខាងលើ បានបញ្ហាញអោយឃើញថា អាជាធរមានសមត្ថកិច្ច មានចេតនារារាំង រាល់សកម្មភាពទាំងឡាយណា ដែលគាំទ្រអោយមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា។

សកម្មភាពរារាំង និងដាក់សំពាធ លើក្រុមធម្មយាត្រាក្រុមមិត្ត១០ធ្នូ ពីអាជ្ញាធរ និងសមត្ថកិច្ច Read More

ទារុណ្ណ​កម្ម​លើ​យុវជន​ស្លូត​ត្រង់​ម្នាក់​ដោយ​ក្រុម​មន្រ្តី​សមត្ថកិច្ច

យុវជន​ម្នាក់​ឈ្មោះ ស៊ុំ សាម៉េត អាយុ​ ២២ឆ្នាំ ជាកម្មករ​ដេប៉ូ​លក់​សាំង​ឈ្មោះ ស៊ុន សៀក ត្រូវ​ក្រុម​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ព្រៃ​កប្បាស ឈ្មោះ ឃៀម សុខា ,ឈ្មោះ ឃៀម សុខុម និង​បក្សពួក​៣នាក់​ទៀត មាន​សភាព​ស្រវឹង​មក​ចាប់​យុវជន​ខាង​លើ​​ដាក់​ខ្នោះ​ដៃទៅ​មុខ រួចនាំ​គ្នា​ព្រួត​វាយ​ដំ​ច្រំធាក់ បណ្តាល​អោយ​របួស​រហូត​ដល់​សន្លប់ និងបំរុង​ដឹក​ចេញ​ទៅ​អង្គភាព​របស់ពួក​ខ្លួន ពី​ចំណុច​ទីតាំង​កើត​ហេតុ​នៅ​ខាង​មុខ​ដេប៉ូលក់​សាំង​របស់​បុរសឈ្មោះ ស៊ុន សៀក ស្ថិត​​​ក្នុង​​ភូមិព្រៃ​ល្វា​កើត ឃុំព្រៃល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កាលពី​វេលា​ម៉ោង ៨:៣០នាទី​យប់ ថ្ងៃទី២៩ …

ទារុណ្ណ​កម្ម​លើ​យុវជន​ស្លូត​ត្រង់​ម្នាក់​ដោយ​ក្រុម​មន្រ្តី​សមត្ថកិច្ច Read More