ពលរដ្ឋប្រមាណ ១៧៥នាក់ តំណាងឱ្យ ៣០០គ្រួសារ សុំពន្យារពេលអនុវត្តតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តក្រចេះបាន
ពលរដ្ឋប្រមាណ ១៧៥នាក់ តំណាងឱ្យ ៣០០គ្រួសារ មកពីឃុំរលួសមានជ័យ ស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ បានជួបជុំគ្នានៅខាងមុខសាលាខេត្តក្រចេះ ដើម្បីសុំពន្យារពេលអនុវត្តតាមសេចក្តីជូនដំណឹងលេខ២១៣/២៦ស.ជ.ណ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ ករណីដីធ្លីរបស់ពួកគាត់ដែលត្រូវបានអាជ្ញាធរបណ្តេញចេញជាច្រើនលើកច្រើនសារ។ ដោយលើកមូលហេតុថា ពាក់ព័ន្ធជីវភាពក្រីក្រ ខ្វះខាតថវិកា ហើយភាគច្រើនបានចាកចេញទៅប្រកបមុខរបរនៅទីកន្លែងផ្សេងៗដែលមិនអាចទទួលដំណឹង ស្តីពីលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ស្តីពីការរុះរើលំនៅស្ថាន។ ម្យ៉ាងវិញទៀតពួកគាត់ជួបការលំបាកក្នុងការរុះរើលំនៅដ្ឋាន ផលដំណាំ និងមិនទាន់មានទីកន្លែងច្បាស់លាស់ដែលនឹងត្រូវចាកចេញ។ លទ្ធផល រដ្ឋបាលខេត្តក្រចេះ បានទទួលយកពាក្យពន្យាពេលអនុវត្តន៍ សេចក្តីជូនដំណឹងនេះ និងសន្យាដោះស្រាយជូនពលរដ្ឋ។
ពលរដ្ឋប្រមាណ ១៧៥នាក់ តំណាងឱ្យ ៣០០គ្រួសារ សុំពន្យារពេលអនុវត្តតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តក្រចេះបាន Read More