ជំនួបរវាងសមាគមអាដហុក និងអាជ្ញាធរខេត្ត ពោធិ៍សាត់ …

នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ សមាគមអាដហុក និងរដ្ឋបាលខេត្តពោធិ៍សាត់ បានជួបពិភាក្សាគ្នា ដើម្បីពិនិត្យការវិវឌ្ឍន៍នៃជម្លោះដីធ្លី នៅភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងជំនួបនេះ លោក នី សុខា ប្រធានសមាគមអាដហុក និងលោក ហេង សុភាណា អភិបាលរងខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានពិភាក្សាអំពីប្រវត្តិ ស្ថានភាព និងលទ្ធភាពស្វែងរកដំណោះស្រាយចំពោះករណីនេះ។
ចំណុចសំខាន់៖ តាមសំណើរបស់អាដហុក រដ្ឋបាលខេត្ត សហការជាមួយមន្ទីរពាក់ព័ន្ធ និងរៀបចំផែនការសកម្មភាពចុះពិនិត្យទីតាំងដីមានជម្លោះ និងពិនិត្យស្ថានភាពភាគីពាក់ព័ន្ធជាក់ស្តែង ដើម្បីបន្តស្វែងរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី និងសមធម៌។
សមាគមអាដហុកសូមស្វាគមន៍ចំពោះកិច្ចសហការរបស់រដ្ឋបាលខេត្ត និងសង្ឃឹមថា ការពិភាក្សា និងការចុះពិនិត្យជាក់ស្តែង នឹងជួយឱ្យភាគីពាក់ព័ន្ធឈានទៅរកដំណោះស្រាយសមស្រប និងដោយសន្តិវិធី។