សេចក្ដីថ្លែងការណ៍ ស្តីពី ការប្រើអំពើហិង្សាលើសកម្មជនគណបក្សនយោបាយ

ថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦  ខែមេសា ​ឆ្នាំ២០២៣

សមាគម​ការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា (សមាគមអាដហុក) សូមសម្ដែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង និងសូមធ្វើការ​​ថ្កោលទោស ​ចំពោះជន​ទាំងឡាយ​ដែលបាន​ប្រព្រឹត្តអំពើហិង្សា ជាពិសេស​ទៅលើសកម្មជន​នយោបាយ​ទាំងនាពេល​កន្លងមក និងនាពេលថ្មីៗនេះ ។

​សមាគម​អាដហុក​បានកត់​សម្គាល់​ឃើញថា ក្នុងរយៈពេលប្រមាណ​ជា៣ខែ នៅដើម​ឆ្នាំ២០២៣ ​នេះ មាន​សកម្មជន​គណបក្ស​នយោបាយ ជាពិសេសសកម្មជន​គណបក្សភ្លើងទៀន​ចំនួន ១០នាក់ បានរងការ​វាយប្រហារ​ដោយក្រុមជន​មិនស្គាល់មុខ​ បណ្តាលឲ្យរងរបួស​ស្រាល ធ្ងន់ មានខ្លះរហូត​ដល់ពិការ​ភាព និងស្លាប់​ម្នាក់ កាលពីឆ្នាំ២០២២ ។ ទម្រង់នៃអំពើ​ហិង្សាស្ថិត​នៅក្នុង​រូបភាពដូចជា ៖ ការជិះម៉ូតូ​តាមវាយពីក្រោយ ការស្ទាក់វាយនឹងដំបង ការកាប់នឹងកាំបិត ការគប់ និងវាយនឹងដុំថ្ម ការវាយទាត់ធាក់ ការធាក់ផ្តួលម៉ូតូ និងបើករថយន្តបុកជាដើម ។ ក្នុ្ងងរយៈពេលពី៣ឆ្នាំចុងក្រោយនេះ មានសកម្មជនគណបក្សនយោបាយចំនួនជាង៤០នាក់ហើយ បានរងការវាយប្រហារ ដោយអំពើហិង្សាពីក្រុមជនមិនស្គាល់មុខ ដែលស្ថិតនៅក្នុងរូបភាពប្រហាក់ប្រហែលគ្នានេះ​ ។

ជាងនេះទៅទៀត អ្វីដែលធ្វើឲ្យសមាគមអាដហុក កាន់តែមានការព្រួយបារម្ភបន្ថែមទៀតនោះ បន្ទាប់ពីអំពើហិង្សាបានកើតឡើង យើងហាក់មិនទាន់ឃើញសមត្ថកិច្ចមានចំណាត់ការ ឬចាត់វិធានការចាប់ជនដៃដល់ ឬជនប្រព្រឹត្តបទល្មើសណាមកផ្តន្ទាទោស តាមច្បាប់នៅឡើយទេ ហើយដែលបញ្ហានេះ អាចនឹងបង្កឲ្យមានអំពើនិទណ្ឌភាព ដែលប៉ះពាល់ដល់ការបំពានលើរូងរាងកាយ និងសិទ្ធិមានសន្តិសុខផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ​ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងក្រមព្រហ្មទណ្ឌ ជាធរមានផងដែរ ។ មិនតែប៉ុណ្ណោះ ក៏អាចបង្កឲ្យសកម្មជន និងអ្នកគាំទ្រគណបក្សនយោបាយខ្លះ មានការព្រួយបារម្ភ និងមានការភ័យខ្លាច ក្នុងការធ្វើសកម្មភាពនយោបាយស្របតាមច្បាប់ជាតិ និងអន្តរជាតិ ហើយដែលអាចជះឥទ្ធិពលមិនល្អដល់បរិយាកាសនយោបាយ មុនការបោះឆ្នោតជាតិ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ ។ ​

ដើម្បីធានាបាននូវបរិយាកាសនយោបាយល្អដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គ្រប់និន្នាការ រស់នៅដោយគ្មានការភ័យខ្លាច មានសេរីភាព មានសន្តិសុខផ្ទាល់ខ្លួនពេញលេញ  និងទទួលបាននូវសិទ្ធិរស់រានមានជីវិត ស្របតាមរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា សមាគមអាដហុកស្នើដោយទទូចដល់អាជ្ញាធររដ្ឋ ជាពិសេស​សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់ការប្រព្រឹត្តអំពើហិង្សាទាំងនេះ ដោយចាប់ជនប្រព្រឹត្តល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីការពារកុំឲ្យអំពើហិង្សានេះកើតឡើងជាថ្មីបន្តទៀត ព្រមទាំងអាចជួយលុបបំបាត់អំពើនិទណ្ឌភាពនៅក្នុងសង្គមកម្ពុជាយើងផងដែរ ៕

ចំពោះព័ត៌មានបន្ថែមទំនាក់ទំនង ៖

លោក ស៊ឹង សែនករុណា អនុប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្ស ០៨៦ ៣២៤ ៦៦៦

ទាញយកសេចក្តីថ្លែងការណ៍ ថ្កោលទោសលើអំពើហិង្សាលើសកម្មជននយោបាយថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦  ខែមេសា ​ឆ្នាំ២០២៣

ទាញយកសេចក្តីថ្លែងការណ៍ ថ្កោលទោសលើអំពើហិង្សាលើសកម្មជននយោបាយ