ពលរដ្ឋប្រមាណ ១៧៥នាក់ តំណាងឱ្យ ៣០០គ្រួសារ សុំពន្យារពេលអនុវត្តតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តក្រចេះបាន

ពលរដ្ឋប្រមាណ ១៧៥នាក់ តំណាងឱ្យ ៣០០គ្រួសារ មកពីឃុំរលួសមានជ័យ ស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ បានជួបជុំគ្នានៅខាងមុខសាលាខេត្តក្រចេះ ដើម្បីសុំពន្យារពេលអនុវត្តតាមសេចក្តីជូនដំណឹងលេខ២១៣/២៦ស.ជ.ណ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ ករណីដីធ្លីរបស់ពួកគាត់ដែលត្រូវបានអាជ្ញាធរបណ្តេញចេញជាច្រើនលើកច្រើនសារ។ ដោយលើកមូលហេតុថា ពាក់ព័ន្ធជីវភាពក្រីក្រ ខ្វះខាតថវិកា ហើយភាគច្រើនបានចាកចេញទៅប្រកបមុខរបរនៅទីកន្លែងផ្សេងៗដែលមិនអាចទទួលដំណឹង ស្តីពីលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ស្តីពីការរុះរើលំនៅស្ថាន។ ម្យ៉ាងវិញទៀតពួកគាត់ជួបការលំបាកក្នុងការរុះរើលំនៅដ្ឋាន ផលដំណាំ និងមិនទាន់មានទីកន្លែងច្បាស់លាស់ដែលនឹងត្រូវចាកចេញ។ លទ្ធផល រដ្ឋបាលខេត្តក្រចេះ បានទទួលយកពាក្យពន្យាពេលអនុវត្តន៍ សេចក្តីជូនដំណឹងនេះ និងសន្យាដោះស្រាយជូនពលរដ្ឋ។

ពលរដ្ឋប្រមាណ ១៧៥នាក់ តំណាងឱ្យ ៣០០គ្រួសារ សុំពន្យារពេលអនុវត្តតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តក្រចេះបាន Read More

តំណាងពលរដ្ឋដែលមានដីធ្លីវិវាទស្ថិតក្នុងខេត្តកំពង់ធំមកដាក់ពាក្យស្នើសុំជួយអន្តរាគមន៍

ពលរដ្ឋ ២២នាក់ តំណាងឱ្យ ៤៨គ្រួសារ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានមកជួបជុំគ្នាដើម្បីស្នើសុំការជួយអន្តារាគមន៍ពីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុំកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋ លើផ្ទៃដីសរុប ២៣០ហិកតា ៨០អា។

តំណាងពលរដ្ឋដែលមានដីធ្លីវិវាទស្ថិតក្នុងខេត្តកំពង់ធំមកដាក់ពាក្យស្នើសុំជួយអន្តរាគមន៍ Read More

តុលាការកំពូលប្រកាសសាលក្រម លើ លោក រ៉ុង ឈុន

កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ តុលាការកំពូលបានប្រកាសសាលក្រមលើលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដោយមានការប្រែប្រួលខ្លះៗដោយសម្រេច៖ – ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៤ (បួន) ឆ្នាំ ប៉ុន្តែទោសនេះត្រូវព្យួរសាកល្បង ដោយកំណត់រយៈពេលនៃការសាកល្បង ៣ (បី) ឆ្នាំ – មិនអនុញ្ញាតឱ្យឈ្មោះបោះឆ្នោត និងធ្វើនយោបាយរយៈពេល៥ឆ្នាំ – មិនឱ្យប្តូរលំនៅដ្ឋាន ចេញពីរាជធានីភ្នំពេញ និងមិនឱ្យចូលរួម ជួបជុំជាសាធារណៈ។ ការប្រកាសនេះបន្ទាប់ពី តុលាការកំពូល បានបើសវនាការ កាលពីថ្ងៃទី១៥ …

តុលាការកំពូលប្រកាសសាលក្រម លើ លោក រ៉ុង ឈុន Read More