ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ សមាគម អាដហុក បានរៀបចំ កិច្ចសន្ទនា ស្តីពី សម្បទានដីសេដ្ឋកិច្ច និងការអនុវត្តច្បាប់ ដែលមានការចូលរួមពីសហគមន៍ដីធ្លីចំនួន ៧៨នាក់ មកពី ឃុំរមទម ស្រុករវៀង ឃុំ ចំរើន ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
មតិស្វាគមន៍ ថ្លែងបើកកម្មវិធី លោក នី សុខា ប្រធានសមាគមអាដហុក បានបញ្ជាក់ថា សមាគម អាដហុក ជាអង្គការក្រៅរដ្ឋាភិបាល ឯករាជ្យ មិនរកកំរៃមិនមែនជាគណបក្សនយោបាយ។
សមាគម អាដហុក មានបេសកម្ម ចង់បានសង្គមមួយមានការគោរពសិទ្ធិមនុស្ស និងច្បាប់ តាមរយៈ ស្វែងរកការពិត ចុះធ្វើការស្រាវជ្រាវ ប្រមូលព័ត៌មាន ចងក្រងឯកសារ អន្តរាគមន៍ជាមួយស្ថាប័នពាក់ព័ន្ធ ឈានទៅរកការដោះស្រាយ ដែលសមាគម មានជំហរ ចង់បានយុត្តិធម៌ ផ្លូវច្បាប់់ និង សមធម៌ក្នុងសង្គម ។
កិច្ចសន្ទនាថ្នាក់ខេត្តស្តីពី សម្បទានដីសេដ្ឋកិច្ច និង ការអនុវត្តច្បាប់ គឺ ក្នុងគោលបំណង៖
សមាជិកសហគមន៍ អ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន អាចមកជួបជុំគ្នា និងចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈម និងបញ្ហាផ្សេងៗពាក់ព័ន្ធ និងជម្លោះដីធ្លីក្នុង សហគមន៍របស់ពួកគេ ។
លោក យិន ម៉េង លី អនុប្រធាន ផ្នែកសិទ្ធិមនុស្ស និងដីធ្លី បានបង្ហាញពីទិដ្ឋភាព ច្បាប់ជាតិ និង ច្បាប់អន្តរជាតិ ទាក់ទិន និងជាពិសេស ចង់ឲឳ្យពលរដ្ឋ យល់ពីច្បាប់ ហ៊ានប្រើ និងចេះប្រើ។
លោក គឹម ពិសិដ្ឋ មន្ត្រី អង្កេតជាន់ខ្ពស់នៃ សមាគមអាដហុក បានធ្វើការបង្ហាញ ការស្រាវជ្រាវស្វែងរក ប្រមូលព័ត៌មាន ចង់ក្រងរបាយការណ៍ ដើម្បីឳ្យពលរដ្ឋបានដឹងពីការកាន់កាប់របស់ពួកគាត់។
លោក សួន ប៊ុតម៉ៅ ប្រធានផ្នែក សិទ្ធិមនុស្សនិងដីធ្លី បានសម្របសម្រួលឳ្យពលរដ្ឋ បានចូលរួមពិភាក្សា កត្តាអ្វីដែលសហគមន៍យល់ថាប្រឈម ដើម្បីផ្តល់អនុសាសន៍ ក្នុងការបន្តស្វែងរកការអន្តរាគមន៍បន្ត។


