សេចក្ដីថ្លែងការណ៍ អាជ្ញាធរក្រុងភ្នំពេញកំពុង រំលោភ រដ្ឋធម្មនុញ្ញ និង ច្បាប់

សមាគម ការពារសិទ្ធិមនុស្ស អាដហុក​ ថ្កោលទោស ចំពោះ សកម្មភាព របស់ អាជ្ញាធរ ក្រុងភ្នំពេញ ដែលបាន ធ្វើការ ចាប់ខ្លួន មនុស្ស ចំនួន ១១នាក់ ដែលក្នុងនោះ រួមមាន កញ្ញា ឡុង គឹមហៀង បុគ្គលិកអង្គការសិទ្ធិលំនៅដ្ឋាន អ្នកស្រី ទេព វន្នី អ្នកស្រី យ៉ោម បុប្ផា អ្នកស្រី តុង ស្រីលាប អ្នកស្រី ពៅ សុភាព អ្នកស្រី ផាន់ ឈុនវ៉េង អ្នកស្រី ភួង សុភាព អ្នកស្រី ងួន គឹម ឡាង អ្នកស្រី អ៊ឹម ស្រីទូចជាសកម្មជនដីធ្លី តំបន់បឹងកក់ អ្នកស្រី អៀង ភីសា និង លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ កាលពី ម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ នៅពេលដែល អ្នកទាំង ១១នាក់ នោះបានចូលរួម ជាមួយ តំណាងអង្គការ សមាគម និងសកម្មជនដីធ្លី ចំនួនប្រមាណជា ១០០នាក់ ផ្សេងទៀត បាននាំគ្នាយក ញាតិ ទៅដាក់ជូន ស្ថានទូតអាមេរិក ស្ថានទូតបារាំង និងស្ថានទូតអង់គ្លេស ដើម្បីសុំអន្តរាគមន៍ អោយមានការដោះលែង តំណាងសហជីព និង បាតុករអហិង្សា ចំនួន ២៣នាក់ រួមជាមួយ លោក វ៉ន ពៅ ដែល កងកម្លាំង របស់រដ្ឋាភិបាល បានធ្វើការចាប់ និង កំពុងឃុំខ្លួន ដោយខុសច្បាប់ នៅពន្ធនាគារ ត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម។

សេចក្ដីថ្លែងការណ៍ អាជ្ញាធរក្រុងភ្នំពេញកំពុង រំលោភ រដ្ឋធម្មនុញ្ញ និង ច្បាប់ Read More

ADHOC STATEMENT: ADHOC CONDEMNS ILLEGAL DETENTION OF UNION LEADER SOK CHHUN OEUN

Phnom Penh, 20 January 2014 – The Cambodian Human Rights and Development Association (ADHOC) condemns the illegal arrest and detention of Mr. Sok Chhun Oeung – the Vice President of Independent Democracy of Informal Economy Association (IDEA) – at Phnom Penh’s riverside yesterday afternoon. Mr. Chhun Oeung was released today having been questioned by police in the capital. Mr. Chhun Oeung had organized a rally demanding the release of IDEA President Vorn Pao, arrested on 02 January 2014. The arrest of Mr. Chunn Oeung raised the tally to 24 people arrested in a government crackdown against garment workers asking for a raise to the minimum wage. A further five people have been killed. ADHOC urges the international community to join it in reminding the government that freedom of assembly is fundamental in a democracy and that the arbitrary arrest of a union leader is contrary to international standards which protect this right.

ADHOC STATEMENT: ADHOC CONDEMNS ILLEGAL DETENTION OF UNION LEADER SOK CHHUN OEUN Read More

សមាគម​អាដហុក​បើកវគ្គ​បណ្តុះបណ្តាល ស្តីពីការ​ធ្វើទេសន្តរ​ប្រវេសន៏​ដល់អាជ្ញាធរ​មូលដ្ឋាន និងប្រជាពលរដ្ឋ

ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៤ សមាគម​អាដហុក​បានផ្តល់​ចំណេះដឹង​ទាក់ទង​ការធ្វើ​ទេសន្តរ​ប្រវេសន៏​ប្រកបដោយ​សុវត្ថិភាព ដល់មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋជាជនបង្គោល ក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប ដោយមាន​ការចូល​រួមពី លោក​មេឃុំ ក្រុមប្រឹក្សាឃុំ លោក​ប្រធាន​ភូមិ អនុប្រធានភូមិ និង​ប្រជាពលរដ្ឋ​​ជាជនបង្គោលសរុប ៣៥នាក់ ស្រី ១៥នាក់ ប្រុស ២០នាក់។ លោក នី លីហេង ជាគ្រូ​ឧទ្ទេសនាម​ក្នុងវគ្គបានលើក​ឡើងពីការ​ធ្វើទេសន្តរ​ប្រវេសន៏​ស្របច្បាប់ ការធ្វើទេសន្តរប្រវេសន៏​មិនស្របច្បាប់ ភាពខុសគ្នា​រវាងការ​ធ្វើទេសន្តរ​ប្រវេសន៏​តាមក្រុមហ៊ុន ការធ្វើទេសន្តរ​ប្រវេសន៏​តាមមេខ្យល់ …

សមាគម​អាដហុក​បើកវគ្គ​បណ្តុះបណ្តាល ស្តីពីការ​ធ្វើទេសន្តរ​ប្រវេសន៏​ដល់អាជ្ញាធរ​មូលដ្ឋាន និងប្រជាពលរដ្ឋ Read More

អង្គការអាដហុក បាន​នាំយក​ជំនួយ​ឩបត្ថម្ភ​ដល់ជន​រងគ្រោះ​នៅ​ក្នុង​ព្រឹត្តិការណ៏​នៃ​ការ​បង្រា្កប​ដោយ​ហឹង្សាពី​កងកម្លាំង​ប្រដាប់អាវុធ​នៅថ្ងៃទី០៣ ខែ មករា ឆ្នាំ ២០១៤

នៅព្រឹកថ្ងៃទី០៩ ខែ មករា ឆ្នាំ ២០១៤ លោក ធន សារាយ ប្រធានអង្គការការពារសិទ្ឋិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅអាដហុក បាននាំ​យក​ជំនួយ​ឩបត្ថម្ភ​ជូនដល់កម្មករ កម្មការនី រងគ្រោះចំនួន២៤នាក់ ក្នុងនោះសម្រាប់ចែកជូនដល់អ្នករងរបួសស្រាលចំនួន ២១នាក់ ក្នុងម្នាក់ៗទទួលបាន ២០0,០០០ រៀល និង អ្នករបួសធ្ងន់ចំនួន ០៣នាក់ ម្នាក់ៗទទួលបាន ៣០០,០០០រៀល។ កម្មករ កម្មការនីទាំអស់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ មិត្តភាពខ្មែរ-សូវៀត និង មន្ទី​ពេទ្យ​ព្រះកុសុមៈ (ហៅមន្ទីរពេទ្យលោកសង្ឃ)។ការចែកជំនួយឩបត្ថម្ភនេះគឺធ្វើតែទៅលើអ្នករងគ្រោះដោយសារ …

អង្គការអាដហុក បាន​នាំយក​ជំនួយ​ឩបត្ថម្ភ​ដល់ជន​រងគ្រោះ​នៅ​ក្នុង​ព្រឹត្តិការណ៏​នៃ​ការ​បង្រា្កប​ដោយ​ហឹង្សាពី​កងកម្លាំង​ប្រដាប់អាវុធ​នៅថ្ងៃទី០៣ ខែ មករា ឆ្នាំ ២០១៤ Read More

សេចក្ដីថ្លែងការណ៍ ថ្កោលទោសការប៉ុនប៉ង ធ្វើឃាត លោក សុក រដ្ឋា អ្នកសម្របសម្រួល សមាគមអាដហុក ខេត្តមណ្ឌលគីរី

សមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្កោលទោស យ៉ាងដាច់ អហាំការ ចំពោះ ការប៉ុនប៉ង ធ្វើឃាត ទៅលើ មន្រ្តី និង សកម្មជនសមាគមអាដហុក ប្រចាំខេត្តមណ្ឌលគីរី គឺ លោក សុក រដ្ឋាជាអ្នកសម្របសម្រួល លោក ប៊ុន ចន្ថា និង លោក ឡេ កៅ ជាសកម្មជន សមាគមអាដហុក រួមជាមួយនិង តំណាងសហគមន៍ ចំនួន៩ នាក់ផ្សេងទៀត ដោយចេតនា ពីសំណាក់ក្រុមហ៊ុន វីឡាស៊ូភឺមែន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ កន្លងទៅនេះ លោក សុក រដ្ឋា និង សហការីរបស់គាត់ ២រូប រួមដំណើរជាមួយនិង ប្រជាពលរដ្ឋតំណាងសហគមន៍ ចំនួន ៩នាក់ផ្សេងទៀត បានចុះទៅ តំបន់ អូរចុងចារ ភូមិឡៅការ ឃុំសុខដុម ស្រុកសែនមនោរម្យ ដើម្បីធ្វើការស៊ើបអង្កេត ករណីឈូសឆាយព្រៃឈើ ដែលប៉ះពាល់ដល់ ដីរបស់ប្រជាសហគមន៍ ដោយយោងតាម ពាក្យបណ្ដឹង របស់ប្រជាសហគមន៍ ដែលបានដាក់ប្ដឹង មកសមាគម អាដហុក កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ កន្លងមកនេះ។ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ វេលាម៉ោងប្រហែលជា ១២ និង៣០នាទី ថ្ងៃត្រង់ ក្រុមការងារ ដែលដឹកនាំដោយ លោក សុក រដ្ឋា បានធ្វើដំណើរតាម ម៉ូតូ ទៅដល់ចំណុចមួយ ដែលមានចំងាយ ប្រមាណជា ២០០ម៉ែត្រ ពីច្រកចូលក្រុមហ៊ុន ក៏មានរថយន្ត ១គ្រឿង ម៉ាក Tacoma ពាក្យស្លាកលេខ 2A-5873 ដែលគេដឹងថាជារថយន្តរបស់ក្រុមហ៊ុន បើកបរដោយ ឈ្មោះ ខំ បានបើកយ៉ាងលឿន សំដៅមកបុក លោក សុក​ រដ្ឋា និង សហការី ប៉ុន្តែ ដោយបានដឹងមុន អ្នកទាំងអស់ក៏បានគេច ចេញពីផ្លូវ ប៉ុន្តែទោះជាយ៉ាងណា ម៉ូតូ របស់លោក ប៊ុន ចន្ថា ត្រូវបានរថយន្តបុក បណ្ដាលអោយខូចខាតផងដែរ។ យោងតាមប្រភព ប្រជាពលរដ្ឋ និង មេការមួយចំនួន ដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុននេះ សុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា ក្រុមហ៊ុន នេះមានរូបភាព ជាក្រុមហ៊ុន ដាំកៅស៊ូ តែនៅក្នុង បរិវេណនៃក្រុមហ៊ុននេះ មានស្តុកឈើប្រណិត ជាច្រើន ហើយត្រូវបាន គ្រប់គ្រងដោយ ឯកឧត្ដម យឹម លុច អភិបាលរងខេត្តមណ្ឌលគីរី។

សេចក្ដីថ្លែងការណ៍ ថ្កោលទោសការប៉ុនប៉ង ធ្វើឃាត លោក សុក រដ្ឋា អ្នកសម្របសម្រួល សមាគមអាដហុក ខេត្តមណ្ឌលគីរី Read More

ADHOC Statement: NO SPACE FOR FREEDOM OF ASSEMBLY IN ‘FREEDOM’ PARK

Phnom Penh, 09 January 2014 – A group of around 50 gendarme and 20-30 Daun Penh security guards affirmed today when they dispersed a small crowd at Phnom Penh’s Freedom Park that the right to freely assemble will not be tolerated in Cambodia’s current political climate. A group of nine Cambodian National Rescue Party (CNRP) youth activist were set to meet this morning to sing songs against violence. The planned meeting comes after the authorities have determined not to allow gatherings of more than 10 people. The youth activists also planned to discuss recent attacks against demonstrators which has left at least 6 people dead and scores injured since July 2013’s contested elections.

ADHOC Statement: NO SPACE FOR FREEDOM OF ASSEMBLY IN ‘FREEDOM’ PARK Read More

សេចក្ដីប្រកាសព័ត៌មាន ការចាប់ និង ឃុំខ្លួន តំណាងកម្មករ ជាអំពើខុសច្បាប់

យោងតាម ការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ នៅកន្លែងកើតហេតុ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ កងកម្លាំង យោធា កងឆ័ត្រយោង លេខ៩១១​ប្រមាណ ៦០នាក់ ប្រដាប់ដោយ អាវុធ (ឧបករណ៍ សំរាប់ធ្វើសឹកសង្គ្រាម) ដឹកនាំដោយ លោក ចាប ភក្ដី និងរួមជាមួយ កម្លាំង ប៉ូលិស ប្រមាណជា ៥០នាក់បន្ថែមទៀត បានធ្វើការបង្រ្កាប ទៅលើ ក្រុមកម្មករ រោងចក្រ យ៉ាក ជីន ដែលមានគ្នា១០០ ដែលកំពុងធ្វើបាតុកម្ម ដោយអហិង្សា នៅខាងមុខ រោងចក្រ យ៉ាក ជីន។ នៅក្នុងព្រឹត្តិការណ៍ នៃការបង្រ្កាបដោយហិង្សាធ្ងន់ធ្ងរ តាមរបៀបប្រតិបត្តិការ យុទ្ធសាស្រ្តយោធានោះ កងកម្លាំងយោធាក៏បាន ចាប់តំណាង កម្មករ និងព្រះសង្ឃ ចំនួន១៥ នាក់ ឃាត់ និងឃុំខ្លួន នៅក្នុង បន្ទាយទាហាន កងពលលេខ ៩១១ រហូតដល់ ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ទើបសំរេចដឹក តំណាង កម្មករ ចំនួន ១០នាក់ បញ្ជូនមកតុលាការក្រុងភ្នំពេញ។

គួរបញ្ជាក់ផងដែរ យោងតាម មាត្រា៦០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ កងកម្លាំងប្រដាប់អាវុធ ជាយោធា មិនមែនជានរគបាលយុត្តិធម៌ ដូចនេះ កងកម្លាំងយោធា មិនមានសមត្ថកិច្ច ធ្វើជាជំនួយរបស់អំណាចតុលាការនោះទេ។ ហើយក៏គ្មានសមត្ថកិច្ច ធ្វើការត្រួតពិនិត្យបទឧក្រិដ្ឋ បទមជ្ឈឹម និងបទលហុ កំណត់អត្តសញ្ញាណ និងចាប់ជនល្មើស ព្រមទាំងប្រមូលភស្ដុតាងនោះទេ (មាត្រា ៥៦នៃក្រមនីតិវិធីព្រហ្មទណ្ឌ)។ ជាមួយនឹងការ អនុវត្តរំលោភច្បាប់ខាងលើនេះ យើងក៏សង្កេតឃើញដែរ ថាកងទ័ពឆ័ត្រយោង ក៏បានរំលោភទៅលើមាត្រា ៩៦ នៃក្រមដដែលនេះ ផងដែរ

សេចក្ដីប្រកាសព័ត៌មាន ការចាប់ និង ឃុំខ្លួន តំណាងកម្មករ ជាអំពើខុសច្បាប់ Read More

សិក្ខាសាលាស្តីអំពីដីធ្លី ធនធានធម្មជាតិ និងការអនុវត្តន៍ច្បាប់នៅកម្ពុជា

សិក្ខាសាលាស្តីពី ដីធ្លីធនធានធម្មជាតិ​និងការអនុវត្តន៍​ច្បាប់នៅ​កម្ពុជារៀបចំ​ដោយ​សមាគមអាដហុក​នៅសណ្ឋាគារ​ភ្នំប្រុស ខេត្តកំពង់ចាម ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ចំណាប់​អារម្មណ៍​ស្វាគមន៍លោក ធនសារាយ ប្រធាន​សមាគមអាដហុក ជាកិច្ច​ចាប់ផ្តើម លោក ធនសារាយ ប្រធាន​សមាគមអាដហុក​បានសំដែង​នូវការគោរព​ចំពោះ​លោកជំទាវ ខុងស៊ុនអេង អភិបាលរង​ខេត្តកំពង់ចាម និងអស់ លោក លោកស្រី ជាតំណាង​ប្រធានមន្ទីរ​ជំនាញ​ក្នុងខេត្ត និងតំណាង​សហគមន៍ និងបាន​ថ្លែងនូវ​អរគុណ​ចំពោះ​កិច្ចសហការ​រៀបចំសិក្ខា​សាលា​ថ្នាក់​ខេត្ត​ស្តីអំពី ដីធ្លី ធនធានធម្មជាតិ​និ​ងការ​អនុវត្តន៍​ច្បាប់នៅកម្ពុជា ។ ហេតុអ្វី​បាន​ជាយើង​រៀបចំសិក្ខាសាលា​នានេះ គឺដើម្បី​ឲ្យរាស្ត្រ និង មន្រ្តីបាន ប្រាស្រ័យ ទាក់ទង​គ្នាតាម​បរិបទ​នៃសង្គម​ប្រជាធិប្បតេយ្យ​និងចង់​បង្កើតនូវ​វប្បធម៍នៃ​ការជួប​ពិភាក្សារវាង​រាស្រ្ត​និងមន្ត្រី​សម្រាប់​ដោះស្រាយ​នូវទុក្ខ​កង្វល់​របស់រាស្រ្ត។បន្ទាប់​ពីចប់​សិក្ខាសាលា​យើងនឹង​ចងក្រង​យកជា​អនុសាសន៍​ទាំងអស់នោះ …

សិក្ខាសាលាស្តីអំពីដីធ្លី ធនធានធម្មជាតិ និងការអនុវត្តន៍ច្បាប់នៅកម្ពុជា Read More

សេចក្ដីថ្លែងការណ៍ សមត្ថកិច្ចរដ្ឋាភិបាល បាញ់បង្រ្កាបបាតុករ អោយស្លាប់ និង របួស

សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមធ្វើការថ្កោលទោស ចំពោះការបង្រ្កាប បាតុកម្មអហិង្សា របស់កម្មករោងចក្រ នៅផ្លូវវ៉េងស្រេង ដោយកងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាល កម្ពុជា ដែលបានប្រើអាវុធ បាញ់ទៅលើហ្វូងបាតុករ ដែលគ្មានអាវុធ។ នៅក្នុងការបង្រ្កាបនោះ រដ្ឋាភិបាលបានប្រើប្រាស់ កងកម្លាំង កងរាជអាវុធហត្ថ ប្រមាណជាង ២,០០០នាក់ ធ្វើការបាញ់បង្រ្កាប ទៅលើហ្វូងកម្មក គ្មានអាវុធ ដែលបណ្ដាលអោយកម្មក ចំនួន យ៉ាងតិច ៥នាក់ស្លប់ ជាង២០ នាក់រងរបួសធ្ងន់ស្រា ដោយសារ​ការបាញ់ប្រហារ ពីសមត្ថកិច្ច ហើយក៏មាន …

សេចក្ដីថ្លែងការណ៍ សមត្ថកិច្ចរដ្ឋាភិបាល បាញ់បង្រ្កាបបាតុករ អោយស្លាប់ និង របួស Read More

សេចក្ដីថ្លែងការណ៍ ទាហានឆ័ត្រយោងកងពល៩១១ និង ប៉ូលិសក្រុងភ្នំពេញ ប្រើអំពើហិង្សា បង្រ្កាប បាតុកម្មអហិង្សា

សមាគមការពារសិទ្ធិមនុស្ស អាដហុក ចាត់ទុក ការបង្រ្កាប ដោយប្រើអំពើហិង្សា ពីសំណាក់ កម្លាំងទាហាន ឆត្រយោង លេខ ៩១១ ដែលមាន ចំនួន ប្រមាណជា ៦០ នាក់ និង ប៉ូលិស ប្រហែលជា ៥០នាក់ ដោយមានកាំភ្លើងអាកា កាំភ្លើងខ្លី ដំបង ដំបងឆក់ និងខែល សំរាប់ការពារ ទៅលើក្រុម កម្មករ រោងចក្រ យ៉ាក ចីញ ប្រហែល ១០០នាក់ ដែលកំពុង ធ្វើកូដកម្មអហិង្សា នៅខាងមុខ រោងចក្រដោយមាន ការចាប់ខ្លួន តំណាងកម្មករ និង កម្មករ ចំនួន ប្រហែល​១០នាក់ ព្រមទាំង វាយកម្មករ អោយរងរបួសធ្ងន់ ជាអំពើរំលោភច្បាប់ និងរំលោភ​សិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ។ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ មានកម្មករ រោងចក្រ ចាក់ជីង ប្រមាណ ១០០នាក់បានធ្វើកូដកម្ម មិនចូលធ្វើការ និងអំពាវនាវ អោយកម្មករ ដែលនៅក្នុងរោងចក្រ ប្រមាណ ៥,០០០ នាក់ ចូលរួមធ្វើកូដកម្ម ទាំងអស់គ្នា ដើម្បីទាមទារអោយមានការ តំឡើងប្រាក់ខែគោល ១៦០$ ក្នុង ១ខែ។

ករណីប្រើអំពើហិង្សាដោយ កងកម្លាំងប្រដាប់អាវុធ ទៅលើក្រុមកម្មករ គ្មានអាវុធ នោះបានកើត ឡើងនៅម៉ោង ប្រហែលជា ៩ព្រឹក ទៅលើក្រុមកម្មករ ប្រហែល ១០០នាក់ នៅពេលដែលកម្មករ ទាំងនោះ កំពុងធ្វើកូដកម្មដោយសន្តិវិធី។ នៅក្នុងហេតុការណ៍នៃការបង្ក្រាប ដោយហិង្សា លើកទី១ នោះ កងកម្លាំងប្រដាប់អាវុធ បានចាប់ខ្លួនកម្មករ ចំនួន ៣នាក់ ដោយមិនអោយ ក្រុមអង្គការសង្គមស៊ីវិល ចូលជួបអ្នកទាំង ៣នាក់នោះទេ។ ក្រោយពីការបង្ក្រាប ទៅលើកទី១ នៅម៉ោង ប្រហែលជា ១១ និង ២០នាទី ថ្ងៃត្រង់ ក៏មានការបង្ក្រាបជាលើកទី២ ទៅលើក្រុមតំណាងកម្មករ ដែលដឹកនាំដោយ លោក វន ពៅ នៅពេលដែល ក្រុមនេះ បានដឹកនាំ កម្មករប្រមាណជា ២០នាក់ ដោយប្រើរ៉ឺម៉ក កង់៣ ចំនួន ២គ្រឿង ទៅឃោសនាអោយ កម្មករដែល នៅក្នុង រោងចក្រ ឈប់ធ្វើការ ដើម្បី ចូលរួម បាតុកម្ម និង កូដកម្មអហិង្សា ដើម្បីទាមទារ អោយមានការដំឡើងប្រាក់

សេចក្ដីថ្លែងការណ៍ ទាហានឆ័ត្រយោងកងពល៩១១ និង ប៉ូលិសក្រុងភ្នំពេញ ប្រើអំពើហិង្សា បង្រ្កាប បាតុកម្មអហិង្សា Read More