បាតុកម្មអហិង្សា បិទផ្លូវមុខទីស្ដីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣
នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ មានកម្មករប្រមាណជា ២០,០០០នាក់ បានជួបជុំគ្នានៅ ខាងមុខក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរង់ចាំ លទ្ធផលនៃ ការចរចាររវាង តំនាងកម្មករមកពី ៨សហជីព ជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការចូលរួមពីតំណាងភាគីក្រុមហ៊ុន ដើម្បីពិភាក្សា អំពី ការតំឡើងប្រាក់ខែគោល របស់កម្មករ ដែលបានទាមទារ អោយបាន ១៦០$ ក្នុង ១ខែ។ ការពិភាក្សា បានចាប់ផ្ដើម ពីម៉ោងប្រហែល ៨ព្រឹក រហូតដល់ម៉ោង ប្រហែលជា ១១ ថ្ងៃត្រង់ ការពិភាក្សា ពុំទទួលបានលទ្ធផលអ្វីទាំងអស់ ដោយសារតែការពិភាក្សា នោះអវត្តមានតំនាងក្រុមហ៊ុន ដូចនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនហ៊ានធ្វើការសំរេចចិត្តអ្វីទាំងអស់។ ដោយមូលហេតុនៃការ ប្រជុំពិភាក្សា ពុំទទួលបានលទ្ធផល ក្រុមកម្មករ ទាំងអស់ ក៏បានសំរេចចិត្ត មកធ្វើការតវ៉ា នៅទីស្ដីការគណៈរដ្ឋមន្រ្តី ក៏ប៉ុន្តែ ត្រូវបាន កងកម្លាំង ក្រុងភ្នំពេញ ដែលមានចំនួន ប្រមាណជា ៣,០០០ នាក់ (ចេញមករារាំងនៅលើដងផ្លូវ) និងមាន កម្លាំងប្រដាប់អាវុធ ដែលមានចំនួន ជាច្រើនពាន់ នាក់ ផ្សេងទៀត បានត្រៀម នៅក្នុងបរិវេណនៃ ស្ថានីរថភ្លើង ប្រដាប់ដោយ អាវុធបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខែល ដំបងឆក់ និងអាចមាន អាវុធបាញ់គ្រាប់ពិត ដែលត្រៀមនៅក្នុងបរិវេណស្ថានីរថភ្លើង។ ដោយសារតែ ការដោះស្រាយ ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនទទួលបានលទ្ធផល ក្រុមកម្មករទាំងអស់នោះ ក៏បានធ្វើដំណើរមកទៅទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីទាមទារ សុំអោយនាយករដ្ឋមន្រ្តី ធ្វើការដោះស្រាយ បញ្ហាប្រាក់ខែ របស់ពួកគេ ប៉ុន្តែការធ្វើដំណើរ ត្រូវបាន កងកម្លាំងប្រដាប់ អាវុធបាន រារាំងដោយ ធ្វើការបិទ ផ្លូវមិនអោយ កម្មករអាចធ្វើការតវ៉ានៅខាងមុខ
បាតុកម្មអហិង្សា បិទផ្លូវមុខទីស្ដីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ Read More