
សេចក្ដីថ្លែងការណ៍ អាជ្ញាធរក្រុងភ្នំពេញកំពុង រំលោភ រដ្ឋធម្មនុញ្ញ និង ច្បាប់
សមាគម ការពារសិទ្ធិមនុស្ស អាដហុក ថ្កោលទោស ចំពោះ សកម្មភាព របស់ អាជ្ញាធរ ក្រុងភ្នំពេញ ដែលបាន ធ្វើការ ចាប់ខ្លួន មនុស្ស ចំនួន ១១នាក់ ដែលក្នុងនោះ រួមមាន កញ្ញា ឡុង គឹមហៀង បុគ្គលិកអង្គការសិទ្ធិលំនៅដ្ឋាន អ្នកស្រី ទេព វន្នី អ្នកស្រី យ៉ោម បុប្ផា អ្នកស្រី តុង ស្រីលាប អ្នកស្រី ពៅ សុភាព អ្នកស្រី ផាន់ ឈុនវ៉េង អ្នកស្រី ភួង សុភាព អ្នកស្រី ងួន គឹម ឡាង អ្នកស្រី អ៊ឹម ស្រីទូចជាសកម្មជនដីធ្លី តំបន់បឹងកក់ អ្នកស្រី អៀង ភីសា និង លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ កាលពី ម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ នៅពេលដែល អ្នកទាំង ១១នាក់ នោះបានចូលរួម ជាមួយ តំណាងអង្គការ សមាគម និងសកម្មជនដីធ្លី ចំនួនប្រមាណជា ១០០នាក់ ផ្សេងទៀត បាននាំគ្នាយក ញាតិ ទៅដាក់ជូន ស្ថានទូតអាមេរិក ស្ថានទូតបារាំង និងស្ថានទូតអង់គ្លេស ដើម្បីសុំអន្តរាគមន៍ អោយមានការដោះលែង តំណាងសហជីព និង បាតុករអហិង្សា ចំនួន ២៣នាក់ រួមជាមួយ លោក វ៉ន ពៅ ដែល កងកម្លាំង របស់រដ្ឋាភិបាល បានធ្វើការចាប់ និង កំពុងឃុំខ្លួន ដោយខុសច្បាប់ នៅពន្ធនាគារ ត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម។
សេចក្ដីថ្លែងការណ៍ អាជ្ញាធរក្រុងភ្នំពេញកំពុង រំលោភ រដ្ឋធម្មនុញ្ញ និង ច្បាប់ Read More